ជនល្មើស Conor Brian Fitzpatrick អាយុ ២២ឆ្នាំនៅពីក្រោយវេទិកាហេគ BreachForums ត្រូវបានកាត់ទោសឡើងវិញនៅថ្ងៃនេះឱ្យជាប់ពន្ធនាគារ ៣ឆ្នាំ បន្ទាប់ពីតុលាការឧទ្ធរណ៍សហព័ន្ធបានលុបចោលការកាត់ទោសលើកមុនរបស់គាត់។
ជនល្មើស Fitzpatrick រស់នៅទីក្រុងញូយ៉ក បានប្រើឈ្មោះក្លែងក្លាយ “Pompompurin” និងបានបង្កើតវេទិកាហេគ BreachForums នៅឆ្នាំ២០២២ បន្ទាប់ពីភ្នាក់ងារ FBI បានចុះបង្រ្កាប RaidForums។ ជនល្មើស Fitzpatrick ត្រូវបានឃាត់ខ្លួននៅពាក់កណ្តាលខែមីនា ឆ្នាំ២០២៣ ហើយជាប់ចោទពីបទសមគំនិតឱ្យអ្នកផ្គត់ផ្គង់លក់ឧបករណ៍ដំណើរការដោយគ្មានការអនុញ្ញាត។ នៅពេលចាប់ខ្លួន ជនល្មើសបានសារភាពប្រាប់ភ្នាក់ងារ FBI ថា ខ្លួនគឺជា Pompompurin និងជាអ្នកគ្រប់គ្រង BreachForums។
នៅខែកក្កដា ឆ្នាំ២០២៣ ជនល្មើស Fitzpatrick បានសារភាពកំហុសសមគំនិតឆបោក Commit Access Device ស្នើសុំផ្តល់សិទ្ធិចូលប្រើប្រាស់ និងកាន់កាប់រូបភាពអាសអាភាសរបស់កុមារ។ ក្រសួងយុត្តិធម៌ថ្លែងថា Fitzpatrick បានរំលោភលើលក្ខខណ្ឌនៃការដោះលែងមុនពេលវេលារបស់គាត់ ដោយបានប្រើប្រាស់អ៊ីនធឺណិតនៅលើឧបករណ៍ដែលមិនបានត្រួតពិនិត្យ។
បន្ទាប់ពីជនល្មើសបានចូលខ្លួនទទួលកំហុស ជនល្មើសបានប្រើសេវាកម្ម VPN ដើម្បីលាក់ការប្រើប្រាស់អ៊ីនធឺណិតរបស់ខ្លួន និងបានប្រើឧបករណ៍អេឡិចត្រូនិកដោយគ្មានការត្រួតពិនិត្យ និងគ្មានការអនុញ្ញាតម្តងហើយម្តងទៀត ដើម្បីជៀសវាងការរកឃើញដោយសេវាកម្មមុនពេលឡើងតុលាការ (Pretrial) បើយោងតាមឯកសារតុលាការ។ សូម្បីតែឥឡូវនេះ ជនល្មើសមិនបានផ្តល់សេវាតាមដានមុនពេលឡើងតុលាការ (Pretrial) ឬគ្រប់គ្រងឧបករណ៍ដែលមិនបានត្រួតពិនិត្យនេះទេ។ ទោះជា ព្រះរាជអាជ្ញារកឃើញថា ជនល្មើសមានទោសជាប់ពន្ធនាគារ ១៥ឆ្នាំក្តី ជនល្មើសរូបនេះត្រូវបានកាត់ទោសនៅខែមករា ឆ្នាំ២០២៤ រួមមាន ១៧ថ្ងៃនៅក្នុងមន្ទីរឃុំឃាំង និង២០ឆ្នាំត្រូវដោះលែង តែជនល្មើសត្រូវអនុវត្តតាមវិធាន និងលក្ខខណ្ឌត្រួតពិនិត្យមួយចំនួនដែលកំណត់ដោយតុលាការ (Supervised Release)។ នៅក្រោមការកាត់ទោសនោះ ជនល្មើសត្រូវបានគេដាក់ឱ្យស្នាក់នៅផ្ទះ ដោយមានការត្រួតពិនិត្យ GPS អស់រយៈពេលពីរឆ្នាំ និងហាមមិនឱ្យចូលប្រើប្រាស់អ៊ីនធឺណិតនៅអំឡុងឆ្នាំដំបូងនៃការដោះលែងទេ ហើយតម្រូវឱ្យបំពាក់កម្មវិធីត្រួតពិនិត្យនៅលើឧបករណ៍របស់ជនល្មើស និងតម្រូវឱ្យទទួលការព្យាបាលសុខភាពផ្លូវចិត្តផងដែរ។
បន្ទាប់ពីបណ្តឹងឧទ្ធរណ៍របស់ក្រសួងយុត្តិធម៌ តុលាការឧទ្ធរណ៍សហរដ្ឋអាមេរិកផ្នែក Fourth Circuit បានដកការកាត់ទោសនៅខែមករា ឆ្នាំ២០២៥ ដោយរកឃើញថា វាមិនគ្រប់គ្រាន់ ហើយបានសម្រេចឱ្យមានការកាត់ទោសឡើងវិញ។ នៅថ្ងៃនេះ ជនល្មើសត្រូវបានកាត់ទោសជាប់ពន្ធនាគាររយៈពេល ៣ឆ្នាំពីបទល្មើសចំនួនបីរួមមាន ការឃុបឃិតក្លែងបន្លំឧបករណ៍ Access ការស្នើសុំសិទ្ធិផ្តល់ Access Devices និងការកាន់កាប់ CSAM (រូបអាសអាភាសកុមារ)។
BreachForums៖ BreachForums គឺជាវេទិកាហេគមួយ ប្រើសម្រាប់ធ្វើអាជីវកម្ម (Trade), លក់ និងលាតត្រដាងទិន្នន័យដែលបានលួច ក៏ដូចជាលក់ដំណើរការទៅកាន់ណិតវើកសហគ្រាស និងសេវាកម្មឧក្រិដ្ឋកម្មសាយប័រខុសច្បាប់ផ្សេងទៀត។ BreachForums រីកលូតលាស់ទៅជាវេទិកាហេគប្រើភាសាអង់គ្លេសដ៏ធំបំផុតយ៉ាងឆាប់រហ័ស ដោយមានសមាជិកមិនតិចជាង ៣៣០,០០០នាក់ទេ។ គេហទំព័រនេះល្បីឈ្មោះខាងលក់ និង Trade ទិន្នន័យដែលលួចបានពីក្រុមហ៊ុនទូរគមនាគមន៍ ណិតវើកសង្គម ស្ថាប័នសុខាភិបាល ក្រុមហ៊ុនវិនិយោគ និងភ្នាក់ងារដ្ឋាភិបាល។ ទោះជាយ៉ាងណា វាបានប្រឈមនឹងសម្ពាធកាន់តែខ្លាំងឡើងដោយរដ្ឋាភិបាលអាមេរិក បន្ទាប់ពីជនល្មើសបានបំពានលើ DC Health Link ដែលជាស្ថាប័នផ្តល់សេវាថែទាំសុខភាពសម្រាប់សមាជិកសភាអាមេរិក បុគ្គលិក និងក្រុមគ្រួសាររបស់ពួកគេ ហើយបានចាប់ផ្តើមប្រើវេទិកានេះដើម្បីលក់ និងលាតត្រដាងទិន្នន័យដែលបានលួច។ ភ្លាមនោះបន្ទាប់ពីការលាតត្រដាងនេះ ភ្នាក់ងារ FBI បានរឹបអូស BreachForums និងចាប់ខ្លួនជនល្មើស Fitzpatrick។
ប្រភពព័ត៌មាន៖ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥









