ក្រុមហ៊ុន Samsung បានប្រកាសពីការពង្រឹងឯកជនភាព និងសន្តិសុខទិន្នន័យចម្រុះសម្រាប់ទូរស័ព្ទ Smartphones Galaxy នាពេលខាងមុខដែលដំណើរការ One UI 8 នៅលើប្រព័ន្ធប្រតិបត្តិការ Android។ចំណុចសំខាន់ដែលបានលើកឡើងរួមមានការណែនាំពី System-level Architecture ឈ្មោះ Knox Enhanced Encrypted Protection (KEEP), Upgrades ទៅ Knox Matrix និងការបន្ថែម Quantum Resistance ទៅ WiFi Connectivity។
ការរក្សាសុវត្ថិភាពទិន្នន័យ AI៖ ជាមួយនឹង AI Tools ដែលមានតួនាទីកើនឡើងក្នុងការប្រើប្រាស់ Smartphone ពីមួយថ្ងៃទៅមួយថ្ងៃ ការការពារធាតុចូលរបស់អ្នកប្រើប្រាស់កាន់តែមានសារៈសំខាន់។ ដើម្បីដោះស្រាយបញ្ហានេះ ក្រុមហ៊ុន Samsung កំពុងតែណែនាំអំពី KEEP ដែលជាប្រព័ន្ធមួយត្រូវបានបង្កើតឡើងសម្រាប់ Support ដល់ Personal Data Engine (PDE) របស់ក្រុមហ៊ុន និងមុខងារ AI ដូចជា ‘Now Brief’ (ការធ្វើបច្ចុប្បន្នភាពប្រចាំថ្ងៃផ្ទាល់ខ្លួន) ‘Smart Suggestion’, ‘Moments’ (Photo Memories) និង ‘Smart Gallery Search’ (ការទាញយករូបថត Natural Language)។ KEEP ខុសពី ‘Secure Folder’ ដែលកំពុងមាន ដែលគ្រាន់តែជាទីតាំងនៃការរក្សាទុកដ៏មានសុវត្ថិភាពនៅដាច់ដោយឡែកមួយ។ វាគឺជាស្ថាបត្យកម្មដែលបង្កើតមជ្ឈដ្ឋានដាច់ដោយឡែកសម្រាប់កម្មវិធីនីមួយៗ ដើម្បីរក្សាទុកទិន្នន័យសម្ងាត់នៅក្នុង Encrypted State និងរក្សាការពារវាពីការចូលប្រើដោយគ្មានការអនុញ្ញាត។
ការពង្រីក Knox Matrix៖ Knox Matrix គឺជា Multi-device Platform របស់ Samsung បង្កើតឡើងសម្រាប់ការពារ និងគ្រប់គ្រងលើសុវត្ថិភាពឆ្លងកាត់រាល់ឧបករណ៍ Galaxy ដែលត្រូវបានភ្ជាប់ ហើយក៏នឹងទទួលបានការ Upgrades ដ៏សំខាន់នៅក្នុង One UI 8 ផងដែរ។ ដំបូង នៅពេលប្រព័ន្ធការពារមានការក្លែងបន្លំ ឬបន្លំអត្តសញ្ញាណ Knox Matrix នឹង Sign out ចេញពីគណនី Samsung ដោយស្វ័យប្រវត្តិ កាត់ផ្តាច់ Channel របស់ហេគឃ័រដែលដំណើរការសេវាកម្ម Cloud-connected ទិន្នន័យ និង Pivot ទៅកាន់ឧបករណ៍ផ្សេង។ ប្រសិនបើព្រឹត្តិការណ៍ណាមួយកើតឡើង អ្នកប្រើប្រាស់ទទួលបានការដាស់តឿននៅទូទាំងឧបករណ៍ Galaxy របស់ពួកគេទាំងអស់ដែលបានភ្ជាប់។ សំខាន់ជាងនេះទៀត Knox Matrix ទាក់ទងនឹងការព្រមានដល់អ្នកប្រើប្រាស់ នៅពេលដែលពួកគេមិនទាន់អនុវត្តបច្ចុប្បន្នភាពសុវត្ថិភាពចុងក្រោយបំផុតនៅលើឧបករណ៍របស់ពួកគេ។
Quantum WiFi៖ ការបញ្ចេញរបស់ One UI 8 ក៏នាំមកជាមួយនូវការ Upgrades ទៅកាន់ Samsung’s ‘Secure WiFi’ ដែលនឹងប្រើ NIST-certified ML-KEM Scheme សម្រាប់ផ្តល់ភាពធន់នឹង Post-quantum Cryptographic។ សកម្មភាពនេះពង្រឹងដំណើរការ Key-exchange និងការពារការតភ្ជាប់ដែលបានអ៊ីនគ្រីបពីការគំរាមកំហែងដែលមានមូលដ្ឋានលើ Quantum នាពេលអនាគតដូចជា ការវាយប្រហារ “ប្រមូលឥឡូវនេះ ឌីគ្រីបពេលក្រោយ (Harvest Now, Decrypt Later)” ដែលអាចបង្ហាញទិន្នន័យអ្នកប្រើប្រាស់ដ៏រស៊ើបនាពេលអនាគត។ Secure WiFi ក៏ផ្តល់នូវការពង្រឹងដោយស្វ័យប្រវត្តិ នៅពេលភ្ជាប់ទៅកាន់ Hotspots, Multi-point Routing and Packet Encryption សម្រាប់អនាមិកសាធារណៈ និងការកត់ត្រាទាក់ទងនឹងសុវត្ថិភាព។ One UI 8 ត្រូវបានរំពឹងថា នឹងត្រូវបានបញ្ចេញជាមួយនឹងការដាក់ចេញដ៏ធំរបស់ Galaxy Z Fold 7 និង Z Flip 7 devices របស់ Samsung នាពេលឆាប់ៗនេះ ប៉ុន្តែបច្ចុប្បន្នភាពក៏ត្រូវបានរំពឹងថា នឹងមានផ្តល់ជូនសម្រាប់ម៉ូឌែលចាស់ៗនាពេលខាងមុខនេះដែរ។ អ្នកប្រើប្រាស់ដែលចង់ទាញយកអត្ថប្រយោជន៍ពីការការពារថ្មីនេះ គួរតែ Upgrade ទៅកាន់ New Release និង Review Data Privacy រួមទាំង Security Setting របស់ពួកគេ។
ប្រភពព័ត៌មាន៖ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥









