ក្រុមហ៊ុន Apple បានទប់ស្កាត់ការក្លែងបន្លំកម្មវិធីនៅក្នុង App Store ដែលបានឆបោកប្រាក់មិនតិចជាង ៩ពាន់លានដុល្លារនៅក្នុងរយៈពេល ៥ឆ្នាំ

0

ក្រុមហ៊ុន Apple ថ្លែងថា ខ្លួនបានបិទខ្ទប់ប្រតិបត្តិការក្លែងបន្លំកម្មវិធីនៅក្នុង App Store ក្នុងរយៈពេល ៥ឆ្នាំ ជាមួយនឹងការឆបោកប្រាក់ដែលមានទំហំមិនតិចជាង ២ពាន់លានដុល្លារ ដែលត្រូវបានរារាំងនៅក្នុងឆ្នាំ២០២៤។

អ្នកវិភាគការក្លែងបន្លំកម្មវិធីនៅក្នុង App Store ប្រចាំឆ្នាំរបស់ក្រុមហ៊ុនក៏បានបង្ហាញថា ក្រុមហ៊ុន Apple បានរកឃើញការលួចក្រេឌីតកាតដែលមានចំនួនប្រមាណជា ៤,៧លានដុល្លារ និងត្រូវបានទប់ស្កាត់មិនតិចជាង ១,៦លានគណនីពីការធ្វើប្រតិបត្តិការនេះម្តងទៀត។ ក្រុមការងារ App Store ក៏បានបិទខ្ទប់កម្មវិធីដែលគ្មានសុវត្ថិភាពរាប់រយពាន់កាលពីឆ្នាំមុន ដែលអាចប៉ះពាល់ដល់អ្នកប្រើប្រាស់មិនតិចជាង ៨១៣លាននាក់របស់ App Store ក្នុងរយៈពេល១សប្តាហ៍ ហើយបានបដិសេធចំពោះកម្មវិធី ១,៩លាន ដែលមិនបានបំពេញតាមស្តង់ដារសុវត្ថិភាព និងឯកជនភាពរបស់ក្រុមហ៊ុន Apple នៅក្នុងចំណោមការ ដាក់ស្នើ App Store ចំនួន ៧,៧លានដែលបានត្រួតពិនិត្យ។

កម្មវិធីផ្សេងទៀតចំនួន ៣២០,០០០ត្រូវបានរារាំងដោយសារការចម្លងកម្មវិធីដែលបានដាក់ស្នើរួចរាល់ និងធ្វើឱ្យអ្នកប្រើប្រាស់យល់ច្រលំ ខណៈប្រមាណជា ៤៣,០០០កម្មវិធីត្រូវបានបដិសេធមិនឱ្យចូលទៅក្នុង Apple App Store សម្រាប់ការប្រើមុខងារមិនបានចងក្រងឯកសារ ឬលាក់បាំង។ ក្រុមហ៊ុន Apple បានថ្លែងថា ជនខិលខូចទាំងនេះក៏មានបំណងបញ្ឆោតអ្នកប្រើប្រាស់ ដោយការបន្លំកម្មវិធីគ្រោះថ្នាក់ ដែលមើលទៅដូចជាកម្មវិធីល្អ។ កាលពីឆ្នាំមុន App Review បានដកកម្មវិធីចេញមិនតិចជាង ១៧,០០០ សម្រាប់យុទ្ធសាស្រ្តឆបោកដូចជាតិចនិកលក់ឆបោក ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីត្រួតពិនិត្យ និងធ្វើសកម្មភាពប្រឆាំងនឹងកម្មវិធីខុសច្បាប់ បើយោងតាមក្រុមហ៊ុន Apple។ កម្មវិធី (Apps) ដែលមានបំណងចូលប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ ដោយគ្មានការអនុញ្ញាតរបស់ពួកគេ ក៏ត្រូវបានហាមឃាត់មិនឱ្យចូលក្នុង App Store ដែរ។ កាលពីឆ្នាំ២០២៤ ក្រុមការងារ App Review បានបដិសេធការស្នើសុំកម្មវិធី ៤០០,០០០ ដោយសារការមិនគោរពតាមច្បាប់ឯកជនភាព។

ការរកឃើញ និងគណនីឆបោក៖ ជាលទ្ធផលនៃការរកឃើញការឆបោក ក្រុមហ៊ុនបានលុបនូវការការវាយតម្លៃក្លែងក្លាយ និងនិងការពិនិត្យឡើងវិញ (Fraudulent rating និង reviews) ចំនួន ១៤៣លានផ្សេងទៀតចេញពី App Store នៅក្នុងឆ្នាំ២០២៤ ក៏ដូចចជាកម្មវិធីឆបោកស្ទើរតែ ៩,៥០០ ចេញពីការស្រាវជ្រាវ (Search Results) និងកម្មវិធី ៧,៤០០ផ្សេងទៀតចេញពីតារាងរបស់ App Store (Charts)។ ក្រុមហ៊ុន Apple បានបន្ថែមថា ក្រុមការងារ App Store App Review បានកំណត់ការស្នើសុំកម្មវិធីជាមធ្យមមិនតិចជាង ១៥០,០០០ទេនៅរៀងរាល់សប្តាហ៍ ដែលជួយដល់អ្នកអភិវឌ្ឍប្រមាណជា ២២០,០០០នាក់បោះផ្សាយកម្មវិធីរបស់ពួកគេនៅលើ App Store រៀងរាល់ឆ្នាំ។ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីការពារការឆបោកគណនី ក្រុមហ៊ុនក៏បានបិទគណនីអ្នកអភិវឌ្ឍ ១៤៦,០០០ ពីបទធ្វើសកម្មភាពឆបោក និងបដិសេធការចុះឈ្មោះអ្នកអភិវឌ្ឍ ១៣៩,០០០ ដែលមានបំណងស្នើសុំដាក់បញ្ចូលកម្មវិធីព្យាបាទទៅក្នុង App Store។ ក្រុមហ៊ុនក៏បានរារាំងការបង្កើតគណនីអ្នកប្រើប្រាស់ ៧៧១លានដែលទាក់ទងនឹងបញ្ហានៃការឆបោក និងបានបិទដំណើរការ ១៤៦លានផ្សេងទៀតដែលទាក់ទងនឹងសកម្មភាពព្យាបាទ។ យោងតាមរបាយការណ៍វិភាគការឆបោកកាលពីឆ្នាំមុនបានឱ្យដឹងថា ក្រុមហ៊ុន Apple បានការពារប្រតិបត្តិការផ្ទេរប្រាក់គួរឱ្យសង្ស័យចំនួន ១,៨ពាន់លានដុល្លារនៅក្នុងឆ្នាំ២០២៣ និងក្នុងឆ្នាំ២០២២ ចំនួន ២ពាន់លានដុល្លារ។ ក្រុមហ៊ុន Apple ណែនាំអតិថិជនឱ្យប្រុងប្រយ័ត្នចំពោះសកម្មភាពដែលគួរឱ្យសង្ស័យនៅក្នុងកម្មវិធីដែលបានដោនឡូតចេញពី App Store និងរាយការណ៍អំពីវាទៅកាន់គេហទំព័រ reportaproblem.apple.com ជាបន្ទាន់។

https://www.bleepingcomputer.com/news/apple/apple-blocked-over-9-billion-in-apap-store-fraud-since-2020/

ប្រភពព័ត៌មាន៖ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥

LEAVE A REPLY

Please enter your comment!
Please enter your name here