Google ផ្ទៀងផ្ទាត់ឧបករណ៍ Android ទាំងអស់ដើម្បីទប់ស្កាត់មេរោគនៅលើ Google Play

0

ក្រុមហ៊ុន Google កំពុងតែណែនាំពីមុខងារការពារថ្មីសម្រាប់ Android ឈ្មោះ ‘Developer Verification’ ដើម្បីរារាំងការដំឡើងមេរោគពីកម្មវិធី Sideloaded ដែលមានប្រភពពីខាងក្រៅ Google Play App Store ផ្លូវការ។

សម្រាប់កម្មវិធីនៅលើ Google Play មានតម្រូវការសម្រាប់អ្នកចេញផ្សាយដើម្បីផ្តល់ D-U-N-S (Data Universal Numbering System) Number ដែលបានណែនាំកាលពីចុងខែសីហា ឆ្នាំ២០២៣។ ក្រុមហ៊ុនបានថ្លែងថា មុខងារនេះមានឥទ្ធិពលគួរឱ្យកត់សម្គាល់នៅក្នុងការកាត់បន្ថយមេរោគនៅលើ Platform។ បើទោះជា ប្រព័ន្ធនេះមិនបាន Apply ប្រព័ន្ធអេកូរបស់អ្នកអភិវឌ្ឍនៅខាងក្រៅ App Store ក្តី។

យោងតាមសេចក្តីប្រកាសរបស់ក្រុមហ៊ុនបានឱ្យដឹងថា ក្រុមហ៊ុនបានឃើញជនខិលខូចមានបំណងព្យាបាទអ្នកប្រើប្រាស់ ដោយបន្លំជាអ្នកអភិវឌ្ឍ និងប្រើរូបភាព Brand របស់ពួកគេ ដើម្បីបង្កើតកម្មវិធីក្លែងក្លាយដែលមើលទៅគួរឲ្យទុកចិត្ត។ ទំហំនៃការគំរាមកំហែងនេះគួរឱ្យកត់សម្គាល់ ដោយសារយោងតាមការវិភាគថ្មីៗរបស់ក្រុមហ៊ុនបានរកឃើញថា មេរោគមិនតិចជាង ៥០ដងមានប្រភពចេញពី Internet-sideloaded Sources ច្រើនជាងនៅលើកម្មវិធីដែលអាចស្វែងរកបានតាមរយៈ Google Play។

បើទោះជា ការគំរាមកំហែងកាន់តែរីករាលដាលនៅខាងក្រៅ Google Play តម្រូវការផ្ទៀងផ្ទាត់អ្នកអភិវឌ្ឍគួរតែធ្វើឡើងនៅលើទាំងកម្មវិធី Google Play និងកម្មវិធីដែលបានបង្ហោះនៅលើហាង Third-party App Stores។ ចាប់ពីឆ្នាំ២០២៦ទៅ កម្មវិធីទាំងអស់ដែលបានដំឡើង Certified Android Devices ត្រូវចេញពីអ្នកអភិវឌ្ឍដែលមានការបញ្ជាក់ពីអត្តសញ្ញាណរបស់ពួកគេជាមួយ Google។ ចូលប្រើប្រាស់កម្មវិធីផ្ទៀងផ្ទាត់អ្នកអភិវឌ្ឍជាមុនសិន មុននឹងចាប់ផ្តើមនៅឆ្នាំនេះក្នុងខែតុលា ហើយប្រព័ន្ធនឹងបើក Android Application Developers ទាំងអស់នៅខែមីនា ឆ្នាំ២០២៦។ នៅខែកញ្ញា ឆ្នាំ២០២៦ តម្រូវការបញ្ជាក់អត្តសញ្ញាណនឹងក្លាយជាកាតព្វកិច្ចសម្រាប់ប្រទេសប្រេស៊ីល ឥណ្ឌូនេស៊ី សិង្ហបូរី និងថៃ មុនពេលដាក់ចេញជាសកលនៅឆ្នាំ២០២៧។ ឥទ្ធិពលដែលរំពឹងទុកគឺត្រូវមាន Sideloading ដែលមិនអនុលោមតាមកម្មវិធី នឹងត្រូវបានរារាំងដោយប្រព័ន្ធប្រតិបត្តិការជាមួយនឹងសារ (Messages) សុវត្ថិភាពនៅលើឧបករណ៍ ដែលបានបញ្ជាក់។

ឧបករណ៍ Certified Android Devices គឺជាឧបករណ៍ដែលបានឆ្លងកាត់ Google’s Compatibility Test Suite (CTS) និងត្រូវបាន Approve ដើម្បីបញ្ជូនជាមួយនឹង Google Play Services, Play Store និង Play Protect។ នៅក្នុងការអនុវត្ត នេះរួមបញ្ចូលនូវឧបករណ៍សំខាន់ៗទាំងអស់មកពីក្រុមហ៊ុន Samsung, Xiaomi, Motorola, OnePlus, Oppo, Vivo និង Google Pixel Line។ ឧបករណ៍ដែលមិនបានបញ្ជាក់ (Non-certified) គឺជាឧបករណ៍មកពីក្រុមហ៊ុន Huawei, Amazon Fire Tablets និង TV Boxes ឬទូរស័ព្ទស្មាតហ្វូនចិនដែលប្រើរូបភាព OS ដែលបានកែប្រែ និងសមាសធាតុដែលគួរឱ្យសង្ស័យ។ ឧបករណ៍ទាំងនោះមិនស្ថិតក្រោមការអនុវត្តច្បាប់ថ្មីទេ ហើយអ្នកប្រើប្រាស់របស់ពួកគេនឹងអាចបន្ត Sideloading APKs ពីអ្នកអភិវឌ្ឍដែលមិនបានបញ្ជាក់ និងអនាមិក។

https://www.bleepingcomputer.com/news/security/google-to-verify-all-android-devs-to-block-malware-on-google-play/

ប្រភពព័ត៌មាន៖ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦

LEAVE A REPLY

Please enter your comment!
Please enter your name here