អាជ្ញាធរការពារទិន្នន័យអាឡឺម៉ង់ (BfDI) បានផាកពិន័យក្រុមហ៊ុន Vodafine GmbH ដែលជាសាខាអាឡឺម៉ង់របស់ក្រុមហ៊ុនទូរគមនាគមន៍ ជាទឹកប្រាក់ ៤៥លានអឺរ៉ូ (៥១,៤លានដុល្លារ) ពីបទរំលោភលើច្បាប់ឯកជនភាព និងសុវត្ថិភាព។
អាជ្ញាធរ BfDI បានថ្លែងថា យោងតាមបុគ្គលិកព្យាបាទដែលជាភ្នាក់ងារដៃគូ និងជាឈ្នួញកណ្តាលធ្វើកុងត្រាជាមួយនឹងអតិថិជនក្នុងនាមជាក្រុមហ៊ុន Vodafone នោះបានប្រព្រឹត្តអំពើឆបោកដោយបន្លំកុងត្រា ឬផ្លាស់ប្តូរកុងត្រានៅក្នុងការចំណាយរបស់អតិថិជនជាដើម។ អាជ្ញាធរ BfDI បានដាក់ពិន័យ ១៥លានអឺរ៉ូលើក្រុមហ៊ុន Vodafone GmbH ពីបទខកខានក្នុងការត្រួតពិនិត្យភ្នាក់ងារដៃគូអាជីវកម្ម ដែលបុគ្គលិកបានផ្លាស់ប្តូរកុងត្រាដោយគ្មានការអនុញ្ញាត ឬបញ្ឆោតអតិថិជនឱ្យចុះហត្ថលេខាលើកុងត្រាប្រឌិត។
ក្រុមហ៊ុនទូរគមនាគមន៍ចម្រុះអង់គ្លេសក៏ត្រូវបានផាកពិន័យលើកទី២ ចំនួន ៣០លានអឺរ៉ូពីបទរកឃើញភាពងាយរងគ្រោះនៃការផ្ទៀងផ្ទាត់របស់ MeinVodafine (My Vodafone) និងខ្សែទូរស័ព្ទបន្ទាន់ (hotline) ដែលអនុញ្ញាតឱ្យហេគឃ័រអាចចូលប្រើ eSIM Profile អតិថិជន។ លោកបណ្ឌិតនៃស្នងការសហព័ន្ធសម្រាប់ការការពារទិន្នន័យ និងសេរីភាពព័ត៌មានបានថ្លែងថា កន្លែងណាមានការបំពានទិន្នន័យ កន្លែងនោះត្រូវតែមានការដាក់ទណ្ឌកម្ម។ គាត់ចង់ធានាថា ការបំពានទិន្នន័យមិនកើតឡើងនៅកន្លែងដំបូងទេ។ ក្រុមហ៊ុនដែលចង់អនុលោមតាមច្បាប់ការពារទិន្នន័យនោះត្រូវបានគាំទ្រ។ គាត់ចង់បង្ហាញថា ក្រុមហ៊ុន Vodafone បានសហការជាមួយគាត់ជាបន្តបន្ទាប់ ហើយពុំមានការរឹតបន្តឹងលើដំណើរការទាំងមូលនោះទេ។
ក្រុមហ៊ុន Vodafone បានធ្វើបច្ចុប្បន្នភាពដំណើរការ និងប្រព័ន្ធរបស់ខ្លួន ដោយការជំនួសនូវផ្នែកខ្លះដើម្បីកាត់បន្ថយហានិភ័យនាពេលអនាគត។ ក្រុមហ៊ុនក៏បានធ្វើបច្ចុប្បន្នភាព Procedures សម្រាប់ការជ្រើសរើស និងសាវនកម្មលើភ្នាក់ងារដៃគូ ហើយក្រុមហ៊ុនក៏បានផ្តាច់ទំនាក់ទំនងជាមួយដៃគូដែលពាក់ព័ន្ធនឹងសកម្មភាពក្លែងបន្លំដែរ។ ក្រុមហ៊ុនទូរគមនាគមន៍យក្សបានបង់ប្រាក់ផាកពិន័យរួចរាល់ និងបានផ្តល់ប្រាក់ជាច្រើនលានអឺរ៉ូដល់អង្គការដែលលើកកម្ពស់ការការពារទិន្នន័យ ចំណេះដឹង និងការប្រឆាំងនឹងការគំរាមកំហែងតាមអ៊ីនធឺណិត។ ក្រុមហ៊ុន Vodafone ផ្តល់សេវាទូរស័ព្ទ និងជួសជុលឱ្យអតិថិជនមិនតិចជាង ៣៣០លាននាក់ នៅក្នុងប្រទេសចំនួន១៥ នៅទូទាំងអឺរ៉ុប អាស៊ី អាព្រិក និងអូសេអានី។ អាជីវកម្មបច្ចេកវិទ្យាហិរញ្ញវត្ថុរបស់វាក៏បម្រើដល់អតិថិជន ៨៣លាននាក់ នៅក្នុងប្រទេសអាព្រិកទាំង៧ផងដែរ។
ប្រភពព័ត៌មាន៖ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥









