ក្រុមហ៊ុន Disney នឹងបង់ប្រាក់ ១០លានដុល្លារដើម្បីដោះស្រាយបញ្ហានៃការទាមទារពីគណៈកម្មការពាណិជ្ជកម្មសហព័ន្ធអាមេរិកដែលចោទប្រកាន់ថា Disney បានដាក់ Labeled វីដេអូសម្រាប់កុមារនៅលើ YouTube ខុស ដែលបានអនុញ្ញាតឱ្យមានការប្រមូលព័ត៌មានឯកជនរបស់កុមារដោយគ្មានការយល់ព្រម ឬជូនដំណឹងដល់អាណាព្យាបាលរបស់ពួកគេ។
រឿងនេះបានកើតឡើងបន្ទាប់ពីក្រុមហ៊ុនកំសាន្តយក្សនេះបានខកខានក្នុងការ Tag វីដេអូដែលបានបង្កើតឡើងនៅលើ YouTube ដូចជា “ផលិតសម្រាប់កុមារ” (MFK) ជា Label ដែលណែនាំ Video Streaming Platform ឱ្យបិទការប្រមូលទិន្នន័យឯកជន និងបញ្ឈប់ការផ្សាយរាល់ពាណិជ្ជកម្មផ្ទាល់ខ្លួននៅលើមាតិកាដែលបានកំណត់យ៉ាងត្រឹមត្រូវ ដើម្បីការពារឯកជនភាពរបស់កុមារ ដែលតម្រូវតាមច្បាប់ការពារឯកជនភាពអនឡាញកុមារ (COPPA Rule)។ អ្នកបង្កើតមាតិកាបានតម្រូវឱ្យដាក់សញ្ញាសម្គាល់វីដេអូដែលបានបង្ហោះលើ YouTube Channels ថាជា MFK តាំងពីឆ្នាំ២០១៩មកម្ល៉េះ នៅពេលក្រុមហ៊ុន Google និង YouTube បានបង់ប្រាក់ ១៧០លានដុល្លារដើម្បីដោះស្រាយបញ្ហា មិនបានគោរពតាមច្បាប់ COPPA ដែលតម្រូវឱ្យគេហទំព័រ, សេវាអនឡាញ និងកម្មវិធីទាំងអស់ជូនដំណឹងទៅឪពុកម្តាយ និងទទួលបានការយល់ព្រមពីមាតាបិតាមុនពេលប្រមូលព័ត៌មានផ្ទាល់ខ្លួនពីកុមារអាយុក្រោម ១៣ឆ្នាំ។
ទោះជាយ៉ាងណា យោងតាមពាក្យបណ្តឹង ក្រុមហ៊ុន Disney បានដាក់សញ្ញាសម្គាល់ (Marked) រាល់វីដេអូទាំងអស់ដែលបាន Upload នៅលើ YouTube ថាជា MFK នៅកម្រិត Channel Level ដែលបាននាំឱ្យវីដេអូនីមួយៗកំពុងតែត្រូវបាន Tag ខុសទៅជា “មិនមែនផលិតសម្រាប់កុមារ (NMFK)” ទៅវិញ។ ក្រុមហ៊ុនក៏បានខកខានក្នុងការកំណត់មាតិកាដែលផ្តោតលើកុមារឱ្យបានត្រឹមត្រូវ បើទោះជាក្រុមហ៊ុន YouTube បានរំលឹកដល់ក្រុមហ៊ុនកំសាន្តយក្សនេះថា YouTube បានប្តូរសញ្ញាសម្គាល់ (Labels) នៅឆ្នាំ២០២០ លើវីដេអូ Disney មិនតិចជាង ៣០០ ទេពី NMFK ទៅ MFK វិញ ដែលរួមមានភ្លេង និងមាតិកា Visual ខ្លះពី Incredibles, Coco, Toy Story, Frozen និង Mickey Mouse។
ការដាក់សញ្ញាសម្គាល់ខុសបានធ្វើឱ្យក្រុមហ៊ុន Disney ដែលបង្ហោះតាមរយៈ YouTube ប្រមូលទិន្នន័យឯកជនពីកុមារក្រោមអាយុ ១៣ឆ្នាំចូលមើលវីដេអូ និងប្រើប្រាស់ទិន្នន័យទាំងនោះសម្រាប់ផ្សាយពាណិជ្ជកម្មដែលមានគោលដៅដល់កុមារ បើយោងតាមគណៈកម្មការ FTC។ ក្រុមហ៊ុន Disney ទទួលបានប្រាក់ចំណូលដែល YouTube បង្កើតបានពីការផ្សាយពាណិជ្ជកម្មដាក់លើវីដេអូ Disney និងប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្មដែល Disney លក់ដោយផ្ទាល់។ ក្រៅពីពិន័យប្រាក់ ១០លានដុល្លារ កិច្ចសន្យាធានាក៏តម្រូវឱ្យក្រុមហ៊ុន Disney ជូនដំណឹងដល់អាណាព្យាបាលមុនពេលប្រមូលព័ត៌មានឯកជនរបស់កុមារ និងអនុវត្តកម្មវីធីថ្មីដែលបង្កើតឡើងដើម្បីធានាថា វីដេអូទាំងអស់ដែលបានបង្ហោះលើ YouTube ត្រូវបានកំណត់ថា “ផលិតសម្រាប់កុមារ” ដើម្បីការពារការប្រមូលទិន្នន័យខុសច្បាប់នាពេលខាងមុខ។
នៅខែកញ្ញា ឆ្នាំ២០២៤ គណៈកម្មការ FTC ក៏បានបង្ហាញដែរថា ការផ្សាយវីដេអូ (Video Streaming) និងក្រុមហ៊ុនផ្សព្វផ្សាយសង្គមបានកំពុងចូលរួមឃ្លាំមើលយ៉ាងទូលំទូលាយលើកុមារ រួមទាំងជាក្មេងជំទង់ និងការចែកចាយទិន្នន័យយ៉ាងទូលំទូលាយ ដោយទទួលបានប្រាក់ចំណូលរាប់ពាន់លានដុល្លារជារៀងរាល់ឆ្នាំដោយការរកប្រាក់ពីទិន្នន័យរបស់ពួកគេ។
ប្រភពព័ត៌មាន៖ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៥









