ការបំពានផ្ទៃក្នុងធនាគារ FinWise ប៉ះពាល់អតិថិជន American First Finance ៦៨៩K

0

ធនាគារ FinWise កំពុងតែព្រមានដល់អតិថិជនថា ខ្លួនបានរងគ្រោះដោយការបំពានទិន្នន័យ បន្ទាប់ពីអតីតបុគ្គលិកបានចូលប្រើប្រាស់ឯកសារសម្ងាត់ ក្រោយពីឈប់បម្រើការងារ។

ការជូនដំណឹងអំពីការបំពានទិន្នន័យដែលបានផ្ញើចេញដោយធនាគារ FinWise ក្នុងនាមជាស្ថាប័នហិរញ្ញវត្ថុ American First Finance (AFF) បានឱ្យដឹងថា កាលពីចុងខែឧសភា ឆ្នាំ២០២៤ ធនាគារ FinWise បានជួបឧប្បត្តិហេតុផ្នែកសន្តិសុខទិន្នន័យ ដែលពាក់ព័ន្ធនឹងអតីតបុគ្គលិក និងបានចូលប្រើប្រាស់ទិន្នន័យធនគារ FinWise បន្ទាប់ពីលាឈប់ពីការងារ។ ស្ថាប័នហិរញ្ញវត្ថុ American First Finance (AFF) គឺជាក្រុមហ៊ុនមួយដែលផ្តល់សេវាហិរញ្ញវត្ថុដល់អតិថិជនដូចជា ការផ្តល់កម្ចី និងកម្មវិធីដែលអាចបង្កើតដោយខ្លួនឯង សម្រាប់សេវាកម្មចម្រុះ។ អតិថិជនប្រើ AFF សម្រាប់ស្នើសុំ និងគ្រប់គ្រងកម្ចី ជាមួយក្រុមហ៊ុនដែលគ្រប់គ្រងសេវាកម្ម បង្កើតគណនី ដំណើរការទូទាត់សងប្រាក់ និងជំនួយដល់អតិថិជន។

ជាដៃគូធនាគារ FinWise ជាមួយស្ថាប័ន American First Finance បម្រើសេវាដូចធនគារ ដែលបង្កើត និងផ្តល់មូលនិធិកម្ចីទាំងនេះ។ យោងតាមឯកសារជាមួយការិយាល័យមេធាវីរដ្ឋ Maine បានឱ្យដឹងថា ស្ថាប័នហិរញ្ញវត្ថុ American First Finance បានលាតត្រដាងថា ការបំពានទិន្នន័យធនាគារ FinWise បានប៉ះពាល់ដល់ទិន្នន័យរបស់អតិថិជនរបស់ខ្លួនប្រមាណ ៦៨៩,០០០នាក់។ ឯកសារមានរួមបញ្ចូលសំបុត្រណែនាំដែលបានរៀបចំឡើងដោយ FinWise ក្នុងនាមជា American First Finance ដែលបញ្ជាក់ថា ធនាគារខ្លួនឯងផ្ទាល់ជាដើមហេតុបង្កឧប្បត្តិហេតុ។ ធនាគារ FinWise បានថ្លែងថា ឯកសារមានផ្ទុកព័ត៌មានអតិថិជនរួមមាន ឈ្មោះពេញ និងទិន្នន័យផ្ទាល់ខ្លួនដទៃទៀត ត្រូវបានប្រើប្រាស់នៅក្នុងអំឡុងនៃការបំពាន ប៉ុន្តែបានកែប្រែបញ្ជីពេញលេញនៃការជូនដំណឹងអំពីការបំពានទិន្នន័យដែលលាតត្រដាង។

ក្រុមហ៊ុនមិនបានបង្ហាញពីរបៀបដែលអតីតបុគ្គលិកអាចចូលប្រើទិន្នន័យនេះ បន្ទាប់ពីពួកគេឈប់បម្រើការងារ ឬចំនួនជនរងគ្រោះសរុបដែលរងផលប៉ះពាល់ដោយសារការបំពាន FinWise នេះទេ។ យោងតាមការរកឃើញ ធនាគារ បានដាក់ចេញការស៊ើបអង្កេតជាមួយនឹងអ្នកជំនាញសន្តិសុខសាយប័រខាងក្រៅ ដើម្បីកំណត់ទំហំនៃការលាតត្រដាង។ ធនាគារ FinWise ថ្លែងថា ខ្លួនមានការត្រួតពិនិត្យផ្ទៃក្នុងដ៏រឹងមាំ សម្រាប់កាត់បន្ថយហានិភ័យនៃឧប្បត្តិហេតុស្រដៀងគ្នានេះ ហើយកំពុងតែផ្តល់នូវជំនួយដោយមិនគិតប្រាក់រយៈពេល ១២ខែសម្រាប់ការត្រួតពិនិត្យលើក្រេឌីត និងសេវាកម្មការពារការលួចអត្តសញ្ញាណជូនដល់ជនរងគ្រោះ។ ទោះជាយ៉ាងណា ក្រុមហ៊ុនបានចែករំលែកលីងភ្ជាប់ទៅកាន់ឯកសារ SEC ប្រចាំត្រីមាសថ្មីៗនេះ (June 30, 2025 Form 10-Q) បន្ទាប់មកក្រុមហ៊ុនជូនដំណឹងថា មានអតិថិជនប្រហែល ៦០០,០០០នាក់រងគ្រោះដែលជាចំនួនស្រដៀងគ្នានឹងការដកស្រង់របស់ American First Finance។

https://www.bleepingcomputer.com/news/security/finwise-insider-breach-impacts-689k-american-first-finance-customers/

ប្រភពព័ត៌មាន៖ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥

LEAVE A REPLY

Please enter your comment!
Please enter your name here