ជនល្មើស Dev មានទោសជាប់ពន្ធនាគារ ៤ឆ្នាំពីបទបង្កើត Kill Switch លើប្រព័ន្ធអតីតនិយោជក

0

អ្នកអភិវឌ្ឍកម្មវិធីត្រូវបានកាត់ទោសជាប់ពន្ធនាគារ ៤ឆ្នាំពីបទបំផ្លាញណិតវើក Windows របស់អតីតនិយោជករបស់គាត់ ជាមួយនឹងមេរោគផ្ទាល់ខ្លួន និង Kill Switch តែមួយ ដែលបិទខ្ទប់បុគ្គលិកមិនឱ្យចូលគណនីបាន នៅពេលដែលគណនីរបស់គាត់ត្រូវបានបិទ។

Davis Lu អាយុ ៥៥ឆ្នាំ ជនជាតិចិន រស់នៅ Houston បានបម្រើការងារនៅក្រុមហ៊ុនដែលមានមូលដ្ឋាននៅ Ohio ដែលជាសហគ្រាស Eaton Corporation តាំងពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១៩។ បន្ទាប់ពី ការរៀបចំរចនាសម្ព័ន្ធសាជីវកម្ម និងការកាត់បន្ថយតួនាទីនៅឆ្នាំ២០១៨ ក្រសួងយុត្តិធម៌បានថ្លែងថា ជនល្មើស Lu បានសងសឹកក្រុមហ៊ុនដោយការបង្កប់កូដព្យាបាទពាសពេញមជ្ឈដ្ឋានផលិតកម្ម Windows របស់ក្រុមហ៊ុន។

កូដព្យាបាទរួមមាន Java Threat Loop ដែលត្រូវបានបង្កើតឡើងដើម្បីគ្របដណ្តប់លើម៉ាស៊ីនមេ និងរំខានដល់ប្រព័ន្ធផលិតកម្ម។ ជនល្មើស Lu ក៏បានបង្កើតកុងតាក់ (A Kill Switch) ឈ្មោះ “IsDLEnabledinAD” (តើ Davis Lu ត្រូវបានបើកដំណើរការនៅក្នុង Active Directory ទេ) ដែលអាចរាំងខ្ទប់អ្នកប្រើប្រាស់ទាំងអស់ដោយស្វ័យប្រវត្តិមិនឱ្យចូលគណនីរបស់ពួកគេ ប្រសិនបើគណនីរបស់ជនល្មើសត្រូវបានបិទនៅក្នុង Active Directory។ នៅពេល គាត់ឈប់ធ្វើការកាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ ហើយគណនីរបស់គាត់ត្រូវបានបិទនោះ The Kill Switch បានដំណើរការ ហើយបានបណ្តាលឱ្យអ្នកប្រើប្រាស់រាប់ពាន់នាក់មិនអាចចូលគណនីរបស់ពួកគេបាន។ ជំនួយការអគ្គមេធាវីស្តីទីបានថ្លែងថា ជនល្មើសបានបំពានលើទំនុកនិយោជករបស់គាត់ ដោយប្រើដំណើរការ និងចំណេះដឹងបច្ចេកវិទ្យារបស់គាត់បំផ្លាញណិតវើកក្រុមហ៊ុន ខូចសណ្តាប់ធ្នាប់ និងបណ្តាលឱ្យខាតបង់ប្រាក់រាប់រយពាន់ដុល្លារ។ នៅពេលជនល្មើសត្រូវបានណែនាំឱ្យប្រគល់កុំព្យូទ័រយួរដៃរបស់គាត់ត្រលប់ទៅក្រុមហ៊ុនវិញ ជនល្មើស Lu បានលុបទិន្នន័យដែលត្រូវបានអ៊ីនគ្រីបចេញពីឧបករណ៍របស់គាត់។ ក្រោយមក អ្នកស៊ើបអង្កេតបានរកឃើញ Search Queries នៅលើឧបករណ៍ ដែលស្វែងរករបៀបជំរុញសិទ្ធិពិសេស លាក់ដំណើរការ និងលុបឯកសាររហ័ស។ ជនល្មើសត្រូវបានរកឃើញកាលពីដើមឆ្នាំនេះពីបំណងបំផ្លាញកុំព្យូទ័រដោយចេតនា។ បន្ទាប់ពីការកាត់ទោសជាប់ពន្ធនាគារ ៤ឆ្នាំ ជនល្មើសនឹងជាប់ទោស ៣ឆ្នាំដែលតម្រូវឱ្យមានការត្រួតពិនិត្យបន្ទាប់ពីចេញពីពន្ធនាគារ។

https://www.bleepingcomputer.com/news/security/dev-gets-4-years-for-creating-kill-switch-on-ex-employers-systems/

ប្រភពព័ត៌មាន៖ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥

LEAVE A REPLY

Please enter your comment!
Please enter your name here