ហេគឃ័របានលួចប្រាក់ស្ទើរតែ ១៤០លានដុល្លារពីធនាគារចំនួន៦ នៅប្រទេសប្រេស៊ីល តាមរយៈការប្រើអត្តសញ្ញាណរបស់បុគ្គលិកក្រុមហ៊ុនផ្តល់សេវាកម្មទំនាក់ទំនងហិរញ្ញវត្ថុ C&M។ឧប្បត្តិហេតុនេះបានកើតឡើងកាលពីចុងខែមិថុនា បន្ទាប់ពីហេគឃ័របានសូកប៉ាន់បុគ្គលិកឱ្យផ្តល់ឱ្យពួកគេនូវអត្តសញ្ញាណគណនី ដើម្បីដំណើរការសកម្មភាពជាក់លាក់ដែលអាចជួយដល់ដំណើរការហេគ។
ការគំរាមកំហែងខាងក្នុង៖ យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយប្រេស៊ីលបានឱ្យដឹងថា បុគ្គលិក (Joao Nazareno Roque) បានលក់អត្តសញ្ញាណសហគ្រាសរបស់គាត់ទៅឱ្យហេគឃ័រក្នុងតម្លៃ ៩២០ដុល្លារ ដែលផ្តល់ឱកាសឱ្យពួកគេអាចចូលដំណើរការប្រព័ន្ធ និងទំនាក់ទំនងទៅកាន់ធនាគារកណ្តាលរបស់ប្រទេសប្រេស៊ីល។
បន្ទាប់មក គណនីរបស់ Rogue ត្រូវបានប្រតិបត្តិការ Commands នៅក្នុងប្រព័ន្ធ C&M ដោយហេគឃ័រ តាមរយៈកិច្ចសហការ Notion។ គាត់បានទទួលប្រាក់ចំនួន ១,៨៥០ដុល្លារថែមទៀតសម្រាប់រឿងនេះ។ បុគ្គលិក C&M មានបំណងលាក់សកម្មភាពខុសច្បាប់របស់គាត់ និងបានប្តូរលេខទូរស័ព្ទរៀងរាល់ ១៥ថ្ងៃ ប៉ុន្តែគាត់ត្រូវបានចាប់ខ្លួននៅថ្ងៃទី០៣ ខែកក្កដា នៅទីក្រុង Sao Paulo។ ហេគឃ័របានលួងលោម Roque ឱ្យចូលរួមនៅក្នុងប្រតិបត្តិការ បន្ទាប់ពីហេគឃ័របានចូលជិត នៅពេលដែលគាត់កំពុងតែឆ្លងរបាហាមឃាត់។ រឿងនេះបង្ហាញថា ហេគឃ័របានធ្វើការស្រាវជ្រាវរបស់ពួកគេ ដើម្បីកំណត់លីងដែលទន់ខ្សោយនៅក្នុងក្រុមហ៊ុន ដែលឆ្លុះបញ្ចាំងពីវិធីសាស្រ្តប្រឆាំងនឹង Coinbase នាពេលថ្មីៗនេះ ដែលជាកន្លែងត្រូវបានក្រុមភ្នាក់ងារគាំទ្រនៅក្នុងប្រទេសឥណ្ឌាត្រូវបានសូកប៉ាន់ ដើម្បីបញ្ចេញព័ត៌មានរស៊ើបរបស់អតិថិជន។ ប៉ូលីសប្រេស៊ីលកំពុងតែគ្រប់គ្រងលើការស៊ើបអង្កេតចំនួន៣ នៅក្នុងការវាយប្រហារទំហំដ៏ធំ ប៉ុន្តែពុំមានព័ត៌មានលម្អិតអំពីហេគឃ័រនៅឡើយទេ។
កាបូបប្រាក់គ្រីបតូត្រូវបានត្រួតពិនិត្យ៖ ខណៈពេលដែលអ្នកស៊ើបអង្កេត Blockchain អនាមិក ZachXBT បានសរសេរនៅលើ Telegram ថា ហេគឃ័របានបំប្លែងប្រាក់ដែលលួចបានចំនួន ៣០-៤០លានដុល្លារ ទៅជាប្រាក់គ្រីបតូដូចជា BTC, ETH និង USDT។ ពួកគេបានប្រើ Exchanges ផ្សេងៗ និងទីផ្សារគ្មានស្លាកយីហោនៅអាមេរិកឡាទីន (OTC)។ ZachXBT បានកត់សម្គាល់ថា គាត់កំពុងតែត្រួតពិនិត្យមើលអាសយដ្ឋានកាបូបរបស់ហេគឃ័រ និងជួយដល់អាជ្ញាធរនៅក្នុងការបង្កកប្រាក់។ នៅក្នុងសន្ទរកថាលើប្រព័ន្ធផ្សព្វផ្សាយប្រេស៊ីលបានឱ្យដឹងថា C&M បានបញ្ជាក់ថា ប្រព័ន្ធរបស់ខ្លួននៅមានសុវត្ថិភាព ហើយហេគឃ័រគ្រាន់តែអាចឆ្លងកាត់ Social Engineering ប៉ុន្តែមិនមែនជាបញ្ហាសុវត្ថិភាពនោះទេ។ ក្រុមហ៊ុនក៏បានបន្ថែមថា គ្រោងការណ៍ការពាររបស់ក្រុមហ៊ុនបានដើរតួយ៉ាងសំខាន់នៅក្នុងការកំណត់ប្រភពនៃការចូលដោយគ្មានការអនុញ្ញាត និងជួយដល់ការស៊ើបអង្កេតរបស់ប៉ូលីស។
ប្រភពព័ត៌មាន៖ ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥









