ក្រុមហ៊ុន Google កំពុងតែចែករំលែកព័ត៌មានអំពីរបៀបដែល Chrome ដំណើរការនៅពេលអ្នកប្រើប្រាស់ Android Mobile បើកមុខងារ Advanced Protection ដែលអាចជួយពង្រឹងដល់សុវត្ថិភាព។នាពេលថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សបានពង្រីកកម្មវិធី Advanced Protection សម្រាប់ឧបករណ៍កម្រិត Android 16 ដែលមានគោលបំណងផ្តល់នូវសុវត្ថិភាពដ៏រឹងមាំ និងពេញលេញសម្រាប់បុគ្គលដែលមានហានិភ័យខ្ពស់ ដែលទំនងជាត្រូវបានកំណត់គោលដៅដោយការវាយប្រហារ Spyware ទំនើប។ ចាប់ផ្តើមពី Android 16 មុខងារ Advanced Protection អាចត្រូវបានបើកដំណើរការទៅលើការកំណត់ (Setting) ដើម្បីពង្រឹងវិធានការសុវត្ថិភាពឆ្លងកាត់ Board រួមមាននៅលើកម្មវិធី Google ដូចជា Chrome, Messages និងទូរស័ព្ទ។
សម្រាប់ Chrome វិធានការទាំងនេះមានផ្តល់ជូនជាមួយនឹងជំនាន់ 137 សម្រាប់ Android ប៉ុន្តែ Google មិនបានផ្តល់ព័ត៌មានលម្អិតអំពីតម្លៃបន្ថែម និងរបៀបដែលវាធ្វើការនោះទេ។ នៅក្នុងការបង្ហោះថ្មីៗនេះ ក្រុមសុវត្ថិភាព Chrome បានពន្យល់ថា មុខងារ Advanced Protection ធ្វើសកម្មភាពដូចជា៖
– ពង្រឹងការភ្ជាប់ដែលមានសុវត្ថិភាព៖ បង្ខំ Chrome ឱ្យព្យាយាមគ្រប់ HTTPS ទាំងអស់ (សាធារណៈ និងឯកជន) ហើយព្រមានអ្នកប្រើប្រាស់មុនពេលភ្ជាប់ទៅកាន់គេហទំព័រណាមួយលើ HTTP ដែលមិនមានសុវត្ថិភាព។ វាការពារប្រឆាំងនឹងអ្នកវាយប្រហារដែលអាចស្ទាក់ចាប់ ឬផ្លាស់ប្តូរទិន្នន័យលើការតភ្ជាប់ ដែលមិនបានធ្វើការអ៊ីនគ្រីប។
– កាត់ផ្តាច់គេហទំព័រទាំងស្រុង៖ ញែកគេហទំព័រនីមួយៗចូលទៅក្នុងដំណើរការរបស់ខ្លួន ដោយរារាំងគេហទំព័រមួយមិនឱ្យចូលប្រើទិន្នន័យពីគេហទំព័រផ្សេងទៀត សូម្បីតែក្នុងករណីមានការកេងចំណេញលើ Renderer ក៏ដោយ។ នៅលើ Android ដែលមានទំហំ RAM 4GB មុខងារនេះដំណើរការដោយស្វ័យប្រវត្តិ ប៉ុន្តែវាក៏អាចត្រូវបានបើកប្រើមុខងារ Advanced Protection នេះផងដែរ។
– JavaScript Optimization and Security៖ មុខងារ Advanced Protection នេះបិទដំណើរការកម្មវិធី High-level JavaScript Optimizing Compilers នៅក្នុងម៉ាស៊ីន Chrome’s V8 ដើម្បីកាត់បន្ថយការវាយប្រហារ Surface របស់កម្មវិធី Browser។ កម្មវិធីបង្កើនប្រសិទ្ធភាពទាំងនេះជំរុញការអនុវត្តឱ្យប្រសើរឡើង ប៉ុន្តែមានប្រវត្តិទាក់ទងនឹងកំហុសដែលត្រូវបានកេងចំណេញជាច្រើន។ វាត្រូវបានប៉ាន់ប្រមាណថា ការបិទពួកវាអាចកាត់បន្ថយហានិភ័យប្រហែលពាក់កណ្តាលនៃករណីបែបនេះ ដោយមិនមានដំណើរការគួរឱ្យកត់សម្គាល់នៅលើគេហទំព័រភាគច្រើននោះទេ។

មុខងារ HTTPS និង JS Security មានរួចរាល់ជាជម្រើសក្រោម Chrome’s Privacy និង Security Menu តាំងពីជំនាន់ 133 ដូច្នេះអ្នកប្រើប្រាស់អាចបើកពួកវាប្រើបាន បើទោះជាគ្មានមុខងារ Advanced Protection ក៏ដោយ។ វាក៏ត្រូវបានកត់សម្គាល់ថា Site Isolation នៅតែជំរុញ បើទោះជាគ្មានមុខងារ Advanced Protection ក្តី នៅពេលអ្នកប្រើប្រាស់មានបំណង Log in ឬ Submit ទម្រង់នៅលើគេហទំព័រ ដែលត្រូវបានចាត់ទុកថា មានហានិភ័យខ្ពស់ដោយស្វ័យប្រវត្តិ (default)។ ដើម្បីបើកមុខងារ Advanced Protection នៅលើ Android សូមអ្នកចូលទៅកាន់ Setting> Security & Privacy> Advanced Protection> ចុច “ON”។ ក្រុមហ៊ុន Google ក៏ណែនាំឱ្យ បុគ្គលដែលងាយរងគ្រោះឱ្យចូលរួមនៅក្នុងកម្មវិធី Advanced Protection ជាមួយនឹង Google Account ដើម្បីពង្រឹងការផ្ទៀងផ្ទាត់ច្រើនជាន់ រួមទាំងអនុវត្តការកំណត់ (Setting) សុវត្ថិភាពដោយស្វ័យប្រវត្តិឆ្លងកាត់ឧបករណ៍ផ្សេងៗ (Devices)។
ប្រភពព័ត៌មាន៖ ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥









