អតីតទាហានអាមេរិកសារភាពពីបទជម្រិតទារប្រាក់ក្រុមហ៊ុនទូរគមនាគមន៍បច្ចេកវិទ្យា ១០

0

អតីតទាហានអាមេរិកអាយុ ២១ឆ្នាំបានសារភាពពីបទហេគ និងជម្រិតទារប្រាក់យ៉ាងហោចណាស់លើក្រុមហ៊ុនទូរគមនាគមន៍ និងក្រុមហ៊ុនបច្ចេកវិទ្យានៅក្នុងប្រទេសចំនួន ១០ស្ថាប័ន។ជនល្មើស Cameron John Wagenius ត្រូវបានចាប់ខ្លួននៅរដ្ឋតិចសាស កាលពីចុងឆ្នាំ២០២០ ហើយត្រូវបានចោទប្រកាន់ នៅភាគខាងលិចនៃរដ្ឋវ៉ាស៊ីនតោន ពីបទល្មើសចំនួន២ ដែលជាការផ្ទេរកំណត់ត្រាទូរស័ព្ទសម្ងាត់ដោយខុសច្បាប់។ នៅខែតុលា ឆ្នាំ២០២៥ ជនល្មើសបានសារភាពកំហុសថា បានលួចចូលហេគក្រុមហ៊ុន AT&T និង Verizon ដោយ Connor Moucka រួមទាំង John Binnswere ត្រូវបានចោទប្រកាន់កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ ដោយបានភ្ជាប់សកម្មភាពរបស់ពួកគេទៅនឹងឧប្បត្តិហេតុលួចចូលក្រុមហ៊ុន Snowflake ដ៏ធំ។

យោងតាមក្រសួងយុត្តិធម៌នាពេលថ្មីៗនេះបានឱ្យដឹងថា ជនល្មើស Wagenius ធ្វើសកម្មភាពអនឡាញខុសច្បាប់នៅចន្លោះឆ្នាំ២០២៣ និង២០២៤ ក្រោមឈ្មោះក្លែងក្លាយ ‘Kiberphantom, cyb3roh4ntom និង buttholio’។ ជនល្មើស ឃុបឃិតជាមួយអ្នកដទៃ ដើម្បីលួចអត្តសញ្ញាណ ដំណើរការប្រព័ន្ធ IT សម្ងាត់ និងជម្រិតទារប្រាក់ពីក្រុមហ៊ុនទូរគមនាគមន៍ដែលបានបំពានក្រោមរូបភាពគំរាមលាតត្រដាងទិន្នន័យដែលបានលួចនៅលើ Forums ឧក្រិដ្ឋកម្មខុសច្បាប់ដូចជា BreachForums and XSS.is។ នៅចន្លោះខែមេសា ឆ្នាំ២០២៣ និងខែធ្នូ ឆ្នាំ២០២៤ ជនល្មើស Cameron John Wagenius អាយុ ២១ឆ្នាំ បានប្រើគណនីអនឡាញពាក់ព័ន្ធជាមួយនឹងឈ្មោះហៅក្រៅ ‘Kiberphantom’ ព្រមទាំងបានឃុបឃិតជាមួយអ្នកដទៃទៀត ដើម្បីបោកប្រាស់លើស្ថាប័នរងគ្រោះយ៉ាងហោចណាស់ ១០ក្រុមហ៊ុនដោយការរក្សាអត្តសញ្ញាណ Login ចូលបណ្តាញណិតវើកកុំព្យូទ័រដែលត្រូវបានការពាររបស់ស្ថាប័នទាំងនោះ បើយោងតាមក្រសួងយុត្តិធម៌អាមេរិក។

អ្នកសមគំនិតទទួលបានព័ត៌មានបញ្ជាក់អត្តសញ្ញាណទាំងនេះដោយប្រើ Hacking Tool ដែលពួកគេហៅថា SSH Brute ហើយក៏ជា Tools មួយនៅក្នុងចំណោម Tools ផ្សេងទៀត។ ពួកគេបានប្រើក្រុមជជែកកំសាន្ត Telegram ដើម្បីផ្ទេរអត្តសញ្ញាណដែលបានលួច និងពិភាក្សាដើម្បីអាចចូលដំណើរការដោយមិនចាំបាច់មានការអនុញ្ញាតទៅក្នុងបណ្តាញណិតវើករបស់ក្រុមហ៊ុនជនរងគ្រោះ។ ជនល្មើស Wagenius និងអ្នកសមគំនិតផ្សេងទៀតក៏ពាក់ព័ន្ធនៅក្នុងការវាយប្រហារ SIM-swapping និងប្រកាសលក់ទិន្នន័យដែលបានលួចនៅលើ Forums ខុសច្បាប់ ក្នុងបំណងជម្រិតទារប្រាក់រហូតដល់ ១លានដុល្លារ។ វាត្រូវបានបញ្ជាក់ថា ហេគឃ័របានលក់ទិន្នន័យនេះដោយជោគជ័យទៅឱ្យឧក្រិដ្ឋជនសាយប័រដទៃទៀត ឬបានប្រើវាសម្រាប់ប្រព្រឹត្តបទល្មើសក្លែងបន្លំបន្ថែមទៀត។

អជ្ញាធរបានគូសបញ្ជាក់ថា ជនល្មើស Wagenius បានធ្វើសកម្មភាពទាំងនេះ ខណៈគាត់បម្រើការងារជាទាហាអាមេរិក។ ជនល្មើស ត្រូវបានចោទប្រកាន់កាលពីថ្ងៃទី១៤ ខែកក្កដា ពីបទសមគំនិតក្លែងបន្លំតាមអនឡាញ (Wire) ការលួចអត្តសញ្ញាណដែលមានស្ថានទម្ងន់ទោស និងការជម្រិតទារប្រាក់ពាក់ព័ន្ធនឹងការក្លែងបន្លំកុំព្យូទ័រ។ សារដែលគាត់បានគំរាមជនរងគ្រោះជាមួយនឹងការលាតត្រដាងទិន្នន័យមិនតូចជាង 358GB ប្រសិនបើស្ថាប័ននោះមិនព្រមទាក់ទងទៅជនល្មើសដើម្បីចរចាទូទាត់ប្រាក់លោះនោះទេ។ នៅក្នុងអ៊ីម៉ែលទៅកាន់ក្រុមហ៊ុនជនរងគ្រោះផ្សេងទៀត ជនល្មើសបានជម្រិតទារប្រាក់ ៥០០,០០០ដុល្លារជាប្រាក់គ្រីបតូ។

មួយថ្ងៃបន្ទាប់ពីចោទប្រកាន់ ជនល្មើស Wagenius បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដោយទទួលស្គាល់ថា មានកំហុសលើបទចោទប្រកាន់ទាំងបី។ ផ្អែកតាមការចោទប្រកាន់ទាំងនេះ ជនល្មើសប្រឈមនឹងទោសជាប់ពន្ធធនាគាររហូតដល់ ២៧ឆ្នាំ។ ការដាក់ទោសនឹងសម្រេចនៅថ្ងៃទី៦ ខែតុលា ហើយវាក៏ប្រហែលជាបន្ថែមរយៈពេលសម្រាប់ការសារភាពកំហុសពីមុនរបស់ជនល្មើសចំនួនពីរករណីនៃការផ្ទេរទិន្នន័យសម្ងាត់ទូរស័ព្ទដោយខុសច្បាប់ទាក់ទងនឹងករណីដាច់ដោយឡែក។

https://www.bleepingcomputer.com/news/security/us-army-soldier-pleads-guilty-to-extorting-10-tech-telecom-firms/

ប្រភពព័ត៌មាន៖ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥

LEAVE A REPLY

Please enter your comment!
Please enter your name here