ការបំពានរបស់ Coinbase មានជាប់ពាក់ព័ន្ធនឹងភ្នាក់ងារជំនួយរបស់ក្រុមហ៊ុន TaskUs នៅប្រទេសឥណ្ឌា

0

ទិន្នន័យដែលត្រូវបានលាតត្រដាងនាពេលថ្មីៗនេះនៅ Coinbase មានជាប់ពាក់ព័ន្ធនឹងតំណាងផ្នែកជំនួយអតិថិជនរបស់ក្រុមហ៊ុន TaskUs ដែលមានមូលដ្ឋាននៅប្រទេសឥណ្ឌា ប៉ុនប៉ងលួចទិន្នន័យចេញពី Crypto Exchange។

យោងតាមសារព័ត៌មាន Reuters បានឱ្យដឹងថា ទិន្នន័យដែលត្រូវបានលាតត្រដាងដំបូងបានរកឃើញនៅក្នុងខែមករា បន្ទាប់ពីបុគ្គលិកក្រុមហ៊ុន TaskUs ត្រូវបានប្រទះឃើញថា បានថតរូបថត (Photos) នៅលើអេក្រង់កុំព្យូទ័ររបស់នាង ដោយប្រើឧបករណ៍ផ្ទាល់ខ្លួន (device)។ បើយោងតាមរបាយការណ៍បានឱ្យដឹងទៀតថា ឧប្បត្តិហេតុនេះមានសាក្សីដែលជាបុគ្គលិកក្រុមហ៊ុន TaskUs ជាច្រើននាក់ នៅក្នុងអំឡុងនៃការស៊ើបអង្កេត ដោយជនល្មើស ២នាក់បានសារភាពថា ពួកគេបានបំប្លែងទិន្នន័យអ្នកប្រើប្រាស់ Coinbase ដ៏សំខាន់ទៅឱ្យហេគឃ័រខាងក្រៅជាថ្នូរនឹងសំណូក។

ផ្អែកលើការបញ្ជាក់ពីទិន្នន័យដែលបានលួចកាលពីដើមឆ្នាំ២០២៥ ក្រុមហ៊ុន TaskUs បានផ្តល់ព័ត៌មានទៅឱ្យក្រុមហ៊ុន Coinbase បើគិតទៅមានរយៈពេល ៤ខែមុនការលាតត្រដាងត្រូវបានបង្ហាញជាសាធារណៈនេះ។ ក្រុមហ៊ុន Coinbase ដំបូងបានផ្សព្វផ្សាយពីឧប្បត្តិហេតុនេះកាលពីពាក់កណ្តាលខែឧសភា ដោយរៀបរាប់ថា ភ្នាក់ងារជំនួយខិលខូចបានលួចទិន្នន័យអ្នកប្រើប្រាស់រួមមាន ឈ្មោះ អ៊ីម៉ែល ព័ត៌មានហិរញ្ញវត្ថុ និង SSN ប្រវត្តិប្រតិបត្តិការផ្ទេរប្រាក់ និងការស្គេនឯកសារអត្តសញ្ញាណ (ID)។  នៅក្នុងសន្ទរកថា Coinbase បានលើកឡើងថា ឧក្រិដ្ឋជនសាយប័របានសូកប៉ាន់ និងបានជ្រើសរើសមនុស្សមួយក្រុមចេញពីភ្នាក់ងារជំនួយក្រៅប្រទេស ដើម្បីលួចទិន្នន័យអតិថិជន Coinbase ក្នុងបំណងជួយសម្រួលដល់ការវាយប្រហារបែប Social Engineering។ ជនខិលខូចខាងក្នុងក្រុមហ៊ុនទាំងនេះបានចូលប្រើប្រព័ន្ធជំនួយអតិថិជនដោយបំពាន ដើម្បីលួចទិន្នន័យគណនីអតិថិជន។ ជាងនេះទៀត Coinbase បានបន្តថា ហេគឃ័របានជម្រិតទារប្រាក់ ២០លានដុល្លារពីក្រុមហ៊ុន Coinbase ជាថ្នូរនឹងការរក្សាការសម្ងាត់ចំពោះទិន្នន័យដែលបានលួច។ ជំនួសឱ្យការបង់ប្រាក់លោះ សេវា Cryptocurrency Exchange នេះបានផ្តល់នូវរង្វាន់ដែលមានតម្លៃស្នើនឹង ២០លានដុល្លារ ដើម្បីតាមចាប់ហេគឃ័រឱ្យមកទទួលខុសត្រូវចំពោះរឿងនេះ។ Coinbase បានវាយតម្លៃថា ឧប្បត្តិហេតុនេះប្រហែលជាបណ្តាលឱ្យបាត់បង់ប្រាក់រហូតដល់ ៤០០លានដុល្លារ។

កាលពីថ្ងៃទី២១ ខែឧសភា Coinbase បានចាប់ផ្តើមជូនដំណឹងទៅអតិថិជនប្រមាណជា ៧០,០០០នាក់ដែលរងផលប៉ះពាល់ដោយសារតែឧប្បត្តិហេតុនេះ។ បុគ្គលិករបស់ក្រុមហ៊ុន TaskUs នៅប្រទេសឥណ្ឌាត្រូវបានបណ្តេញចេញ និងបណ្តាលឱ្យមានការតវ៉ាពីបុគ្គលិក បើយោងតាមប្រព័ន្ធផ្សព្វផ្សាយឥណ្ឌា។

https://www.bleepingcomputer.com/news/security/coinbase-breach-tied-to-bribed-taskus-support-agents-in-india/

ប្រភពព័ត៌មាន៖ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥

LEAVE A REPLY

Please enter your comment!
Please enter your name here