មជ្ឈមណ្ឌលសាយប័រជាតិអង់គ្លេស (NCSC) បានប្រកាសពីគំនិតផ្តួចផ្តើមស្រាវជ្រាវភាពងាយរងគ្រោះ (VRI) ដែលមានបំណងដើម្បីពង្រឹងទាក់ទងនឹងជំនាញសន្តិសុខសាយប័រខាងក្រៅ។ភ្នាក់ងារបានធ្វើការស្រាវជ្រាវភាពងាយរងគ្រោះផ្ទៃក្នុងលើបច្ចេកវិទ្យាដ៏ធំ ហើយនឹងបន្តធ្វើបែបនេះ។ ទោះជាយ៉ាងណា ការដាក់ចេញ VRI នឹងបង្កើតកម្មវិធីដែលត្រូវបានរចនាឡើងដើម្បីប្រតិបត្តិលើ Processors ច្រើនក្នុងពេលដំណាលគ្នា ដោយបំបែកកិច្ចការធំ (Large Task) ទៅជាផ្នែកតូចៗ និងឯករាជ្យដែលអាចដំណើរការក្នុងពេលដំណាលគ្នា។ NCSC គឺជាអាជ្ញាធរសន្តិសុខសាយប័រអង់គ្លេស មានភារកិច្ចការពារការគំរាមកំហែងតាមអ៊ីនធឺណិត ដែលផ្តោតលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់ប្រទេស រដ្ឋាភិបាល អាជីវកម្ម និងប្រជាពលរដ្ឋ។
ដើម្បីបំពេញបេសកកម្មនេះ ភ្នាក់ងារដាក់ចេញការដាស់តឿន ការណែនាំសន្តិសុខសាយប័រ និងវិភាគការគំរាមកំហែង ផ្តល់ការគាំទ្រនៅក្នុងការឆ្លើយតបឧប្បត្តិហេតុ និងសម្របសម្រួលសកម្មភាពពាក់ព័ន្ធជាមួយដៃគូសាធារណៈ ឯកជន និងអន្តរជាតិ។ VRI គឺជាការសហការគ្នាដែលមានរចនាសម្ព័ន្ធរវាង NCSC និងអ្នកស្រាវជ្រាវតាមអ៊ីនធឺណិតខាងក្រៅ ដើម្បីបង្កើនសមត្ថភាពរបស់ចក្រភពអង់គ្លេសក្នុងការកំណត់អត្តសញ្ញាណ និងការយល់ដឹងពីភាពងាយរងគ្រោះផ្នែកទន់ និងផ្នែករឹង។
ការផ្តួចផ្តើមការស្រាវជ្រាវភាពងាយរងគ្រោះ (VRI) គឺជាកម្មវិធីរបស់ NCSC នៃការស្រាវជ្រាវជាមួយដៃគូខាងក្រៅលើ VR បើយោងតាមការប្រកាសរបស់ភ្នាក់ងារ។ បេសកកម្មរបស់ VRI គឺដើម្បីពង្រឹងសមត្ថភាពរបស់អង់គ្លេសក្នុងការអនុវត្ត VR។ ភ្នាក់ងារធ្វើការជាមួយអ្នកស្រាវជ្រាវភាពងាយរងគ្រោះខាងក្រៅ ដើម្បីផ្តល់នូវការយល់ដឹងស៊ីជម្រៅអំពីសុវត្ថិភាពដ៏ធំទូលាយនៃបច្ចេកវិទ្យា។ NCSC នឹងធ្វើឲ្យដៃគូជាមួយអ្នកស្រាវជ្រាវភាពងាយរងគ្រោះខាងក្រៅដែលមានជំនាញ រួមទាំងគោលបំណង ដើម្បីកំណត់បញ្ហានៅក្នុងផលិតផលជាក់លាក់នៃចំណាប់អារម្មណ៍ វាយតម្លៃការបន្ធូរបន្ថយដែលបានស្នើសុំ និងចុងក្រោយបង្ហាញបញ្ហាតាមរយៈដំណើរការ ‘Equities Process’។ អ្នកស្រាវជ្រាវនឹងដាក់ស្នើទៅ NCSC លម្អិតអំពី Tools ដែលពួកគេបានប្រើប្រាស់ និងវិធីសាស្រ្ត (Methodologies) ព្រមទាំងពួកគេបានអនុវត្ត នៅក្នុងអំឡុងនៃសកម្មភាព VR របស់ពួកគេ ដើម្បីជួយអភិវឌ្ឍក្របខ័ណ្ឌនៃការអនុវត្តឱ្យមានប្រសិទ្ធភាព។
NCSC ថ្លែងថា មជ្ឈមណ្ឌលមានផែនការជាមួយអ្នកជំនាញបន្ថែមទៀតនៅក្នុងវិស័យឯកជនដែលកំពុងតែរីកចម្រើនដូចជា ការរកឃើញភាពងាយរងគ្រោះដែលដំណើរការដោយ AI។ អ្នកជំនាញសន្តិសុខដែលចាប់អារម្មណ៍ត្រូវបានអញ្ជើញឱ្យផ្ញើអ៊ីម៉ែលទៅកាន់ [email protected] ភ្ជាប់មកជាមួយជំនាញ និងផ្នែកដែលពួកគេចាប់អារម្មណ៍។
ប្រភពព័ត៌មាន៖ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥









