ហេគឃ័រត្រូវបានធ្វើបត្យាប័នទៅអាមេរិក ពីបទលួចប្រាក់ ៣,៣លានដុល្លារពីអ្នកបង់ពន្ធ

0

Chukwuemeka Victor Amachukwu ជនជាតិ Nigerian ត្រូវបានធ្វើបត្យាប័នពីបារាំង ទៅអាមេរិក ពីបទហេគ ឆបោក និងលួចអត្តសញ្ញាណដោយសង្ស័យពីការវាយប្រហារ Spearphishing លើអាជីវកម្មរៀបចំពន្ធរបស់អាមេរិក។

ការវាយប្រហារត្រូវបានធ្វើឡើងដើម្បីលួចទិន្នន័យឯកជន និងឯកសារពន្ធក្លែងក្លាយ ថែមទាំងកម្មវិធីកម្ចី (Loan Applications) ដែលអនុញ្ញាតឱ្យហេគឃ័រអាចលួចប្រាក់សរុបមិនតិចជាង ៣លានដុល្លារ។ ជាពិសេស ជនល្មើសជនជាតិ Nigerian ជាប់ចោទថា បានរក្សាប្រាក់ប្រមាណជា ២,៥លានដុល្លារ ពីការសងប្រាក់ពន្ធក្លែងក្លាយ (ចេញពីការប៉ុនប៉ង ៨,៤លានដុល្លារ) និងប្រាក់ចំនួន ៨១៩,០០០ដុល្លារពីកម្មវិធីកម្ចី SBA ឆបោកផ្សេងទៀត។

ក្រសួងយុត្តិធម៌បានថ្លែងថា ជនល្មើស Amachukwu កំពុងតែធ្វើការឆបោកដាក់ដោយឡែកមួយផ្សេងទៀត ដែលពាក់ព័ន្ធនឹងឱកាសនៃការវិនិយោគឆបោក។ ជនល្មើស Chukwuemeka Victor Amachukwu បានចូលរួមនៅក្នុងផែនការហេគចូលអាជីវកម្មពន្ធអាមេរិក និងការធ្វើពាណិជ្ជកម្មដោយបន្លំប្រើអត្តសញ្ញាណរបស់ជនរងគ្រោះ ដែលត្រូវបានលួច និងបន្លំ IRS ព្រមទាំងស្ថាប័នរដ្ឋាភិបាលដទៃទៀត បើយោងតាមមេធាវីអាមេរិក។ យោងតាមដីកានេះ Amachukwu បានដាក់ចេញការវាយប្រហារ Spearphishing នៅចន្លោះឆ្នាំ២០១៩ និង២០២១ ជាមួយនឹងដៃគូ Kingsley Uchelue Utulu និងអ្នកសមគំនិតផ្សេងទៀតនៅ Nigeria ដែលមានគោលដៅលើស្ថាប័នដែលមានមូលដ្ឋាននៅអាមេរិក។

ហេគឃ័របានប្រើប្រាស់អ៊ីម៉ែលឆបោក ដើម្បីអាចចូលដំណើរការកុំព្យូទ័ររបស់ជនគោលដៅដោយគ្មានការអនុញ្ញាត និងលួចពន្ធ ព្រមទាំងព័ត៌មានអត្តសញ្ញាណផ្ទាល់ខ្លួន (PII) របស់ប្រជាជនអាមេរិករាប់ពាន់នាក់។ បន្ទាប់មក ពួកគេបានប្រើព័ត៌មាននេះ ដើម្បីដាក់ការបន្លំការបង់ពន្ធ IRS និងការទាមទារប្រាក់កម្ចី SBA ដែលបណ្តាលឱ្យមានការខាតបង់ប្រាក់មិនតិចជាង ៣,៣លានដុល្លារទេដល់សហរដ្ឋអាមេរិក។

ស្របគ្នានេះដែរ ជនល្មើស Amachukwu បានរៀបចំផែនការវិនិយោគឆបោកដែលពាក់ព័ន្ធនឹងលិខិតឥណទាន ដែលមិនមាន (non-existent) ដែលធ្វើឱ្យជនរងគ្រោះជឿជាក់ ដើម្បីវិនិយោគប្រាក់រាប់លានដុល្លារ។ តាមការពិត ប្រាក់ទាំងអស់បានផ្ញើទៅកាន់ជនល្មើស Amachukwu និងការវិនិយោគមិនត្រូវបានធ្វើឡើងនោះទេ។ ឥឡូវនេះ ជនល្មើសប្រឈមនឹងទោស ៦ករណីរួមមាន៖

– សមគំនិតដើម្បីប្រតិបត្តិការលួចចូលកុំព្យូទ័រ ដែលមានទោសអតិបរមាជាប់ពន្ធនាគារ ៥ឆ្នាំ

– សមគំនិតប្រព្រឹត្តការឆបោក Wire (២ករណី ដែលមួយករណីជាប់ពន្ធនាគារ ២០ឆ្នាំ)

– ឆបោក Wire (២ករណី ដែលមួយករណីជាប់ពន្ធនាគារ ២០ឆ្នាំ)

– លួចអត្តសញ្ញាណ ដែលមានទោសជាប់ពន្ធនាគារ ២ឆ្នាំជាប់គ្នា

ជាងនេះទៀត អាមេរិកបានរឹបអូសប្រាក់ ទ្រព្យសម្បត្តិ និងរបស់មានតម្លៃផ្សេងទៀតដែលបានមកពីការផែនការឧក្រិដ្ឋកម្ម និងទ្រព្យសម្បត្តិដទៃទៀត (Substitute) ដែលមានតម្លៃដូចគ្នា។ Amachukwu ត្រូវបានធ្វើបត្យាប័នពីប្រទេសបារាំង នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ និងត្រូវបង្ហាញខ្លួននៅតុលាការអាមេរិក ក្នុងសវនាការដំបូងរបស់គាត់នៅថ្ងៃបន្ទាប់។ កាលបរិច្ឆេទ កាត់សេចក្តីមិនទាន់ត្រូវបានកំណត់នៅឡើយទេ។

https://www.bleepingcomputer.com/news/security/hacker-extradited-to-us-for-stealing-33-million-from-taxpayers/

ប្រភពព័ត៌មាន៖ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥

LEAVE A REPLY

Please enter your comment!
Please enter your name here