ភ្នាក់ងារឧក្រិដ្ឋកម្មជាតិអង់គ្លេស (NCA) បានឃាត់ខ្លួនជនសង្ស័យ ៤នាក់ដែលពាក់ព័ន្ធនៅក្នុងការវាយប្រហារសាយប័រនៅលើហាងលក់ទំនិញសំខាន់ៗនៅក្នុងប្រទេសរួមមាន Marks & Spencer, Co-op និង Harrods។ជនល្មើសត្រូវបានចាប់ខ្លួនចំនួន ៣នាក់ យុវជនម្នាក់អាយុ ១៩ឆ្នាំ យុវជនម្នាក់ទៀតអាយុ ១៧ឆ្នាំ និងយុវនារីម្នាក់អាយុ ២០ឆ្នាំ ដែលត្រូវបានឃាត់ខ្លួននៅថ្ងៃនេះនៅគេហដ្ឋាននៅទីក្រុងឡុង និង West Midlands។ ម្នាក់នៅក្នុងចំណោមពួកគេនិយាយភាសា Latvian និងពីរនាក់ផ្សេងទៀតនិយាយភាសាអង់គ្លេស។ ប៉ូលីសក៏បានរឹបអូសយកឧបករណ៍អេឡិចត្រូនិកដើម្បីពិនិត្យមើលភស្តុតាង ឬព័ត៌មានដែលអាចឈានទៅរកអ្នកសមគំនិត។
ឥឡូវនេះ ជនសង្ស័យទាំងបួននាក់ប្រឈមនឹងទោសប្រើប្រាស់កុំព្យូទ័រខុសច្បាប់ ការបង្កាច់បង្ខូច ការលាងលុយកខ្វក់ និងការចូលរួមក្នុងឧក្រិដ្ឋកម្មដែលបានរៀបចំ។ ជនសង្ស័យត្រូវបានជឿជាក់ថា មានជាប់ទាក់ទងនឹងការវាយប្រហារសាយប័រលើហាង M&S, Co-op និង Harrods នៅចន្លោះចុងខែមេសា និងដើមខែឧសភា ដែលបណ្តាលឱ្យមានការរំខាន និងផលប៉ះពាល់អវិជ្ជមានដល់អាជីវកម្ម។ ហាង Marks & Spender បានផ្អាកការបញ្ជាទិញតាមអនឡាញភ្លាមៗ បន្ទាប់ពីការវាយប្រហារ ហើយក្រោយមកបានបញ្ជាក់ថា ទិន្នន័យអតិថិជនត្រូវបានលួច ដែលបង្ខំឱ្យអតិថិជនកំណត់លេខសម្ងាត់ថ្មី (Reset)។ ក្រោយមក វាត្រូវបានវាយតម្លៃថា ឧប្បត្តិហេតុអាចបណ្តាលឱ្យមានការខូចខាតដល់ប្រាក់ចំណេញប្រមាណ ៤០២លានដុល្លារ។ នៅក្នុងអំឡុងនៃការវាយប្រហារលើហាង Co-op និង Marks & Spencer ហេគឃ័រមានបំណងដាក់ពង្រាយមេរោគចាប់ជម្រិត DragonForce។ ទោះជាយ៉ាងណា ការវាយប្រហារដោយមេរោគចាប់ជម្រិតទទួលបានជោគជ័យតែលើហាង M&S ទេ ខណៈហាង Co-op បានបិទប្រព័ន្ធរបស់ខ្លួន មុនពេល Encryptors អាចត្រូវបានដាក់ពង្រាយ។ បើយោងតាមរបាយការណ៍បានឱ្យដឹងថា ការវាយប្រហារសាយប័រត្រូវបានគេសន្មតថា ជាការក្រុមគំរាមកំហែងដែលត្រូវបានចាត់ថ្នាក់ថាជាក្រុម Scattered Spider ដែលជាក្រុមហេគឃ័រធ្វើការបំពានជាច្រើននៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះរួមមាន MGM, Twilio, Coinbase, DoorDash, Caesars, MailChimp, Riot Games និង Reddit។
ចាប់តាំងពីការវាយប្រហារបានកើតឡើង អ្នកជំនាញស៊ើបអង្កេតឧក្រិដ្ឋកម្មសាយប័របានកំពុងតែ បោះជំហាន និងការស៊ើបអង្កេតនៅតែជាអាទិភាពមួយក្នុងចំណោមអាទិភាពខ្ពស់បំផុតរបស់ទីភ្នាក់ងារ បើយោងតាមនាយករង NCA។ ការឃាត់ខ្លួននៅថ្ងៃនេះគឺជាជំហានដ៏សំខាន់នៅក្នុងការស៊ើបអង្កេត ប៉ុន្តែការងាររបស់ក្រុមជំនាញកំពុងតែបន្តជាមួយនឹងដៃគូទាំងនៅក្នុងប្រទេសអង់គ្លេស និងនៅបរទេស ដើម្បីធានាពីការទទួលខុសត្រូវដែលត្រូវបានកំណត់ និងនាំយកទៅតុលាការ។ បើទោះជា NCA មិនបានលើកឡើងពីក្រុមហេគឃ័រ Scattered Spider នៅក្នុងការប្រកាសក្តី ក្រុមរង (Ethnicity) តិចនិកឆបោកបែប Social Engineering និងអាយុរបស់ជនសង្ស័យប្រហែលគ្នាទៅនឹងសមាជិកក្រុម Scattered Spider ដែលត្រូវបានបង្កើតឡើង ត្រូវបានចាប់ខ្លួនពីមុននៅសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអេស្បាញ។ បន្ទាប់ពីកំណត់គោលដៅលើហាងលក់ទំនិញ អ្នកវាយប្រហារបានប្តូរទៅក្រុមហ៊ុនធានារ៉ាប់រងរបស់សហរដ្ឋអាមេរិក ហើយក្រោយមកទៀតគឺក្រុមហ៊ុនអាកាសចរណ៍ និងដឹកជញ្ជូន ដែលសង្ស័យថា ជាអ្នកនៅពីក្រោយការបំពានលើ Qantas ផងដែរ។ Qantas បានបញ្ជាក់កាលពីម្សិលមិញថា ឧប្បត្តិហេតុបានប៉ះពាល់ដល់អតិថិជន ៥,៧លាននាក់ ដែលត្រូវបានលាតត្រដាងព័ត៌មានសម្ងាត់របស់ពួកគាត់។ ការចាប់ខ្លួននៅអង់គ្លេសអាចមានឥទ្ធិពលលើយុទ្ធនាការដែលកំពុងបន្តរបស់ក្រុម Spiders ដោយសារសមាជិកដែលនៅសល់ អាចផ្អាកដំណើរការ និងលាក់ខ្លួនមួយរយៈ។ ទោះជាយ៉ាងណា ក្រុមគំរាមកំហែងទាំងនេះត្រូវបានគេជឿថា ជាផ្នែកមួយនៃក្រុមធំចម្រុះដែលប្រមូលផ្តុំនៅលើ Discord, Telegram និងវេទិកាអនឡាញ វាមិនទំនងជាបណ្តាលឱ្យមានការបញ្ឈប់ការវាយប្រហារទាំងស្រុងនោះទេ៕
ប្រភពព័ត៌មាន៖ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥









