ការវាយប្រហារលើក្រុមហ៊ុនស៊ុយអ៊ែត Miljodata ដែលជាក្រុមហ៊ុនផ្តល់សេវាកម្ម IT ប្រហែល ៨០% នៃប្រព័ន្ធក្រុងរបស់ប្រទេសស៊ុយអ៊ែត បានបណ្តាលឱ្យជាប់គាំងដំណើរការនៅទូទាំង ២០០តំបន់នៅក្នុងប្រទេស។
ជាងនេះទៀត ការរំខានសេវាកម្មនេះ មានការព្រួយបារម្ភថា ហេគឃ័របានលួចទិន្នន័យសម្ងាត់។ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានរាយការណ៍ថា ហេគឃ័របានជម្រិតទារប្រាក់ 1,5 Bitcoins (ប្រមាណជា ១៦៨,០០០ដុល្លារ) ពីក្រុមហ៊ុន Miljodata នៅក្នុង Exchange សម្រាប់ជាថ្នូរនឹងការរក្សាការសម្ងាត់ព័ត៌មានដែលបានលួច។ Miljodata គឺជាក្រុមហ៊ុន Software របស់ប្រទេសស៊ុយអ៊ែតមួយ ដែលអភិវឌ្ឍ និងផ្តល់មជ្ឈដ្ឋានការងារ ថែមទាំងប្រព័ន្ធគ្រប់គ្រងបុគ្គលិក (HR) សម្រាប់ក្រុង តំបន់ និងស្ថាប័នជាច្រើន។
ប្រព័ន្ធនេះត្រូវបានប្រើដោយសាលាក្រុងភាគច្រើននៅក្នុងប្រទេសស៊ុយអ៊ែត សម្រាប់ចាត់ចែងវិញ្ញាបនបត្រវេជ្ជសាស្រ្ត ករណីស្តារនីតិសម្បទា ការរងរបួសពីការងារ ការរាយការណ៍ពីឧប្បត្តិហេតុ និងមជ្ឈដ្ឋានការងារ ថែមទាំងការគ្រប់គ្រងបរិស្ថានការងារជាប្រព័ន្ធ (SAM)។ ការវាយប្រហារបានកើតឡើងកាលពីចុងសប្តាហ៍ ដោយនាយកប្រតិបត្តិ Miljödata បានបញ្ជាក់កាលពីថ្ងៃទី២៥ ខែសីហា ថា ក្រុងជាង ២០០នៅក្នុងប្រទេសស៊ុយអ៊ែតបានរងផលប៉ះពាល់។
លោកបានបន្តថា ក្រុមការងារកំពុងតែធ្វើការជាមួយអ្នកជំនាញខាងក្រៅ ដើម្បីស៊ើបអង្កេតពីអ្វីដែលបានកើតឡើង តើអ្វី និងនរណាខ្លះរងគ្រោះ ហើយដើម្បីស្តារមុខងារប្រព័ន្ធឡើងវិញ។ លោកបានព្រមានដល់ប្រជាជនថា ទិន្នន័យឯកជនសម្ងាត់ប្រហែលជាត្រូវបានលាតត្រដាង។ សាលាក្រុងដទៃទៀតក៏បានរាយការណ៍ពីការរងគ្រោះតាមប្រព័ន្ធផ្សព្វផ្សាយស៊ុយអ៊ែត។ រដ្ឋមន្រ្តីការពារជាតិស៊ុយអ៊ែតបានរៀបរាប់ថា ឧប្បត្តិហេតុនេះកំពុងតែត្រូវបានវាយតម្លៃដើម្បីកាត់បន្ថយផលប៉ះពាល់ដោយមានជំនួយពី CERT-SE ហើយប៉ូលីសក៏បានចាប់ផ្តើមស៊ើបអង្កេតផងដែរ។ គាត់បានបន្តថា ទំហំនៃឧប្បត្តិហេតុមិនទាន់ដឹងច្បាស់នៅឡើយទេ ហើយវាយឺតបន្តិចហើយក្នុងការកំណត់ផលវិបាកជាក់ស្តែង។ នៅពេលនេះ មិនទាន់មានក្រុមហេគឃ័រណាមួយចេញមុខទទួលស្គាល់ពីការវាយប្រហារនេះនៅឡើយទេ។ បច្ចុប្បន្ន គេហទំព័ររបស់ក្រុមហ៊ុនត្រូវបានបិទ (Offline) ហើយគ្រោងនឹងទាក់ទងទៅអតិថិជន ដើម្បីប្រាប់ថា Email Servers មិនអាចដំណើរការបានទេ។ កាលពីដើមឆ្នាំ២០២៤ ក្រុមហ៊ុនផ្តល់សេវាកម្ម IT និង Cloud Hosting ប្រទេសស៊ុយអ៊ែត Tietoevry រងគ្រោះដោយសារការវាយប្រហារពីក្រុមមេរោគចាប់ជម្រិត Akira ដែលបានប៉ះពាល់ដល់ដំណើរការនៅទូទាំងអាជីវកម្ម និងបានបណ្តាលឱ្យដាច់សេវាស្ថាប័នរដ្ឋាភិបាល និងសកលវិទ្យាល័យជាច្រើន។
ប្រភពព័ត៌មាន៖ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥









