ក្រុមហ៊ុន Microsoft បង្ហាញពីកម្មវិធីសន្តិសុខសាយប័រមិនគិតថ្លៃសម្រាប់រដ្ឋាភិបាល EU

0

ក្រុមហ៊ុន Microsoft បានប្រកាសនៅក្នុងទីក្រុង Berlin នៅថ្ងៃនេះអំពី កម្មវិធីសន្តិសុខអឺរ៉ុប (European Security Program) ដែលសន្យានឹងពង្រឹងសន្តិសុខសាយប័រសម្រាប់រដ្ឋាភិបាលអឺរ៉ុប។

State-sponsored attacks targeting Europe

កម្មវិធីនេះត្រូវបានធ្វើការពង្រីកនៅក្នុងកម្មវិធីសន្តិសុខរដ្ឋាភិបាលរបស់ Microsoft និងត្រូវបានដាក់ឲ្យប្រើប្រាស់ដោយមិនគិតថ្លៃសម្រាប់ប្រទេសដែលស្ថិននៅក្នុងសហភាពអឺរ៉ុបទាំងអស់រួមមាន រដ្ឋចូលជាសមាជិក សមាគមពាណិជ្ជកម្មសេរីអឺរ៉ុប (EFTA) ចក្រភពអង់គ្លេស ម៉ូណាកូ និងវ៉ាទីកង់។ ក្រុមហ៊ុនយក្សនេះបានកត់សម្គាល់ថា កម្មវិធីនេះមានគោលបំណងរារាំងការវាយប្រហារពីក្រុមហេគឃ័រដែលគាំទ្រដោយរដ្ឋាភិបាលនៅក្នុងប្រទេសរុស្ស៊ី អឺរ៉ង់ ចិន និងកូរ៉េខាងជើង ដែលបានជំរុញប្រតិបត្តិការរបស់ពួកគេប្រឆាំងនឹងសហភាពអឺរ៉ុប។

យោងតាមការប្រកាសបានឱ្យដឹងថា ក្រុមហ៊ុន Microsoft បន្តអង្កេតលើសកម្មភាពគំរាមកំហែងជាប់លាប់ដែលមានគោលដៅលើបណ្តាញណិតវើកអឺរ៉ុបរបស់ក្រុមហេគឃ័រដែលគាំទ្រដោយរដ្ឋាភិបាលដូចជាសកម្មភាពជនជាតិរុស្ស៊ី និងចិនដែលកំពុងរីកដុះដាលនៅអឺរ៉ុប។ ក្រុមហេគឃ័រទាំងនេះរួមមានពាក់ព័ន្ធនឹងការធ្វើសកម្មភាពព្យាបាទចេញពីប្រទេសអឺរ៉ង់ និងកូរ៉េខាងជើង ដែលភាគច្រើនកំពុងស្វែងរកគោលដៅចារកម្មនៅក្នុងទ្វីបអឺរ៉ុបតាមរយៈការលួចព័ត៌មានសម្ងាត់ ឬការកេងចំណេញលើភាពងាយរងគ្រោះ ដើម្បីទទួលបានសិទ្ធិចូលប្រើបណ្តាញសាជីវកម្ម និងរដ្ឋាភិបាល បើយោងតាមក្រុមហ៊ុន Microsoft។

មុខងារ AI នៅចន្លោះនៃការការពារសាយប័រ៖ កូនសោសំខាន់នៃកម្មវិធីគឺប្រើបញ្ញាសប្បនិម្មិត (AI) សម្រាប់បង្កើតភាពវៃឆ្លាតដែលសកម្ម នឹងជួយនៅក្នុងការស្វែងរក ដើម្បីរារាំងការវាយប្រហារ។ ក្រុមហ៊ុន Microsoft នឹងផ្តល់នូវការយល់ដឹងពីការគំរាមកំហែងដែលជំរុញដោយ AI នៅពេលជាក់ស្តែងស្របតាមតម្រូវការរបស់ប្រទេសនីមួយៗ ប្រើប្រាស់កម្មវិធី និងពង្រីកលទ្ធភាពទទួលបានព័ត៌មានសម្ងាត់ពីអង្គភាពឧក្រិដ្ឋកម្មឌីជីថល និងមជ្ឈមណ្ឌលវិភាគការគំរាមកំហែង។ ជាងនេះទៀត ក្រុមហ៊ុន Microsoft នឹងផ្តល់នូវការធ្វើបច្ចុប្បន្នភាព (update) លើប្រតិបត្តិការបរទេសដែលប្រើបច្ចេកវិទ្យា Deepfake រួមទាំងការបញ្ជូនការព្រមាន ថែមទាំងណែនាំអំពីដំណោះស្រាយចំពោះភាពងាយរងគ្រោះដែលបានរកឃើញថ្មីៗ។

ចំណុចសំខាន់ផ្សេងទៀតនៅក្នុងកម្មវិធីថ្មីនេះគឺកំពុងតែពង្រឹងភាពជាដៃគូក្នុងគោលដៅកំណត់អត្តសញ្ញាណការគំរាមកំហែងថ្មីៗ អភិវឌ្ឍវិធានការការពារ និងរារាំងឧក្រិដ្ឋកម្មសាយប័រ។ ក្រុមហ៊ុន Microsoft នឹងបន្ត បូករួមទាំងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ Europol, The CyberPease Institute, LASR និងមជ្ឈមណ្ឌលសាយប័រ The Western Balkans ហើយនឹងបន្តគាំទ្រដល់មូលនិធិ GitHub Secure Open Source Fund។ ជាងនេះ វានឹងធ្វើការកាន់តែជិតស្និទ្ធជាមួយនឹងក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិតដើម្បីផ្តល់យោបល់លើដំណោះស្រាយកម្រិតអ្នកប្រើប្រាស់។

ក្រុមហ៊ុន Microsoft បន្តទៀតថា តួនាទីរបស់ខ្លួនបានបង្រ្កាបមេរោគលួចព័ត៌មាន Lumma នាពេលថ្មីៗ ដែលជាការបង្ហាញពីការតាំងចិត្តក្នុងការការពារហេដ្ឋារចនាសម្ព័ន្ធឌីជីថលរបស់អឺរ៉ុប។ ប្រតិបត្តិការលួចព័ត៌មានបានចម្លងមេរោគជាច្រើននៅក្នុងពិភពលោក ជាពិសេសនៅក្នុងប្រទេសអេស្បាញ បារាំង ប៉ូឡូញ អាឡឺម៉ង់ អ៊ីតាលី និងអង់គ្លេស។

https://www.bleepingcomputer.com/news/microsoft/microsoft-unveils-free-eu-cybersecurity-program-for-governments/

ប្រភពព័ត៌មាន៖ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥

LEAVE A REPLY

Please enter your comment!
Please enter your name here