អ្នកលេងបាល់បោះជំនាញជនជាតិរុស្ស៊ីត្រូវបានឃាត់ខ្លួនពីបទមានតួនាទីនៅក្នុងការវាយប្រហារមេរោគចាប់ជម្រិត

0

អ្នកលេងបាល់បោះអាជីពជនជាតិរុស្ស៊ី Daniil Kasatkin ត្រូវបានចាប់ខ្លួននៅប្រទេសបារាំងជាប់ចោទពីបទមានតួនាទីជាអ្នកចរចារបស់ក្រុមមេរោគចាប់ជម្រិត។លោក Daniil Kasatkin ជាកីឡាករបាល់បោះជនជាតិរុស្ស៊ីដែលបានលេងបាល់បោះនៅសមាគមន៍ NCAA នៅសកលវិទ្យាល័យ Penn State មុនពេលត្រលប់មករុស្ស៊ីវិញក្នុងឆ្នាំ២០១៩។ ក្នុងបួនរដូវកាលជាមួយ MBA-MAI គាត់បានបង្ហាញខ្លួនក្នុងការប្រកួតចំនួន ១៧២លើក មុនពេលគាត់ចាកចេញពីក្រុម។ យោងតាមប្រព័ន្ធផ្សព្វផ្សាយបារាំង លោក Kasatkin ត្រូវបានចាប់ខ្លួននៅព្រលានយន្តហោះ Paris’s Chales de Gaulle Airport កាលពីថ្ងៃទី២១ ខែមិថុនា បន្ទាប់ពីចុះចតនៅប្រទេសបារាំងជាមួយនឹងគូដណ្តឹងរបស់គាត់។ ការចាប់ខ្លួនធ្វើឡើងដោយដីកាចាប់ខ្លួនអន្តរជាតិរបស់សហរដ្ឋអាមេរិកពីបទមានតួនាទីជាអ្នកចរចា ដែលត្រូវបានចោទប្រកាន់របស់ក្រុមមេរោគចាប់ជម្រិត។

ឥឡូវនេះ ជនសង្ស័យ Kasatkin ស្ថិតក្រោមការឃុំឃាំង ខណៈអាមេរិកបានឃើញគាត់ត្រូវបានធ្វើបត្យាប័ន ដើម្បីប្រឈមនឹងការចោទប្រកាន់ពីបទ សមគំនិតដើម្បីប្រព្រឹត្តការក្លែងបន្លំកុំព្យូទ័រ។  មេធាវីរបស់គាត់បានឆ្លើយថា ជនសង្ស័យ Kasatkin មិនមានកំហុសចំពោះឧក្រិដ្ឋកម្មនេះទេ ហើយថាគាត់ត្រូវភ្ជាប់ទៅកុំព្យូទ័រជជុសដែលគាត់បានទិញជំនួសវិញ។ មេធាវីរបស់គាត់បានបន្តថា គាត់បានទិញកុំព្យូទ័រជជុសមួយគ្រឿង។ គាត់ពិតជាមិនបានធ្វើអ្វីទាំងអស់ គាត់ពិតជាងើងឆ្ងល់ណាស់ ហេតុអ្វីបានជាកុំព្យូទ័ររបស់គាត់មិនអាចដំឡើងកម្មវិធីអ្វីនោះទេ។ គាត់មិនបានធ្វើអ្វីទាំងអស់នៅលើកុំព្យូទ័រនោះ វាត្រូវបានគេលួចចូល ឬហេគឃ័របានលក់វាទៅឱ្យគាត់ ដើម្បីធ្វើសកម្មភាពក្រោមរូបភាពលាក់បាំងពីអ្នកផ្សេង។

ខណៈឈ្មោះក្រុមមេរោគចាប់ជម្រិតមិនបានបញ្ចេញ វាត្រូវបានរាយការណ៍ថានៅពីក្រោយការវាយប្រហារលើក្រុមហ៊ុនមិនតិចជាង ៩០០ទេរួមទាំងភ្នាក់ងារសហព័ន្ធចំនួន២ នៅចន្លោះឆ្នាំ២០២០ និង២០២២។ ការពណ៌នានេះស្រដៀងគ្នានឹងក្រសួងយុត្តិធម៌ដែលសំដៅលើក្រុមមេរោគចាប់ជម្រិត Conti ដែលបានកើតឡើងនៅ Ryuk ឆ្នាំ២០២០ និងបានបង្រ្កាបនៅឆ្នាំ២០២២ បន្ទាប់ពីការលាតត្រដាងទិន្នន័យ។ ទោះជាយ៉ាងណា មិនត្រូវបានរាយការណ៍ថា ក្រុម Conti បានលាតត្រដាងពីភ្នាក់ងារសហព័ន្ធទេ បើទោះជាពួកគេជាប់ទាក់ទងនឹងការវាយប្រហារលើរដ្ឋាភិបាលក្តី។ កាលពីខែមុន ប៉ូលីសក៏បានឃាត់ខ្លួនជនដៃដល់ចំនួន ៤នាក់ដែលប្រតិបត្តិការលើវេទិកាហេគ BreachForums រួមមានហេគឃ័រដែលប្រើឈ្មោះក្លែងក្លាយជា IntelBroker និង ShinyHunters។

https://www.bleepingcomputer.com/news/security/russian-pro-basketball-player-arrested-for-alleged-role-in-ransomware-attacks/

ប្រភពព័ត៌មាន៖ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥

LEAVE A REPLY

Please enter your comment!
Please enter your name here