ក្រុមហ៊ុន IT យក្ស Ingram Micro កំពុងតែជួបបញ្ហាដាច់ភ្លើង ដែលកំពុងតែប៉ះពាល់ដល់គេហទំព័រ និងប្រព័ន្ធផ្ទៃក្នុងរបស់ខ្លួន ជាមួយនឹងអតិថិជនដែលព្រួយបារម្ភថា វាប្រហែលជាត្រូវបានវាយប្រហារដោយសាយប័រ បន្ទាប់ពីក្រុមហ៊ុនរក្សាភាពស្ងៀមស្ងាត់ចំពោះមូលហេតុនៃបញ្ហានេះ។
ក្រុមហ៊ុន Ingram Micro គឺជាក្រុមហ៊ុនបច្ចេកវិទ្យាអាជីវកម្មទៅអាជីវកម្ម និងផ្តល់សេវាកម្មធំបំផុតនៅក្នុងពិភពលោក ដែលផ្តល់នូវ Hardware, Software, Cloud, Logistics និងបង្រៀនពី Solutions ទៅកាន់អ្នកលក់ រួមទាំងត្រួតពិនិត្យលើក្រុមហ៊ុនផ្តល់សេវាកម្មនៅទូទាំងសកលលោក។ ក្រុមហ៊ុននេះមានបុគ្គលិកប្រមាណជា ២៤,០០០នាក់ និងប្រហែលជាមានប្រាក់ចំណូល ៤៨ពាន់លានដុល្លារនៅក្នុងឆ្នាំ២០២៤។

ការដាច់សេវារបស់ក្រុមហ៊ុន Ingram Micro ចាប់ផ្តើមនៅព្រឹកថ្ងៃព្រហស្បតិ៍ ជាមួយនឹងគេហទំព័រ Offline ហើយអតិថិជនមិនអាចបញ្ជាទិញបាន។ សារព័ត៌មាន BleepingComputer ត្រូវបានជូនដំណឹងកាលពីយប់មិញថា ប្រព័ន្ធផ្ទៃក្នុងរបស់ Ingram Micro ក៏មិនអាចដំណើរការបានសម្រាប់បុគ្គលិកដែរ។ ការចូលទៅកាន់គេហទំព័រ ingrammicro.com ឥឡូវនេះទទួលបានសាររឹតបន្តឹងពីការប្រើទូទៅពី Akamai ដែលជាអ្នកលក់បណ្តាញណិតវើក ដែលប្រើដោយ Ingram Micro ឬសារជួសជុលក៏បានបង្ហាញ។
អតិថិជន Ingram Micro បានចែករំលែកព័ត៌មាននៅលើ Reddit ថា ក្រុមហ៊ុនកំពុងតែរក្សាភាពស្ងៀមស្ងាត់ចំពោះអ្វីដែលបង្កឱ្យមានការដាច់ភ្លើងនោះ ហើយបុគ្គលិកក៏ដូចគ្នា។ អ្នកប្រើប្រាស់បានថ្លែងថា ពួកគេត្រូវបានជូនដំណឹងពីការវាយប្រហារសាយប័រ ដែលជាមេរោគចាប់ជម្រិត នៅពីក្រោយការដាច់ដំណើរការនេះ ប៉ុន្តែសារព័ត៌មាន BleepingComputer ក៏មិនអាចកំណត់បានថា រឿងនេះត្រឹមត្រូវ ឬអត់នោះទេ។ ទោះជាយ៉ាងណា ការដាច់ភ្លើងយូរ និងការបិទប្រព័ន្ធខាងក្នុងគឺជាសូចនាករទូទៅនៃការបំពាន។
ប្រភពព័ត៌មាន៖ ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៥









