សាធារណៈរដ្ឋឆែក (Czech) ថ្លែងថា ក្រុមហេគឃ័រ APT31 ដែលគាំទ្រដោយរដ្ឋាភិបាលចិន នៅពីក្រោយការវាយប្រហារសាយប័រដែលមានគោលដៅលើក្រសួងការបរទេស និងស្ថាប័នហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន។រដ្ឋាភិបាលឆែកបានថ្លែងថា សកម្មភាពព្យាបាទ ដែលកើតឡើងកាលពីឆ្នាំ២០២២ និងប៉ះពាល់ដល់ស្ថាប័នហេដ្ឋារចនាសម្ព័ន្ធរបស់ឆែក គឺជាស្នាដៃរបស់ក្រុមចារកម្មសាយប័រ APT31 ដែលពាក់ព័ន្ធនឹងក្រសួងសន្តិសុខរដ្ឋ។ រដ្ឋាភិបាលឆែកថ្កោលទោសចំពោះយុទ្ធនាការសាយប័រព្យាបាទប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់របស់ខ្លួន។ អាកប្បកិរិយាបែបនេះធ្វើឱ្យប៉ះពាល់ដល់ការជឿជាក់លើរដ្ឋចិន និងផ្ទុយពីការប្រកាសជាសាធារណៈរបស់ខ្លួន។
រដ្ឋសមាជិកសហភាពអឺរ៉ុប និងសម្ព័ន្ធមិត្ត NATO បានថ្កោលទោសចំពោះការវាយប្រហារកាលពីថ្ងៃពុធ ដោយស្នើឱ្យរដ្ឋចិនគោរពតាមបទដ្ឋាន UN និងគោរពតាមច្បាប់អន្តរជាតិ។ កាលពីពីរខែមុន ប៉ូលីស Finnish បានថ្លែងា ក្រុមហេគឃ័រ APT31 នៅពីក្រោយការបំពានខែមីនា ឆ្នាំ២០២១ លើសភារបស់ខ្លួន នៅពេលដែលហេគឃ័របានគ្រប់គ្រងលើគណនីអ៊ីម៉ែលចម្រុះ រួមមានគណនីខ្លះជាកម្មសិទ្ធិរបស់ Finnish MPs។ កាលពីខែកក្កដា ឆ្នាំ២០២១ អាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនបានស្តីបន្ទោសឱ្យក្រុម APT31 ដែលទាក់ទងនឹង MSS របស់រដ្ឋចិន និងក្រុមគំរាមកំហែង APT40 ពីបទធ្វើយុទ្ធនាការហេគដ៏ធំមួយ ដែលមានគោលដៅលើម៉ាសុីនមេ Microsoft Exchange មានតម្លៃ ១ភាគ៤លានដុល្លារ ដែលជាកម្មសិទ្ធិរបស់អង្គការរាប់សិបពាន់នៅទូទាំងសកលលោក។ នៅប៉ុន្មានឆ្នាំថ្មីៗនេះ សកម្មភាពសាយប័រព្យាបាទដែលទាក់ទងនឹងប្រទេសនេះ និងការកំណត់គោលដៅលើ EU និងរដ្ឋសមាជិករបស់ EU បានកើនឡើង។ នៅក្នុងឆ្នាំ២០២១ EU បានបញ្ចុះបញ្ចូលអាជ្ញាធរចិនឱ្យធ្វើសកម្មភាពប្រឆាំងនឹងក្រុមសាយប័រព្យាបាទដែលធ្វើសកម្មភាពនៅក្នុងទឹកដីប្រទេសចិន បើយោងតាមក្រុមប្រឹក្សាសហភាពអឺរ៉ុប។ តាំងពីពេលនោះមក រដ្ឋសមាជិកជាច្រើនបានចែករំលែកសកម្មភាពស្រដៀងគ្នានេះ នៅក្នុងកម្រិតថ្នាក់ជាតិ។ សមាជិក EU ក៏បានលើកឡើងពីបញ្ហារបស់ពួកគេនៅក្នុងការចូលរួមទ្វេភាគី និងបន្តធ្វើនៅពេលខាងមុខទៀត។
ការចោទប្រកាន់ និងការដាក់ទណ្ឌកម្មលើ APT31៖ ក្រុម APT31 (ឬក៏ Zirconium and Judgment Panda) មានទាក់ទងនឹងជាមួយនឹងក្រសួងសន្តិសុខរដ្ឋចិន (MSS) ក៏ត្រូវបានគេស្គាល់ថាជាប្រតិបត្តិការចារកម្មដ៏ធំ ដែលពាក់ព័ន្ធនៅក្នុងការលួច និងរៀបចំកេងចំណេញ EpMe NSA ជាច្រើនឆ្នាំ មុននឹង Shadow Brokers បានលាតត្រដាងអំពីវា នៅខែមេសា ឆ្នាំ២០១៧។ ក្រុមហ៊ុន Microsoft បានសង្កេតឃើញការវាយប្រហាររបស់ក្រុម APT31 មានគោលដៅលើបុគ្គលល្បីៗដែលទាក់ទងនឹងយុទ្ធនាការអតីតប្រធានាធិបតី Joe Biden កាលពី៤ឆ្នាំមុន ខណៈក្រុមហ៊ុន Google បានប្រទះឃើញពួកគេនៅក្នុងអំឡុងពេលនោះដែលមានគោលដៅលើ គណនីអុីម៉ែលផ្ទាល់ខ្លួនរបស់បុគ្គលិកនៅក្នុងយុទ្ធនាការឆបោក Phishing។
ការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេសរបស់ក្រសួងរតនាគារសហរដ្ឋអាមេរិក (OFAC) បានដាក់ទណ្ឌកម្មលើប្រតិបត្តិករ APT31 (Zhao Guangzong and Ni Gaobin) កាលពីខែមីនា ពីបទបម្រើការជាអ្នកម៉ៅការឱ្យ Wuhan XRZ ដែលជាក្រុមហ៊ុន OFAC-designed Front និងត្រូវបានប្រើសម្រាប់ការវាយប្រហារ Chinese MSS ប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់អាមេរិក។ ពួកគេក៏ត្រូវបានដាក់ទណ្ឌកម្មដោយអង់គ្លេសពីបទមានគោលដៅលើសមាជិកសភាអង់គ្លេស ដោយបានបំពានលើទីភ្នាក់ងារស៊ើបការណ៍ GCHQ និងលួចហេគចូលក្នុងប្រព័ន្ធគណៈកម្មាធិការរៀបចំការបោះឆ្នោតរបស់ប្រទេសអង់គ្លេស។ ជាងនេះទៀត ក្រសួងយុត្តិធម៌អាមេរិកបានចោទប្រកាន់ហេគឃ័រ APT31 ចំនួន២នាក់ជាមួយនឹងជនខិលខូចចំនួន ៥នាក់ផ្សេងទៀត ពីបទពាក់ព័ន្ធក្នុងប្រតិបត្តិការ Wuhan XRZ មានរយៈពេលមិនតិចជាង ១៤ឆ្នាំទេ។ ឥឡូវនេះ ក្រសួងរដ្ឋអាមេរិកកំពុងតែផ្តល់រង្វាន់ដល់ទៅ ១០លានដុល្លារ ទាក់ទងនឹងព័ត៌មាន Wuhan XRZ និង APT31 ដែលអាចជួយដល់ការស្វែងរកទីតាំងលាក់ខ្លួន និងអាចឈានដល់ការចាប់ខ្លួនហេគឃ័រជនជាតិចិន ៧នាក់ផ្សេងទៀត។
ប្រភពព័ត៌មាន៖ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥









