អាជ្ញាធរការពារទិន្នន័យប្រទេសបារាំងបានផាកពិន័យក្រុមហ៊ុន Google ជាទឹកប្រាក់ ៣២៥លានអឺរ៉ូ (៣៧៨លានដុល្លារ) ពីបទមិនគោរពបទបញ្ញត្តិ Cookie និងការបង្ហាញការផ្សាយពាណិជ្ជកម្មលើអ៊ីម៉ែលអ្នកប្រើប្រាស់ Gmal ដោយពុំមានការអនុញ្ញាតពីអ្នកប្រើប្រាស់។
នៅអំឡុងនៃការស៊ើបអង្កេតចន្លោះឆ្នាំ២០២២ និង២០២៣ គណៈកម្មការជាតិស្តីពីព័ត៌មាន និងសេរីភាព (CNIL) បានរកឃើញថា សេវាកម្មអ៊ីម៉ែល Gmail របស់ Google បានបង្ហាញការផ្សាយពាណិជ្ជកម្មនៅក្នុង “Promotions និង Social” Tabs ដោយមិនមានការជូនដំណឹង ឬសុំការអនុញ្ញាតពីអ្នកប្រើប្រាស់ Gmail ជាមុន នេះជាការបំពានច្បាប់ Article L.34-5 របស់ក្រមប្រៃសណីយ៍ និងទំនាក់ទំនងអេឡិចត្រូនិកបារាំង (CPCE)។ ដូចដែលបានពន្យល់នៅក្នុងសារព័ត៌មានកាលពីថ្ងៃពុធ ការផាកពិន័យនេះត្រូវបានដាក់ចេញ ដោយសារតែ Google បានបំពានលើច្បាប់ការពារទិន្នន័យបារាំង (Article 82) ដោយការខកខានក្នុងការជូនដំណឹងទៅអ្នកប្រើប្រាស់ ដែលបានបង្កើតគណនីថ្មី ដែលពួកគេតម្រូវឱ្យបើកការអនុញ្ញាតដល់ក្រុមហ៊ុនយក្សនេះដាក់ Cookies សម្រាប់គោលបំណងផ្សាយពាណិជ្ជកម្ម ដើម្បីដំណើរការសេវាកម្មរបស់ក្រុមហ៊ុន។
ចំនួននៃការផាកពិន័យនេះ រាប់តែចំនួនអ្នកប្រើប្រាស់ ដែលរស់នៅក្នុងប្រទេសបារាំងប៉ុណ្ណោះ ដោយសារតែចាត់ទុកថា ជាចំនួនមួយដ៏ច្រើននៃក្រុមមនុស្សដែលរងផលប៉ះពាល់ដោយសារការបំពានទាក់ទងនឹង Cookies មានគណនីជាង ៧៤លាន។ ក្នុងចំណោមបុគ្គលទាំងនេះ ៥៣លាននាក់បានមើលឃើញដោយខុសច្បាប់ពីការផ្សាយពាណិជ្ជកម្មដែលពាក់ព័ន្ធត្រូវបានបង្ហាញនៅក្នុង ‘Promotion និង Social’ Tabs របស់គណនីអ៊ីម៉ែលរបស់ពួកគេ។ គណៈកម្មការ CNIL ក៏បានថ្លែងថា អាកប្បកិរិយារបស់ក្រុមហ៊ុន Google “មានការធ្វេសប្រហែស” ដោយសារតែក្រុមហ៊ុនេះក៏ត្រូវបានផាកពិន័យនៅឆ្នាំ២០២០ (១០០លានអឺរ៉ូ) និងឆ្នាំ២០២១ (១៥០លានអឺរ៉ូ) ពីបទបំពានផ្សេងទៀតដែលទាក់ទងនឹង Cookies ផងដែរ។
នៅដើមឆ្នាំ២០២២ ភ្នាក់ងារការពារទិន្នន័យបារាំងបានដាក់ចេញការផាកពិន័យមួយផ្សេងទៀតដែលមានទឹកប្រាក់ ១៧០លានអឺរ៉ូលើក្រុមហ៊ុន Google ពីបទបំពានលើសិទ្ធិអ្នកប្រើប្រាស់ក្នុងការយល់ព្រម ដោយធ្វើឱ្យស្មុគស្មាញដល់ដំណើរការនៃការថយចុះការតាមដាន Cookies គេហទំព័រ ដែលត្រូវបានលាក់នៅពីក្រោយការចុចជាច្រើន (Multiple Clicks)។ Google ក៏ត្រូវបានផាកពិន័យជាប្រាក់ ២,៧២ពាន់លានដុល្លារពីបទបំពានលើ Market Position របស់ខ្លួន ដើម្បីកែប្រែលទ្ធផលស្វែងរក កាលពីខែមិថុនា ឆ្នាំ២០១៧, ជាប្រាក់ចំនួន ១,៧ពាន់លានដុល្លារពីបទអនុវត្តប្រឆាំងនឹងការប្រកួតប្រជែងនៅក្នុងការផ្សាយពាណិជ្ជកម្មអនឡាញកាលពីខែមីនា ឆ្នាំ២០១៩, ជាប្រាក់ចំនួន ២២០លានអឺរ៉ូ ពីបទអនុគ្រោះសេវារបស់ខ្លួនចំពោះគុណវិបត្តិនៃដៃគូប្រកួតប្រជែងក្នុងខែមិថុនា ឆ្នាំ២០២១ និង១១,៣លានដុល្លារពីបទលួចប្រមូលទិន្នន័យនៅខែវិច្ឆិកា ឆ្នាំ២០២១។
គណៈកម្មការបានថ្លែងថា ខណៈពេលដែលការអនុលោមតាមកាតព្វកិច្ចទាក់ទងនឹងការប្រើប្រាស់ Cookies កំពុងមានភាពប្រសើរឡើង គណៈកម្មការនៅតែមានការប្រុងប្រយ័ត្ន ជាពិសេសទាក់ទងនឹងការអនុវត្តដែលមិនអនុលោមតាមដូចជាការដាក់ Cookies ដោយគ្មានការយល់ព្រមពីអ្នកប្រើប្រាស់អ៊ីនធឺណិត ហើយក៏ទាក់ទងនឹងការអនុវត្តដែលកំពុងតែរីកចម្រើនដូចជា ការប្រើ Cookie Walls ដែលរួមមានការធ្វើឱ្យមានការដាក់ជំនួស Cookie នៅលើឧបករណ៍របស់អ្នកប្រើប្រាស់សម្រាប់ដំណើរការសេវាកម្ម។ កាលពីថ្ងៃពុធ គណៈកម្មការ CNIL ក៏បានដាក់ការផាកពិន័យ ១៥០លានអឺរ៉ូលើក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់អៀរឡង់នៃ Platform ពាណិជ្ជកម្មចិន Shein ពីបទខកខានដោយមិនទទួលបានការយល់ព្រមពីអ្នកប្រើប្រាស់មុនពេលដាក់ Cookies ដែលបង្ហាញព័ត៌មានមិនពេញលេញ ការផ្តល់ព័ត៌មានមិនគ្រប់គ្រាន់នៅលើ Cookies ដែលបានដាក់ និងមានយន្តការមិនគ្រប់គ្រាន់សម្រាប់ការបដិសេធ និងដកការយល់ព្រមពី Cookie។
ប្រភពព័ត៌មាន៖ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥









