ក្រុមហ៊ុន Microsoft រៀបរាប់ពីបច្ចុប្បន្នភាព Windows ថ្មី បណ្តាលឱ្យមានបញ្ហាក្នុងការដំឡើងកម្មវិធី

0

ក្រុមហ៊ុន Microsoft ថ្លែងថា បច្ចុប្បន្នភាពសុវត្ថិភាពកាលពីខែសីហា ឆ្នាំ២០២៥ កំពុងតែមានបញ្ហាជំរុញការជូនដំណឹងអំពីការគ្រប់គ្រងគណនីអ្នកប្រើប្រាស់ (UAC) ដែលមិនបានរំពឹងទុក និងបញ្ហាការដំឡើងកម្មវិធីសម្រាប់អ្នកគ្រប់គ្រង (Admin) ដែលមិនមែនជាអ្នកគ្រប់គ្រងនៅគ្រប់ជំនាន់ ដែលបាន Support Windows។

បញ្ហានេះបណ្តាលមកពី Patch សុវត្ថិភាពដែលដោះស្រាយបញ្ហាទៅលើភាពងាយរងគ្រោះនៃការបង្កើនសិទ្ធ CVE-2025-50173 Windows Installer បានអនុញ្ញាតឱ្យហេគឃ័រដែលបានផ្ទៀងផ្ទាត់អាចបង្កើនសិទ្ធិ SYSTEM ដោយសារតែបញ្ហាការផ្ទៀងផ្ទាត់ទន់ខ្សោយ។ ដើម្បីដោះស្រាយបញ្ហាទៅលើភាពងាយរងគ្រោះសុវត្ថិភាពនេះ ក្រុមហ៊ុន Microsoft បានអនុវត្តការប៉ុនប៉ងគ្រប់គ្រងគណនីអ្នកប្រើប្រាស់ថ្មី (UAC) ដែលស្នើសុំព័ត៌មានសម្ងាត់អ្នកគ្រប់គ្រងក្នុងស្ថានភាពផ្សេងៗ ដើម្បីការពារអ្នកវាយប្រហារដែលមានសក្តានុពលពីការបង្កើនការអនុញ្ញាត។ សេណាវីយ៉ូខ្លះនៃការប៉ុនប៉ងទាំងនេះប្រហែលជាមានរួមបញ្ចូលទៅលើដំណើរការ MSI Repair Commands (ដូចជា ‘msiexec/fu’) ដែលដំឡើងកម្មវិធីមានកំណត់រចនាសម្ព័ន្ធខ្លួនឯងសម្រាប់អ្នកប្រើប្រាស់ម្នាក់ៗ និងដំណើរការ Windows Installer នៅអំឡុងពេល Active Setup។

ជាងនេះទៀត ការផ្លាស់ប្តូរនេះអាចរារាំង Standard Users ពីការដាក់ពង្រាយ Packages តាមរយៈ Configuration Manager (ConfigMgr) ដែលពឹងផ្អែកលើការកំណត់រចនាសម្ព័ន្ធ “កាផ្សាយពាណិជ្ជកម្ម” អ្នកប្រើប្រាស់ជាក់លាក់ ពីការបើក Secure Desktop និងពេលដាក់ដំណើរការ Autodesk App រួមមានជំនាន់ជាក់លាក់របស់ AutoCAD, Civil 3D និង Inventor CAM។ បញ្ជីខាងក្រោមនៃវេទិកាដែលរងផលប៉ះពាល់ទូលំទូលាយ ហើយវារួមបញ្ចូលទាំង Client និង Server Platforms ផងដែររួមមាន៖

  • Client: Windows 11, version 24H2; Windows 11, version 23H2; Windows 11, version 22H2; Windows 10, version 22H2; Windows 10, version 21H2; Windows 10, version 1809; Windows 10 Enterprise LTSC 2019; Windows 10 Enterprise LTSC 2016; Windows 10, version 1607; Windows 10 Enterprise 2015 LTSB
  • Server: Windows Server 2025; Windows Server 2022; Windows Server, version 1809; Windows Server 2019; Windows Server 2016; Windows Server 2012 R2; Windows Server 2012

ក្រុមហ៊ុនបានពន្យល់ថា ការជំរុញសន្តិសុខត្រូវបានរួមបញ្ចូលនៅក្នុងបច្ចុប្បន្នភាពសន្តិសុខ Windows ខែសីហា ឆ្នាំ២០២៥ (KB5063878) និងការធ្វើបច្ចុប្បន្នភាពពេលក្រោយសម្រាប់អនុវត្តតម្រូវការការគ្រប់គ្រង User Account Control (UAC) ជំរុញឱ្យមានការបញ្ជាក់របស់អ្នកគ្រប់គ្រងនៅពេលធ្វើការជួសជុល Windows Installer (MSI) និងប្រតិបត្តិការដែលពាក់ព័ន្ធ។ ប្រសិនបើ Standard User ដំណើរការកម្មវិធីដែលចាប់ផ្តើមប្រតិបត្តិការជួសជុល MSI ដោយមិនបង្ហាញ UI វានឹងបរាជ័យជាមួយនឹង Error Messsage។ ឧទាហរណ៍៖ ការដំឡើង និងដំណើរការ Office Professional Plus 2010 ជា Standard User នឹងបរាជ័យជាមួយនឹង Error 1730 អំឡុងពេលដំណើរការរចនាសម្ព័ន្ធ។ ក្រុមហ៊ុន Microsoft កំពុងតែធ្វើការដោះស្រាយបញ្ហានេះដោយការអនុញ្ញាតឱ្យ IT Admins បើកកម្មវិធីជាក់លាក់សម្រាប់ដំណើរការប្រតិបត្តិការជួសជុល MSI ដោយមិនតម្រូវការ UAC Prompts ដែលជាការជួសជុលមួយ ត្រូវបានបញ្ចេញជាមួយនឹងបច្ចុប្បន្នភាព Windows នាពេលខាងមុខទេ។

ដំណោះស្រាយបណ្តោះអាសន្នដែលអាចធ្វើបាន៖ រហូតដល់ការជួសជុលត្រូវបានដាក់ចេញ ជាបណ្តោះអាសន្ន ក្រុមហ៊ុន Microsoft បានណែនាំអ្នកប្រើប្រាស់ឱ្យដំណើរការកម្មវិធី ដែលប្រើ Windows Installer (MSI) ជា Administrator។ ដើម្បីធ្វើរឿងនេះបាន សូមអ្នកបើក Start Menu ឬ Search Results -> Right-click លើ App -> ជ្រើសយកជម្រើស ‘Run as Administrator’។ សម្រាប់អ្នកដែលមិនអាចដំណើរការកម្មវិធីជា Admins អាចស្នើសុំ IT Admins របស់ពួកគេកាត់បន្ថយបញ្ហាដោយការដំឡើង និងកំណត់រចនាសម្ព័ន្ធគោលការណ៍ក្រុមពិសេស ដោយប្រើ Known Issue Rollback (KIR) នៅលើជំនាន់ Windows ខាងក្រោម បន្ទាប់ពីទាក់ទងក្រុមជំនួយអាជីវកម្មរបស់ Microsoft៖

  • Windows 11, versions 22H2, 23H2, 24H2
  • Windows Server 2025
  • ​Windows Server 2022
  • ​Windows 10, versions 21H2, 22H2

ក្រុមហ៊ុនក៏បានកំពុងតែដោះស្រាយបញ្ហាផ្សេងមួយទៀតដែលបណ្តាលមកពីបច្ចុប្បន្នភាពខែសីហា ឆ្នាំ២០២៥ ដែលកំពុងតែបណ្តាលឱ្យមានភាពយឺតយ៉ាវធ្ងន់ធ្ងរ និងបញ្ហារអាក់រអួលជាមួយកម្មវិធី NDI Streaming នៅលើប្រព័ន្ធ Windows 10 និង Windows 11។ ជាងនេះ ក្រុមហ៊ុនបានថ្លែងថា ខ្លួនរកឃើញថា ពុំមានទំនាក់ទំនងរវាងបច្ចុប្បន្នភាពសន្តិសុខខែសីហា ឆ្នាំ២០២៥ KB5063878 និងរបាយការណ៍អំពីការបរាជ័យ រួមទាំងបញ្ហាខូចទិន្នន័យដែលប៉ះពាល់ដល់ Solid-state Drives (SSDs) និង Hard Disk Drives (HDDs) នោះទេ។

https://www.bleepingcomputer.com/news/microsoft/microsoft-says-recent-windows-updates-cause-app-install-issues-due-to-unexpected-admin-UAC-prompts/

ប្រភពព័ត៌មាន៖ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥

LEAVE A REPLY

Please enter your comment!
Please enter your name here