ស្នងការក្រុង Berlin ផ្នែកការពារទិន្នន័យបានស្នើសុំឱ្យក្រុមហ៊ុន Google និង Apple ដកចេញកម្មវិធី DeepSeek AI Application ចេញពី Store កម្មវិធី (Application Stores) ដោយសារតែការបំពានលើបទបញ្ញត្តិ GDPR។
លោកស្រីស្នងការ Meike Kamp ចោទប្រកាន់ថា ម្ចាស់របស់ DeepSeek (Hangzhou DeepSeek Artificial Intelligence) ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង បានប្រមូលយកព័ត៌មានខុសច្បាប់ពីអ្នកប្រើប្រាស់ជនជាតិអាឡឺម៉ង់ និងបញ្ជូនទិន្នន័យទាំងនោះសម្រាប់ដំណើរការនៅក្នុងម៉ាស៊ីនមេនៅប្រទេសចិន។ យោងតាមបទបញ្ញត្តិ GDPR និងមាត្រា 46 (1) ដែលលើកឡើងថា ទិន្នន័យផ្ទាល់ខ្លួនណាមួយ ដែលប្រមូលបានពីបុគ្គលនៅក្នុងសហភាពអឺរ៉ុប ត្រូវតែត្រូវបានការពារដោយយោងតាមស្តង់ដារ ដែលបានអនុវត្តដោយច្បាប់។
ទោះជាយ៉ាងណា ប្រទេសចិនមានបទបញ្ញត្តិការពារទិន្នន័យដែលធូររលុងខ្លាំង ហើយប្រវត្តិនៃសំណើដំណើរការទិន្នន័យដ៏ច្រើនលើសលប់លើអង្គភាពឯកជន។ ដោយសារតែមូលហេតុនេះ វាមិនទំនងថា កម្មវិធី DeepSeek បានអនុវត្តសុវត្ថិភាពច្បាប់គ្រប់គ្រាន់ ដើម្បីធានាពីសុវត្ថិភាពស្តង់ដារ EU នោះទេ។ លោកស្រីស្នងការបានពន្យល់ថា ក្រុមហ៊ុននេះមិនមានសាខានៅក្នុងសហភាពអឺរ៉ុបទេ (EU)។ សេវានេះមានសម្រាប់អ្នកប្រើប្រាស់នៅក្នុងប្រទេសអាឡឺម៉ង់ នៅតាមតំបន់មួយចំនួន តាមរយៈកម្មវិធីជាច្រើននៅក្នុង Google Play Store និង Apple App Store ដែលរៀបរាប់ជាភាសាអាឡឺម៉ង់ និងអាចត្រូវបានប្រើជាភាសាអាឡឺម៉ង់។ រឿងនេះធ្វើឱ្យសេវាកម្មនេះស្ថិតនៅក្រោមបទបញ្ញត្តិនៃបទបញ្ជាការពារទិន្នន័យទូទៅរបស់អឺរ៉ុប (GDPR)។
កម្មវិធី DeepSeek គឺជាផ្លេតហ្វម AI ចិនដែលកើនឡើងនូវភាពលេចធ្លោកាលពីដើមឆ្នាំ២០២៥ បន្ទាប់ពីការបញ្ចេញជំនាន់ទី៣ នៃ Chatbot របស់វា ដែលមកជាមួយនឹងសមត្ថភាពដ៏ច្រើន។ បើទោះជា ប្រជាប្រិយភាពភ្លាមនេះបានរលាយបាត់ដោយសារបញ្ហាសន្តិសុខសាយប័រដ៏ធ្ងន់ធ្ងរ ដែលបានលាតត្រដាងការអនុវត្តគ្មានសុវត្ថិភាព ក៏ Platform នេះបន្តទទួលបាននូវប្រជាប្រិយភាពនៅក្នុងសហគមន៍ AI សកលដែរ។ កម្មវិធី DeepSeek AI App មានអ្នកដោនឡូត ៥០លាននៅលើ Google Play Store កម្មវិធីផ្លូវការរបស់ Android និង Store កម្មវិធីរបស់ Apple រាប់ពាន់។ លោកស្រី Kamp បានស្នើសុំឱ្យកម្មវិធី DeepSeek ស្ម័គ្រចិត្តលុបចេញកម្មវិធីរបស់ខ្លួនពីហាងកម្មវិធីនៅក្នុងប្រទេសអាឡឺម៉ង់នៅឆ្នាំនេះកាលពីដើមខែឧសភា ប៉ុន្តែក្រុមហ៊ុនបានបដិសេធមិនព្រមធ្វើតាមនោះទេ។ ដូច្នេះ អាជ្ញាធរ Berlin ឥឡូវនេះបានអនុវត្តមាត្រា Article 16 នៃច្បាប់សេវាឌីជីថល (DSA) ដែលអនុញ្ញាតពួកគេឱ្យរាយការណ៍អំពីមាតិកាដែលខុសច្បាប់នៅលើផ្លេតហ្វមសម្រាប់ប្រតិបត្តិកររៀងៗខ្លួននៅក្នុងករណីទាំង Apple និង Google។
ក្រុមហ៊ុនបច្ចេកវិទ្យាយក្សទាំងពីរនេះ ឥឡូវបានត្រួតពិនិត្យលើរបាយការណ៍របស់ស្នងការ និងការសម្រេចថាតើ DeepSeek AI គួរតែត្រូវបានលុបចេញពីហាងកម្មវិធីរបស់ពួកគេ ឬអត់។ បើទោះជាការស្នើសុំត្រូវបានដាក់ចេញដោយនិយតករកម្រិតរដ្ឋ តែមិនមែនជារដ្ឋាភិបាលអាឡឺម៉ងក្តី ក៏មានការសម្របសម្រួលជាមួយនិយតករផ្សេងទៀតមកពី Baden-Wurttemberg, Rhineland-Palatinate និង Bremen ក៏ដូចជាភ្នាក់ងារបណ្តាញសហព័ន្ធ (Bundesnetzagentur) ផងដែរ។
ប្រភពព័ត៌មាន៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥









