ក្រុមហ៊ុន Microsoft នឹងផ្តល់នូវប្រាក់រង្វាន់រហូតដល់ទៅ ៥លានដុល្លារនៅក្នុងការប្រកួតហេគចូល Zero Day Quest នៅឆ្នាំនេះ។
ការប្រកួត Zero Day Quest កាលពីឆ្នាំមុន មានការចូលរួមដ៏សំខាន់ពីសហគមន៍សន្តិសុខ បន្ទាប់ពីក្រុមហ៊ុន Microsoft បានផ្តល់ប្រាក់រង្វាន់ ៤លានដុល្លារ លើបញ្ហាភាពងាយរងគ្រោះនៅក្នុង Cloud, AI Products និង Platforms។ បន្ទាប់ពី ការប្រកួតហេគខែវិច្ឆិកា បានធ្វើការសន្និដ្ឋានថា ក្រុមហ៊ុន Microsoft បានប្រកាសថា ក្រុមហ៊ុនបានចំណាយប្រាក់ ១,៦លានដុល្លារ លើការដាក់ស្នើភាពងាយរងគ្រោះមិនតិចជាង ៦០០ទេ។ សម្រាប់ការប្រកួតនៅឆ្នាំនេះ ក្រុមហ៊ុន Redmond បានបង្កើនប្រាក់រង្វាន់ដល់ទៅ ៥លានដុល្លារ ដោយផ្តោតលើការដោះស្រាយបញ្ហាសុវត្ថិភាពនៅក្នុង Cloud Computing និង AI។
នៅចន្លោះថ្ងៃទី០៤ ខែសីហា និងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៥ ក្រុមហ៊ុន Microsoft នឹងទទួលយកការដាក់ស្នើ (Submissions) ជាផ្នែកមួយនៃការស្រាវជ្រាវដែលបើកចំហ សម្រាប់អ្នកស្រាវជ្រាវសន្តិសុខទាំងអស់ ដោយអ្នកចូលរួមក៏មានសិទ្ធិទទួលបានប្រាក់រង្វាន់ច្រើនដងសម្រាប់ការរាយការណ៍ពីភាពងាយរងគ្រោះសំខាន់ៗ។ ដើម្បីទទួលស្គាល់ និងផ្តល់រង្វាន់ដល់ការស្រាវជ្រាវដែលមានឥទ្ធិពលបំផុត ក្រុមហ៊ុនកំពុងតែផ្តល់ប្រាក់បន្ថែម ៥០% សម្រាប់ភាពងាយរងគ្រោះកម្រិតធ្ងន់ធ្ងរ និងសេណារីយ៉ូដែលបានរកឃើញក្នុងអំឡុងពេលនៃការប្រកួតប្រជែងស្រាវជ្រាវដែលស្របតាម Microsoft Azure, Copilot, Dynamics 365 និង Power Platform, Identity ឬ M365 Bounty Programs បើយោងតាមក្រុមហ៊ុន Microsoft។ ប្រសិនបើ ការដាក់ស្នើរបស់អ្នកមានលក្ខណៈគ្រប់គ្រាន់សម្រាប់ទាំងបញ្ហាទូទៅ និង High-impact Multipliers ដែលមានតម្លៃត្រូវបានអនុវត្ត។
អ្នកស្រាវជ្រាវដែលមានសមត្ថភាពខ្ពស់នឹងមានលក្ខណៈគ្រប់គ្រាន់សម្រាប់ព្រឹត្តិការណ៍ហេគ ផ្ទាល់នៅនិទាឃរដូវឆ្នាំ 2026 សាខា Redmond របស់ក្រុមហ៊ុន Microsoft ។ ការប្រកួតប្រជែងដែលមានការអញ្ជើញនឹងប្រមូលផ្តុំអ្នកស្រាវជ្រាវផ្នែកសុវត្ថិភាពឈានមុខគេ ដើម្បីសហការដោយផ្ទាល់ជាមួយមជ្ឈមណ្ឌលឆ្លើយតបសុវត្ថិភាព Microsoft និងក្រុមផលិតផល Microsoft។ ក្រុមហ៊ុនក៏មានផែនការគាំទ្រអ្នកចូលរួមតាមរយៈការបង្ហាត់បង្រៀន Sessions ពី AI Red Team, MSRC និង Dynamics Team របស់ពួកគេ ដែលគ្របដណ្តប់លើការធ្វើតេស្តប្រព័ន្ធ AI កម្មវិធីផ្តល់រង្វាន់ និងវិធីសាស្រ្តស្រាវជ្រាវសុវត្ថិភាព។
ការប្រកួតជាផ្នែកមួយនៃ Microsoft’s Secure Future Initiative (SFI) ដែលជាកិច្ចខិតខំប្រឹងប្រែងផ្នែក Cybersecurity Engineering បានចាប់ផ្តើមនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ បន្ទាប់ពីរបាយការណ៍ពីក្រុមប្រឹក្សាត្រួតពិនិត្យសុវត្ថិភាពសាយប័ររបស់អាមេរិក បានបញ្ជាក់ថា វប្បធម៌សុវត្ថិភាពរបស់ក្រុមហ៊ុនគឺ មិនគ្រប់គ្រាន់ និងទាមទារឱ្យមានការជួសជុលឡើងវិញ។ ជាផ្នែកមួយនៃ Secure Future Initiative (SFI) របស់ក្រុមហ៊ុន ក្រុមហ៊ុននឹងចែកចាយភាពងាយរងគ្រោះសំខាន់ៗតាមរយៈកម្មវិធី CVE បើទោះជា ពុំមានតម្រូវការការចូលរួមពីអតិថិជនក្តី បើយោងតាមក្រុមហ៊ុន Microsoft។ ការសិក្សាពី Zero Day Quest នឹងត្រូវបានចែកចាយទូទាំងក្រុមហ៊ុន Microsoft ដើម្បីជួយអភិវឌ្ឍ Cloud និងសុវត្ថិភាព AI ស្របតាមគោលការណ៍មូលដ្ឋានរបស់ SFI ដែលជាការធានាតាម Default តាមការរចនា បូករួមទាំងក្នុងប្រតិបត្តិការ។ កាលពីថ្ងៃសុក្រ ក្រុមហ៊ុន Microsoft ក៏បានបង្ហាញថា ក្រុមហ៊ុនបានបង្កើនប្រាក់រង្វាន់ដល់ទៅ ៤០,០០០ដុល្លារសម្រាប់ភាពងាយរងគ្រោះមូលដ្ឋាន .NET និង ASP.NET ព្រមទាំងបានពង្រីកកម្មវិធីប្រាក់រង្វាន់បញ្ហា .NET របស់ខ្លួន។ កាលពីដើមឆ្នាំនេះ ក្រុមហ៊ុនក៏បានប្រកាសបង្កើនប្រាក់រង្វាន់ដល់ទៅ ៣០,០០០ដុល្លារសម្រាប់ភាពងាយរងគ្រោះ Powe Platform និង Dynamics 365 AI Vulnerabilities ក៏ដូចជាការបង់ប្រាក់កាន់តែច្រើនសម្រាប់បញ្ហាសុវត្ថិភាព Moderate-severity Microsoft Copilot (AI)។ ជាងនេះទៀត រង្វាន់ ១០០% Award Multiplier ត្រូវបានណែនាំសម្រាប់រង្វាន់ Copilot ទាំងអស់ ដើម្បីលើកទឹកចិត្តដល់ការស្រាវជ្រាវ AI។
ប្រភពព័ត៌មាន៖ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥









