កម្មវិធីផ្ទៀងផ្ទាត់ Microsoft ឥឡូវនេះកំពុងតែចេញការជូនដំណឹង ដែលព្រមានថា មុខងារបញ្ចូលលេខសម្ងាត់ដោយស្វ័យប្រវត្តិ (password autofill) កំពុងត្រូវបានបិទបញ្ចប់ក្នុងខែកក្កដាខាងមុខនេះ ដែលតម្រូវឱ្យអ្នកប្រើប្រាស់ផ្លាស់ទៅប្រើ Microsoft Edge ជំនួសវិញ។
Microsoft Authenticator គឺជាកម្មវិធីផ្ទៀងផ្ទាត់តាមទូរស័ព្ទមិនគិតថ្លៃមួយ ដែលផ្តល់នូវសុវត្ថិភាពដល់ការលុកចូល (Sign-in) គណនីលើទូរស័ព្ទ ដែលប្រើវិធីសាស្រ្តផ្ទៀងផ្ទាត់ច្រើនជាន់ (MFA) ដូចជាលេខសម្ងាត់ Time-based one-time (TOTPs) ជំរុញការជូនដំណឹង ការបញ្ជាក់ផ្អែកលើជីវមាត្រ និងការចូលដោយគ្មានលេខសម្ងាត់ (password-less) នៅក្នុងគណនី Microsoft។ កាលពីដើមខែនេះ សារព័ត៌មាន BleepingComputer បានរាយការណ៍អំពីការបិទបញ្ចប់ ដែលបានព្រមានថា អ្នកប្រើប្រាស់អាចប្រើការផ្ទៀងផ្ទាត់រហូតដល់ដើមខែសីហា ដើម្បីនាំយកពាក្យសម្ងាត់របស់ពួកគេចេញ មុនពេលដែលពួកគេមិនអាចប្រើបាននៅក្នុងកម្មវិធី។

នៅថ្ងៃនេះ កម្មវិធីផ្ទៀងផ្ទាត់ Microsoft បានចេញការជូនដំណឹងអំពីការផ្លាស់ប្តូរនាពេលខាងមុខ ដែលបង្ហាញពីការព្រមាននៅលើអេក្រង់ ដើម្បីកត់ត្រាលេខសម្ងាត់ដែលបានរក្សាទុកនៅមុខដើមខែកក្កដា ឬប្តូរទៅ Microsoft Edge។ ការជូនដំណឹងពីការផ្ទៀងផ្ទាត់ Microsoft បានឱ្យដឹងថា Autofill តាមរយៈកម្មវិធីផ្ទៀងផ្ទាត់នឹងបិទបញ្ចប់នៅចុងខែកក្កដា ឆ្នាំ២០២៥។ អ្នកអាចកត់ត្រាព័ត៌មានដែលបានរក្សាទុករបស់អ្នក (លេខសម្ងាត់) ពីកម្មវិធីផ្ទៀងផ្ទាត់ រហូតដល់ Autofill ត្រូវបានបិទបញ្ចប់។ អ្នកអាចចូលប្រើលេខសម្ងាត់ និងអាសយដ្ឋានរបស់អ្នកតាមរយៈ Microsoft Edge គ្រប់ពេល។ ដើម្បីរក្សាមុខងារ Autofill ព័ត៌មានរបស់អ្នក សូមអ្នកបើក (turn on) Edge ឬអ្នកផ្តល់សេវាផ្សេងបាន។
នៅខាងក្រោមនៃការជូនដំណឹងគឺជា Button Labeled “បើក (turn on) Edge” ដែលនៅពេលបានចុចលើ iOS កម្មវិធីនឹងនាំអ្នកទៅកាន់ AutoFill និង Passwords Setting Screen ដែលជាទីតាំងអ្នកអាចបើក Edge ដូចជា Password Autofill Provider។
ការជូនដំណឹងក៏ភ្ជាប់ទៅកាន់ទំព័រជំនួយ Microsoft ដែលពន្យល់ថា លេខសម្ងាត់ដែលបានរក្សាទុកត្រូវបានរក្សាទុកដូចគ្នា (synced) នៅក្នុងគណនី Microsoft របស់អ្នក ដែលធ្វើឱ្យវាអាចចូលប្រើ Microsoft Edge នៅពេលដែលមុខងារនេះត្រូវបានបដិសេធ។
យោងតាមព្រឹត្តិប័ត្រជំនួយបានឱ្យដឹងថា លេខសម្ងាត់ដែលបានរក្សារបស់អ្នក និងអាសយដ្ឋានត្រូវបានរក្សាទុកដោយមានសុវត្ថិភាពនៅក្នុងគណនី Microsoft របស់អ្នក ហើយអ្នកអាចបន្តប្រើវា និងរីករាយជាមួយនឹងមុខងារ Autofill ជាមួយនឹង Microsoft Edge ដ៏មានសុវត្ថិភាព និង Web Browser ដែលផ្តល់អំណាចដោយ AI ដ៏ងាយស្រួល ដែលផ្តល់នូវមុខងារដូចជា Microsoft Defender SmartScreen, Password Monitor និង InPrivate Search។ ដើម្បីបន្តប្រើ Generated Passwords សូមអ្នកទាញពួកវាចេញពី Generator History (ចូលដំណើរការតាមរយៈ ឬពី Password Tab) នៅក្នុង Saved Passwords របស់អ្នក។
ទំព័រជំនួយក៏មានផ្តល់នូវ Timeline ពីរបៀបនៃការបដិសេធនឹងដំណើរការ៖
– ចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំ២០២៥ អ្នកនឹងមិនអាចរក្សាលេខសម្ងាត់ថ្មីនៅក្នុង Authenticator ទេ
– នៅក្នុងអំឡុងខែកក្កដា ឆ្នាំ២០២៥ អ្នកនឹងមិនអាចប្រើ Autofill ជាមួយនឹង Authenticator ទៀតទេ
– ចាប់ពីខែសីហា ឆ្នាំ២០២៥ លេខសម្ងាត់ដែលបានរក្សាទុករបស់អ្នកនឹងមិនអាចប្រើបានទៀតទេនៅក្នុង Authenticator។
សម្រាប់អ្នកប្រើប្រាស់ដែលចង់ប្រើ Microsoft Edge អ្នកអាចចូលទៅកាន់ Microsoft Authenticator Setting និង Export Passwords នៅក្នុង CSV file ដូច្នេះ ពួកវាអាចត្រូវបាននាំចូលទៅក្នុងកម្មវិធី (program) ផ្សេង។
ប្រភពព័ត៌មាន៖ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥









