ប៉ូលីសបានចាប់ខ្លួនជនសង្ស័យចំនួន ២៧០នាក់ បន្ទាប់ពីការអនុវត្តច្បាប់អន្តរជាតិដែលមានឈ្មោះថា ‘Operation RapTor’ ដែលមានគោលដៅលើអ្នកផ្គត់ផ្គង់គេហទំព័រទីផ្សារងងឹត និងអតិថិជនមកពី ១០ប្រទេស។
អាជ្ញាធរជាតិនៅប្រទេសអឺរ៉ុប អាព្រិកខាងត្បូង អាស៊ី និងអាមេរិកក៏បានរឹបអូសយកលុយសុទ្ធ និងប្រាក់គ្រីបតូមិនតិចជាង ១៨៤លានអឺរ៉ូ (២០៧លានដុល្លារ) និងថ្នាំប្រមាណជា ២តោន (រួមមាន អំហ្វេតាមីន កូកាអ៊ីន កេតាមីន អាភៀន និងកញ្ឆា) រួមទាំងអាវុធ ១៨០ដើម។ ទីភ្នាក់ងារ Europol បានថ្លែងថា ប្រតិបត្តិការអនុវត្តច្បាប់សកលបានសម្របសម្រួលដោយ Europol បានវាយប្រហារយ៉ាងធ្ងន់ធ្ងរលើឧក្រិដ្ឋកម្មទីផ្សារងងឹត ដោយបានចាប់ខ្លួនជនសង្ស័យ ២៧០នាក់ដែលជាអ្នកលក់ និងអ្នកទិញនៅលើគេហទំព័រទីផ្សារងងឹតនៅទូទាំង១០ប្រទេស។
ក្រុមឧក្រិដ្ឋជនត្រូវបានគេស្គាល់ថាជា RapTor ចំពោះការវាយឆ្មក់អន្តរជាតិនេះត្រូវបានបង្រ្កាបបណ្តាញណិតវើកចរាចរណ៍ថ្នាំ អាវុធ និងផលិតផលក្លែងក្លាយ ដោយបង្ហាញសញ្ញាច្បាស់ដល់ឧក្រិដ្ឋជនដែលលាក់ខ្លួននៅពីក្រោយការបំភាន់នៃភាពអនាមិក។ ការអនុវត្តច្បាប់បានកំណត់អត្តសញ្ញាណជនសង្ស័យ (ជាច្រើននាក់ពាក់ព័ន្ធនឹងការលក់រាប់ពាន់នៅលើផ្លេតហ្វមខុសច្បាប់) ដែលប្រើទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ ដើម្បីប្រមូលប្រាក់ បន្ទាប់ពីការបង្រ្កាបគេហទំព័រទីផ្សារងងឹតជាច្រើនរួមមាន Nemesis, Tor2Door, Bohemia, និង Kingdom Market។ ជនសង្ស័យភាគច្រើនដែលបានចាប់ខ្លួនត្រូវបានឃាត់ខ្លួននៅក្នុងប្រទេសអាមេរិក (១៣០នាក់) អាឡឺម៉ង់ (៤២នាក់) អង់គ្លេស (៣៧នាក់) បារាំង (២៩នាក់) កូរ៉េខាងត្បូង (១៩នាក់) ខណៈ ១៣នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួននៅ Netherlands, Austria, Brazil, Spain និង Switzerland។
ប្រធានមជ្ឈមណ្ឌលឧក្រិដ្ឋកម្មសាយប័ររបស់ Europol បានថ្លែងថា ប្រតិបត្តិការ RapTor បង្ហាញថា គេហទំព័រទីផ្សារងងឹតមិនហួសកម្រិតនៃការអនុវត្តច្បាប់នោះទេ។ តាមរយៈប្រតិបត្តិការបិទបញ្ចប់ និងការចែករំលែកពីអង្គភាពស៊ើបការណ៍សម្ងាត់បានឱ្យដឹងថា មន្ត្រីឆ្លងទ្វីបចំនួន៤ បានកំណត់អត្តសញ្ញាណ និងចាប់ខ្លួនជនសង្ស័យពីបទផ្ញើសារទៅអ្នកដែលពួកគេគិតថា ពួកគេអាចលាក់ការសម្ងាត់បាន។ Europol នឹងបន្តធ្វើការជាមួយនឹងដៃគូ ដើម្បីធានាបាននូវសុវត្ថិភាពអ៊ីនធឺណិតសម្រាប់អ្នកប្រើប្រាស់។ ក្រសួងយុត្តិធម៌រួមជាមួយក្រុមអនុវត្ត Joint Criminal Opioid and Darknet Enforcement (JCODC) និងមជ្ឈមណ្ឌលឧក្រិដ្ឋកម្មសាយប័រអឺរ៉ុបរបស់ Europol (EC3) នៅកំពុងវិភាគរកភស្តុតាងដែលប្រមូលបាននៅក្នុងប្រតិបត្តិការមុនៗ ដើម្បីតាមដាន និងចាប់ខ្លួនជនសង្ស័យផ្សេងទៀតដែលពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មគេហទំព័រទីផ្សារងងឹត។
នៅក្នុងសកម្មភាពរួមនេះធ្វើឡើងបន្ទាប់ពីប្រតិបត្តិការ Operation SpecTor កាលពីឆ្នាំ២០២៣ ដែលបានដឹកនាំចាប់ខ្លួនជនសង្ស័យ ២៨៨នាក់ដែលជាអ្នកផ្គត់ផ្គង់គេហទំព័រទីផ្សារងងឹត និងអ្នកទិញ ត្រូវបានរឹបអូសបានប្រាក់សុទ្ធ រួមទាំងប្រាក់គ្រីបតូ ៥០,៨លានអឺរ៉ូ (៥៥,៩លានដុល្លារ)។ កាលពីឆ្នាំ២០២០ ប្រតិបត្តិការអន្តរជាតិផ្សេងទៀតឈ្មោះ “DisrupTor” មានគោលដៅលើអ្នកលក់គេហទំព័រទីផ្សារងងឹត និងបាននាំទៅចាប់ខ្លួនជនសង្ស័យ ១៧៩នាក់ ខណៈប្រតិបត្តិការ Dark HunTor បានរារាំងអ្នកលក់ Darknet ចំនួន ១៥០នាកផ្សេងទៀត។ កាលពីខែមេសា ឆ្នាំ២០២២ ប៉ូលីសអាឡឺម៉ង់ និងអាជ្ញាធរអាមេរិកបានបិទបញ្ចប់ Hydra ដែលជាគេហទំព័រទីផ្សារងងឹតធំជាងគេលក់ថ្នាំ និងលាងលុយ ហើយមានគណនីអ្នកលក់មិនតិចជាង ១៩,០០០នាក់ ដែលបម្រើការងារជូនអតិថិជនមិនតិចជាង ១៧លាននាក់នៅទូទាំងសកលលោក។
ប្រភពព័ត៌មាន៖ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥









