ក្រុមហ៊ុន Microsoft និង CrowdStrike បានប្រកាសនៅថ្ងៃនេះថា ពួកគេបានសហការគ្នា ដើម្បីភ្ជាប់ឈ្មោះក្រុមហេគឃ័រ ដែលបានប្រើនៅក្នុងក្រុមហេគឃ័រជាក់លាក់ ដែលមិនបានប្រើឈ្មោះស្តង់ដារតែមួយ។ក្រុមហ៊ុនទាំងពីរបានពន្យល់កាលពីថ្ងៃចន្ទថា ពួកគេនឹងប្រើឈ្មោះផ្សេងគ្នាសម្រាប់អ្នកវិភាគសន្តិសុខរបស់ពួកគេនៅក្នុងក្រុមនីមួយៗដែលពួកគេតាមដាន។ ក្រុមហ៊ុន Microsoft បានធ្វើបច្ចុប្បន្នភាពការណែនាំពីក្រុមគំរាមកំហែងរបស់ខ្លួនជាមួយនឹងបញ្ជីឈ្មោះនៃក្រុមហេគឃ័រផ្លូវការ ដែលតាមដានដោយ CrowdStrike និង Redmond ហើយទាំងអស់នេះបានធ្វើគំនូសផែនទីដោយប្រើប្រព័ន្ធដាក់ឈ្មោះរបស់ក្រុមហ៊ុនរៀងៗខ្លួន។
អនុប្រធានក្រុមហ៊ុន Microsoft ផ្នែក Security បានថ្លែងថា មគ្គុទ្ទេសន៍យោងនេះនឹងបម្រើជាចំណុចចាប់ផ្តើម ដែលជាមធ្យោបាយមួយសម្រាប់បកប្រែឆ្លងប្រព័ន្ធដាក់ឈ្មោះ ដូច្នេះអ្នកការពារអាចធ្វើការលឿននិងមានប្រសិទ្ធភាពជាងមុន ជាពិសេសនៅក្នុងមជ្ឈដ្ឋានដែលយល់ដឹងពីអ្នកលក់ជាច្រើនដែលកំពុងលក់។ កិច្ចខិតខំប្រឹងប្រែងនេះមិនមែនកំពុងបង្កើតស្តង់ដារដាក់ឈ្មោះនោះទេ ប៉ុន្តែវាជួយដល់អតិថិជន និងសហគមន៍សន្តិសុខឱ្យកាន់តែទូលំទូលាយ ជួយឱ្យការងារស៊ើបការណ៍កាន់តែងាយស្រួល ឆ្លើយតបលឿនជាងមុន និងនាំមុខអ្នកគំរាមកំហែង។
កិច្ចខិតខំប្រឹងប្រែងធ្វើផែនទីតាមគោលការណ៍ដាក់ឈ្មោះនេះគឺជាជំហានដំបូងឆ្ពោះទៅរកការធ្វើឱ្យការតាមដានសកម្មភាពរបស់អ្នកគំរាមកំហែងដូចគ្នាកាន់តែងាយ និងជៀសវាងការភាន់ច្រលំ រួមទាំងភាពស្មុគស្មាញដែលមិនចាំបាច់។ ខណៈ ក្រុមហ៊ុន Microsoft ក៏បានបង្ហាញនៅថ្ងៃនេះថា ក្រុមហ៊ុន Google/Mandiant និង Palo Alto Network’s Unit 42 ក៏នឹងកំពុងតែរួមចំណែកផ្តល់ព័ត៌មានផ្ទាល់ខ្លួនរបស់ពួកគេ ដើម្បីធ្វើឱ្យការបញ្ជាក់កាន់តែលឿន និងច្បាស់លាស់ ជាមួយនឹងក្រុមហ៊ុនសន្តិសុខសាយប័រផ្សេងទៀតទំនងជាចូលរួមនៅក្នុងការចាប់ផ្តើមនេះនាពេលខាងមុខ។
បន្ទាប់ពី ក្រុមហ៊ុនសន្តិសុខជាច្រើនចូលរួមក្នុងសម្ព័ន្ធនេះ និងចាប់ផ្តើមចែករំលែកទិន្នន័យ Telemetryរបស់ពួកគេ ការចាប់ផ្តើមនេះនឹងនាំមកនូវភាពច្បាស់លាស់ និងកាន់តែងាយស្រួលសម្រាប់អ្នកការពារបណ្តាញណិតវើក ក្នុងការបកប្រែប្រព័ន្ធដាក់ឈ្មោះ និងបង្កើតនូវភាពសុក្រឹតជាងមុនចំពោះយុទ្ធនាការព្យាបាទនានា។
ក្រុមហ៊ុន CrowdStrike និង Microsoft ពិតជាមានមោទនភាពក្នុងការបោះជំហាននេះ ប៉ុន្តែរឿងនេះទាមទារឱ្យមានការចូលរួមពីសហគមន៍ ដើម្បីទទួលបានជោគជ័យ បើយោងតាមអនុប្រធានជាន់ខ្ពស់ផ្នែកស៊ើបការណ៍នៅ CrowdStrike។ ជាមួយគ្នានេះ ក្រុមហ៊ុនបានបង្រ្កាបអ្នកគំរាមកំហែងជាង ៨០ រួចមកហើយ តាមរយៈកិច្ចសហការដឹកនាំដោយអ្នកវិភាគដោយផ្ទាល់ ទាំងនេះបង្ហាញថាជនខិលខូចភាគច្រើនសកម្ម និងស្មុគស្មាញខ្លាំង។
ប្រភពព័ត៌មាន៖ ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥









