ការបំពាន Bitcoin Depot បានបណ្តាលឱ្យមានការលាតត្រដាងទិន្នន័យ ២៧,០០០

0

ក្រុមហ៊ុន Bitcoin Depot ដែលជាប្រតិបត្តិករ Bitcoin ATMs កំពុងតែជូនដំណឹងដល់អ្នកប្រើប្រាស់អំពីឧប្បត្តិហេតុនៃការបំពានទិន្នន័យ និងបណ្តាលឱ្យមានការលាតត្រដាងព័ត៌មានសម្ងាត់របស់ពួកគេ។នៅក្នុងសំបុត្រដែលបានផ្ញើចេញទៅកាន់បុគ្គលរងគ្រោះ ក្រុមហ៊ុនបានណែនាំថា ដំបូងក្រុមហ៊ុនបានប្រទះឃើញសកម្មភាពគួរឱ្យសង្ស័យនៅលើបណ្តាញណិតវើករបស់ខ្លួនកាលពីឆ្នាំមុខនៅថ្ងៃទី២៣ ខែមិថុនា។ បើទោះជាការស៊ើបអង្កេតផ្ទៃក្នុងត្រូវបានបញ្ចប់នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ក្តី តែការស៊ើបអង្កេតដូចគ្នាដោយភ្នាក់ងារសហព័ន្ធបានកំណត់ថា ការបង្ហាញជាសាធារណៈអំពីឧប្បត្តិហេតុគួរតែត្រូវបានរក្សាទុករហូតដល់ការស៊ើបអង្កេតត្រូវបានបញ្ចប់។

ក្រុមហ៊ុន Bitcoin Depot  បានរៀបរាប់នៅក្នុងសំបុត្រថា កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ ការស៊ើបអង្កេតត្រូវបានបញ្ចប់ ហើយក្រុមហ៊ុនបានរកឃើញព័ត៌មានឯកជនដែលមានផ្ទុកនៅក្នុងឯកសារទាក់ទងនឹងអតិថិជនរបស់ក្រុមហ៊ុនថា មានបុគ្គលដែលគ្មានការអនុញ្ញាតបានរក្សាទុក។ វាមិនល្អសោះ ក្រុមហ៊ុនមិនអាចជូនដំណឹងភ្លាមៗទៅអតិថិជនបានទេ ដោយសារតែការស៊ើបអង្កេតមិនទាន់បានបញ្ចប់។ អ្នកអនុវត្តច្បាប់សហព័ន្ធបានស្នើសុំឱ្យក្រុមហ៊ុន Bitcoin Depot រង់ចាំ ដើម្បីជូនដំណឹងទៅកាន់អ្នកប្រើប្រាស់រហូតដល់ពេលពួកគេបានបញ្ចប់ការស៊ើបអង្កេតសិន។ ប្រភេទទិន្នន័យត្រូវបានលាតត្រដាងនៅក្នុងឧប្បត្តិហេតុនេះខុសគ្នាពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ ហើយប្រហែលជាមានទិន្នន័យដូចជា៖ ឈ្មោះពេញ លេខទូរស័ព្ទ លេខប័ណ្ណបើកបរ អាសយដ្ឋានស្នាក់នៅ ថ្ងៃខែឆ្នាំកំណើត និងអាសយដ្ឋានអ៊ីម៉ែល។

ក្រុមហ៊ុន Bitcoin Depot គឺជាបណ្តាញណិតវើក Bitcoin ATM ធំជាងគេនៅសហរដ្ឋអាមេរិក ដែលមានម៉ាស៊ីនដំណើរការចំនួន ៨,៨០០គ្រឿងនៅក្នុងប្រទេសអាមេរិក កាណាដា និងអូស្រា្តលី។ ព័ត៌មានដែលត្រូវបានលាតត្រដាងនៅក្នុងឧប្បត្តិហេតុស្រដៀងគ្នានឹងទិន្នន័យដែលប្រមូលបាននៅក្នុងអំឡុងនៃដំណើរការ Know-Your-Customer Verification Processes និងជាប្រតិបត្តិការ Crypto ATM នៅក្នុងសហរដ្ឋអាមេរិកដែលមានកាតព្វកិច្ចគោរពតាមបទបញ្ញត្តិ FinCEN។ ចំនួនអ្នកដែលត្រូវបានលាតត្រដាងនៅក្នុងឧប្បត្តិហេតុមានប្រមាណជា ២៧,០០០នាក់។ ដោយសារតែមានហានិភ័យផ្នែកហិរញ្ញវត្ថុទាក់ទងនឹងប្រាក់គ្រីបតូ អ្នកទទួលសំបុត្រមិនត្រូវបានផ្តល់ការធានារ៉ាប់រងតាមរយៈការត្រួតពនិត្យអត្តសញ្ញាណ និងសេវាការពារការលួចនោះទេ។ ផ្ទុយទៅវិញ ពួកគេត្រូវបានណែនាំឱ្យថែរក្សាការដាស់តឿនសម្រាប់សញ្ញានៃការឆបោក ត្រួតពិនិត្យប្រតិបត្តិការគណនីរបស់ពួកគេ និងគួរតែប្រើ Security Freeze នៅលើរបាយការណ៍ឥណទានរបស់ពួកគេ។

កាលពីខែធ្នូ ឆ្នាំ២០២៤ ឧប្បត្តិហេតុស្រដៀងគ្នានេះបានកើតឡើងលើក្រុមហ៊ុន Bitcoin ATM អាមេរិក Byte Federal ដែលបានលាតត្រដាងទិន្នន័យ និងប៉ះពាល់ដល់អតិថិជនប្រមាណជា ៥៨,០០០នាក់។ នៅក្នុងករណីនោះ ការលាតត្រដាងបណ្តាលមកពីហេគឃ័របានកេងចំណេញលើភាពងាយរងគ្រោះ GitLab ដើម្បីដំណើរការម៉ាស៊ីនមេ ដែលបង្ហោះព័ត៌មានសម្ងាត់អតិថិជន។

https://www.bleepingcomputer.com/news/security/bitcoin-depot-breach-exposes-data-of-nearly-27-000-crypto-users/

ប្រភពព័ត៌មាន៖ ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥

LEAVE A REPLY

Please enter your comment!
Please enter your name here