ហេគឃ័របានលួចប្រាក់ ២៧លានដុល្លារចេញពី BigONE Exchange Crypto

0

Cryptocurrency Exchange BigONE បានលាតត្រដាងថា ហេគឃ័របានលួចទ្រព្យឌីជីថលផ្សេងៗដែលមានតម្លៃប្រមាណជា ២៧លានដុល្លារនៅក្នុងការវាយប្រហារកាលពីម្សិលមិញ។Platform នេះបានប្រកាសថា Key ឯកជន និងទិន្នន័យអ្នកប្រើប្រាស់មិនរងផលប៉ះពាល់ដោយសារការឈ្លានពាននេះទេ ហើយអតិថិជនទាំងឡាយណាដែលខាតបង់ប្រាក់នឹងត្រូវសងវិញ។ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា BigONE បានរកឃើញការផ្លាស់ទីមិនប្រក្រតីដែលពាក់ព័ន្ធនឹង Portion របស់ Platform’s Assets បើយោងតាមសេចក្តីប្រកាស។

BigONE announces unauthorized access to hot wallet

យោងតាមការស៊ើបអង្កេតបានឱ្យដឹងថា វាត្រូវបានបញ្ជាក់ពីលទ្ធផលនៃការវាយប្រហារភាគីទីបី ដែលមានគោលដៅលើកាបូបប្រាក់ (Hot Wallet)។ ក្រុមហ៊ុនបានធានាដល់អ្នកប្រើប្រាស់ថា វិធីសាស្រ្តនៃការវាយប្រហារត្រូវបានកំណត់អត្តសញ្ញាណ និងគ្រប់គ្រងពេញលេញ។ BigONE បានសហការជាមួយដៃគូក្រុមហ៊ុនសន្តិសុខ SlowMist ដើម្បីតាមដានប្រាក់ដែលបានលួច និងត្រួតពិនិត្យលើចរាចរណ៍របស់ប្រាក់ឆ្លងកាត់ Blockchains។ BigONE នឹងទទួលខុសត្រូវលើការខាតបង់ទាំងអស់ដែលបានកើតឡើងដោយសារឧប្បត្តិហេតុនេះ។ ទ្រព្យអ្នកប្រើប្រាស់នឹងមិនរងផលប៉ះពាល់នៅក្នុងឧប្បត្តិហេតុនេះទេ បើយោងតាម Exchange។

Cryptocurrency losses per year

ពីរបីម៉ោងក្រោយមក អ្នកគ្រប់គ្រង BigONE បានប្រកាសថា សេវាដាក់ប្រាក់ និងការជួញដូរបានត្រូវស្តារឡើងវិញទាំងស្រុង បន្ទាប់ពីការវាយប្រហារសាយប័រ ហើយមុខងារដកប្រាក់ និង OTC functions នឹងត្រូវបានបើកដំណើរការឡើងវិញ (Re-Enabled) ក្នុងរយៈពេលដ៏ខ្លី។ ពុំមានព័ត៌មានពិតប្រាកដទាក់ទងនឹងរបៀបដែលហេគឃ័របានលួចចូលហេគ និងលួចប្រាក់ចេញពី Exchange នេះទេ ប៉ុន្តែ SlowMist បានថ្លែងថា Exchange នេះគឺជាជនរងគ្រោះនៃការវាយប្រហារ Supply-chain។ ខណៈ ស្ថាប័នស៊ើបការណ៍ Blockchain ឈ្មោះ Lookochain បានរាយការណ៍ថា ហេគឃ័រ​បានភ្ជាប់ការវាយប្រហារនេះចូលទៅក្នុងការលាងលុយ និងប្តូរទ្រព្យដែលបានលួចទៅជា 120 Bitcoin, 1272 Ether, 2,625 Solana និង 23,3 លាន Tron។ អ្នកស៊ើបអង្កេតឧក្រិដ្ឋកម្ម Blockchain ឈ្មោះ ZachXBT បានរៀបរាប់ពីឧប្បត្តិហេតុនេះថា “តួនាទីរបស់ BigONE នៅក្នុងដំណើរការស្វែងរកប្រាក់ចំណូលដ៏សំខាន់ ដែលបានមកពីការបញ្ឆោតឲ្យមានការពេញចិត្ត និងការវិនិយោគ” ដោយនិយាយថា ការលួចបែបនេះជួយដល់ការលាងសម្អាតប្រាក់តាមបែបធម្មជាតិនៅក្នុងលំហ (Space)។

កំណត់ត្រាប្រចាំឆ្នាំអំពីការលួចគ្រីបតូ៖ នៅថ្ងៃនេះ Chainalysis បានចេញផ្សាយរបាយការណ៍ឧក្រិដ្ឋកម្មគ្រីបតូពាក់កណ្តាលឆ្នាំ២០២៥ ដោយបានរាយការណ៍ថា មិនតិចជាង ២,១៧ពាន់លានដុល្លារទេ ដែលត្រូវបានលួច ហើយជាទំហំមួយច្រើនជាងឆ្នាំ២០២៤។ ការលួចប្រាក់ចេញពី ByBit ទំហំ ១,៥ពាន់លានដុល្លារបានដើរតួនាទីដ៏សំខាន់នៅក្នុងការបំបែកកំណត់ត្រា ដែលធ្វើឱ្យហេគឃ័រកូរ៉េខាងជើងបានក្លាយជាអ្នកនាំមុខគេនៅក្នុងឆ្នាំនេះ។ Chainalysis បានលើកឡើងពីទំនោរដែលហេគឃ័របច្ចុប្បន្នងាកទៅរកកាបូបប្រាក់ផ្ទាល់ខ្លួន សរុបមានចំនួនប្រមាណជា ២៣,៣៥% នៃប្រាក់ដែលបានលួចទាំងអស់នៅឆ្នាំនេះ។ ក្រុមហ៊ុនស៊ើបអង្កេត Blockchain ក៏បានបង្ហាញអំពីហិង្សាលើរូបរាងកាយ ដើម្បីលួចប្រាក់គ្រីបតូ ដែលកំពុងតែកើនឡើងផងដែរ ដោយសារតែការកើនឡើងនៃតម្លៃ Bitcoin។

https://www.bleepingcomputer.com/news/security/hacker-steals-27-million-in-bigone-exchange-crypto-breach/

ប្រភពព័ត៌មាន៖ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥

LEAVE A REPLY

Please enter your comment!
Please enter your name here