នៅក្នុងការវាយប្រហារដែលមានគោលដៅលើកាបូប (Wallets) នៅលើបណ្តាញណិតវើក Hedera Hashgraph ហេគឃ័រផ្ញើ NFTs ឬ Tokens ដែលមិនបានស្នើសុំទៅកាន់កាបូបរបស់អ្នកប្រើប្រាស់ជាមួយនឹងការជំរុញឱ្យអ្នកប្រើប្រាស់ចុចលើលីង URL ដើម្បីទទួលបានរង្វាន់។
នៅពេលចុចលើលីងនឹងបញ្ជូនជនរងគ្រោះទៅកាន់គេហទំព័រឆបោក ឬ dApps ដែលស្នើសុំពួកគេឱ្យបញ្ចូលព័ត៌មានដូចជា លេខសម្ងាត់គណនី និង Wallet Recovery Seed Phrases។ បន្ទាប់មក អ្នកវាយប្រហារអាចប្រើព័ត៌មានសម្ងាត់ទាំងនេះសម្រាប់លួចចូលទៅក្នុងកាបូបរបស់ជនរងគ្រោះ និងផ្ញេរប្រាក់ចេញ។ Hedera Hashgraph គឺជាបច្ចេកវិទ្យា Distributed Ledger (DLT) និងបណ្តាញណិតវើកសាធារណៈ ដែលស្រដៀងគ្នានឹង Ethereum និង Bitcoin ដែរ ប៉ុន្តែបង្កើតនៅលើរចនាសម្ព័ន្ធមូលដ្ឋានខុសគ្នាដែលហៅថា Hashgraph ជាជាង Blockchain។
មិនដូច Blockchains ដែលរក្សាទិន្នន័យនៅក្នុង Sequential Blocks នោះទេ បច្ចេកវិទ្យា Hashgraph ប្រើប្រូតូកូល Gossip និងការបោះឆ្នោតនិម្មិតដើម្បីទទួលបានការឯកភាព ដែលអនុញ្ញាតឱ្យមានដំណើរការលឿន អាចធ្វើមាត្រដា្ឋនបានកាន់តែច្រើន និងប្រតិបត្តិការសន្សំសំចៃថាមពលកាន់តែច្រើន។ បច្ចេកវិទ្យានេះត្រូវបានណែនាំនៅក្នុងឆ្នាំ២០១៨ ជាសៀវភៅបញ្ជីចែកចាយជំនាន់ក្រោយដែលមានគោលបំណងយកឈ្នះលើដែនកំណត់នៃ Blockchains ធម្មតា ហើយអ្នកវាយប្រហារបានចាប់ផ្តើមកំណត់គោលដៅលើវាកាន់តែច្រើននៅពេលដែលវាទទួលបានប្រជាប្រិយភាពកាន់តែច្រើន។ ភ្នាក់ងារ FBI ថ្លែងថា ជនឆបោកបច្ចុប្បន្នផ្សព្វផ្សាយយុទ្ធនាការឆបោកលើសពី NFT airdrops ដែលមិនមានការស្នើសុំរួមមាន អ៊ីម៉ែលឆបោក ការផ្សាយពាណិជ្ជកម្មតាមប្រព័ន្ធផ្សព្វផ្សាយសង្គម និងគេហទំព័រក្លែងក្លាយ។
ការណែនាំពីការការពារ៖ នៅពេលទទួលបានសារដាស់តឿន Airdrop អ្នកគួរតែផ្ទៀងផ្ទាត់ពីភាពស្របច្បាប់របស់វាជាមួយនឹងប្រភពផ្លូវការមុននឹងឆ្លើយតបសារ។ ផ្ទៀងផ្ទាត់ដោយប្រើលេខទូរស័ព្ទសេវាអតិថិជនផ្លូវការ ឬអាសយដ្ឋានអ៊ីម៉ែល មិនមែនគួរប្រើលេខទូរស័ព្ទនៅលើអ៊ីម៉ែលទេ ព្រោះវាអាចនាំឱ្យមានការទាក់ទងទៅកាន់អ្នកបោកប្រាស់។ នៅក្នុងអំឡុងការទាមទារ NFT ឬដំណើរការជីកយករ៉ែ អ្នកមិនគួរចែករំលែកលេខសម្ងាត់ Seed Phrases ឬលេខសម្ងាត់ One-time passwords (OTPs) ប្រសិនបើអ្នកមិនបានស្នើសុំនោះ។ ចុងក្រោយ គណនីប្រាក់គ្រីបតូគួរតែត្រូវបានត្រួតពិនិត្យរកមើលសញ្ញានៃសកម្មភាព ឬប្រតិបត្តិការផ្ទេរប្រាក់ ដែលគ្មានការអនុញ្ញាត និងការប៉ុនប៉ងលួចចូលជាដើម។ ប្រសិនបើអ្នកសង្ស័យថា អ្នកត្រូវបានគ្រប់គ្រងដោយហេគឃ័រ អ្នកគួរតែទាក់ទងទៅក្រុមហ៊ុនផ្តល់គណនីរបស់អ្នក និងរាយការណ៍ជាបន្ទាន់។ ជាងនេះ អ្នកគួរតែរាយការណ៍ពីឧប្បត្តិហេតុនេះទៅកាន់មជ្ឈមណ្ឌលបណ្តឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត (IC3) របស់ FBI ជាមួយនឹងព័ត៌មានលម្អិតដូចជា អាសយដ្ឋានប្រាក់គ្រីបតូ និងព័ត៌មានប្រតិបត្តិការផ្ទេរប្រាក់ (អត្តសញ្ញាណ កាលបរិច្ឆេទ ចំនួនទឹកប្រាក់)។
ប្រភពព័ត៌មាន៖ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥









