ក្រុមហ៊ុន Google បានប្រកាសថា Protected Kernel-base Virtual Machine (pKVM) សម្រាប់ Android បានសម្រេចដល់វិញ្ញាបនបត្រ SESIP Level 5 Certification ដែលជាកម្រិតនៃការធានាសុវត្ថិភាពខ្ពស់បំផុតសម្រាប់ IoT និង Mobile Platforms។
pKVM គឺជាអ្នកមើលការខុសត្រូវ ដែលគាំទ្រដោយប្រព័ន្ធប្រតិបត្តិការ Android Virtualization Framework (AVF) ដែលផ្តល់នូវមជ្ឈដ្ឋានដាច់ដោយឡែក និងធានាសុវត្ថិភាពខ្ពស់សម្រាប់ការអនុវត្តការងារ (Worklaods) សំខាន់ៗ។ ទាំងនេះរួមបញ្ចូល Google’s AI Models ដូចជា Gemini Nano សម្រាប់ការដំណើរការទិន្នន័យផ្ទាល់ខ្លួននៅក្នុងតំបន់, ការផ្ទៀងផ្ទាត់ជីវមាត្រ (មុខ និងស្នាមម្រាមដៃ), ការគ្រប់គ្រងមាតិកា DRM, និងសុវត្ថិភាពកម្រិតកម្មវិធី Firmware។ កម្រិត 5 ក្នុង SESIP (Security Evaluation Standard for IoT Platforms) គឺជាកម្រិតធានាដ៏ខ្ពស់បំផុតនៅក្នុងប្រព័ន្ធដែលបានអភិវឌ្ឍដោយ TrustCB ដែលមានន័យថា ប្រព័ន្ធមួយត្រូវបានធ្វើតេស្តសាកល្បងប្រឆាំងនឹង AVA_VAN.5 ពីលក្ខណៈវិនិច្ឆ័យទូទៅ (Common Criteria (ISO 15408))។
ក្រុមហ៊ុន Google បានប្រកាសថា ថ្ងៃនេះជាពេលវេលានៃស្តង់ដាថ្មីសម្រាប់សុវត្ថិភាព Open-source និងអនាគតនៃគ្រឿងអេឡិចត្រូនិក។ ក្រុមហ៊ុនពិតជាមានមោទនភាព និងបានប្រកាសថា Protected KVM (pKVM) គឺជាអ្នកត្រួតពិនិត្យដែលផ្តល់អំណាចដល់ Android Virtualization Framework ដែលបានសម្រេចនូវ SESIP Level 5 Certification ជាផ្លូវការ។ រឿងនេះធ្វើឱ្យ pKVM ក្លាយជាប្រព័ន្ធសុវត្ថិភាពកម្មវិធីដំបូងគេ ដែលត្រូវបានបង្កើតឡើងសម្រាប់ការដាក់ពង្រាយទ្រង់ទ្រាយធំនៅក្នុងគ្រឿងអេឡិចត្រូនិកអតិថិជន សម្រាប់ជារបារធានាសុវត្ថិភាព។ ក្រុមហ៊ុនបានថ្លែងថា pKVM របស់ខ្លួនត្រូវបានធ្វើតេស្តសាកល្បងដោយ DEKRA នៅក្នុងបន្ទប់ពិសោធន៍ដែលបានបញ្ជាក់ថា ត្រូវបានធានាពីភាពធន់នឹងការគំរាមកំហែងកម្រិតខ្ពស់ និងឈានមុខ។ ក្រុមហ៊ុនបានណែនាំថា TEEs ជាច្រើន (Trusted Execution Environments) បានរកឃើញថា នៅក្នុងឧបករណ៍អតិថិជនឥតមាន Certified ផ្លូវការ ឬនៅមានកម្រិតធានាសុវត្ថិភាពទាបនៅឡើយ។ ក្រុមហ៊ុនបានបន្តថា រឿងនេះនឹងបង្កើតនូវភាពមិនប្រកដប្រជា និងបង្អាក់ទឹកចិត្តអ្នកអភិវឌ្ឍន៍ក្នុងការបង្កើតកម្មវិធីដែលមានសុវត្ថិភាពខ្ពស់ ដោយមានរួមបញ្ចូលទាំងយន្តការការពារទិន្នន័យកម្រិតខ្ពស់។
តើវាមានន័យយ៉ាងណាសម្រាប់អ្នកប្រើប្រាស់? វិញ្ញាបនបត្រ SESIP Level 5 Certification ផ្តល់ជូនសម្រាប់អ្នកប្រើប្រាស់ ជាមួយនឹងការផ្លាស់ប្តូរដំណើរការ AI នៅក្នុងទូរស័ព្ទរបស់ពួកគេជាជាង Cloud ដែលបង្កើនគ្រោះថ្នាក់នៃការលាតត្រដាងទិន្នន័យផ្ទាល់ខ្លួន។ ទូរស័ព្ទស្មាតហ្វូនប្រែជាបន្ទប់មួយសម្រាប់រក្សាទុកព័ត៌មានលម្អិតរបស់អ្នកប្រើប្រាស់ ដូច្នេះការព្យាយាមដើម្បីគ្រប់គ្រងលើវា (Compromise) មិនត្រឹមតែអាចលួចព័ត៌មានអត្តសញ្ញាណគណនីប៉ុណ្ណោះទេ ថែមទាំងកាតក្រេឌីតថែមទៀត។ pKVM និងវិញ្ញាបនបត្រនេះកំពុងតែដោះស្រាយបញ្ហានៃការគំរាមកំហែងលើដំណើរការកាន់តែមានតម្លៃនៅលើទូរស័ព្ទ បើយោងតាមអ្នកជំនាញ VP Engineering, Android Security & Privacy។ ទិន្នន័យឯកជនគឺជាព័ត៌មានដែលត្រូវបានសំយោគសម្រាប់បង្កើតផលប្រយោជន៍ និងសមស្របសម្រាប់បុគ្គលម្នាក់ៗ លើសពីព័ត៌មានមូលដ្ឋាន។ វាមិនមានប្រភេទទិន្នន័យច្រើនទេ ប៉ុន្តែ ROI ត្រូវបានបង្កើនសម្រាប់អ្នកវាយប្រហារដែលមានទិន្នន័យកណ្តាលតែមួយ ដែលទាក់ទាញអ្នកវាយប្រហារផ្សេងទៀត។ នេះគឺជាមូលហេតុដែលវិធានការសុវត្ថិភាពរឹងមាំ និងចាំបាច់ ហើយជាមូលហេតុដែលមាតិកាប្រព័ន្ធផ្សព្វផ្សាយ អត្តសញ្ញាណឌីជីថល និងដំណើរការជីវមាត្រមានតម្លៃ ដោយសារតែស្តង់ដារឧស្សាហកម្មបានផ្លាស់ប្តូរទៅក្នុងមជ្ឈដ្ឋានដែលទុកចិត្តតាំងពីយូរណាស់មកហើយ (Trusted Execution Environments)។ ខណៈ SESIP Level 5 Certification ខ្លួនវាមិនមានន័យច្រើនសម្រាប់អ្នកប្រើប្រាស់ Android ជាមធ្យមនោះ ចំណុចសំខាន់គឺថា pKVM នឹងផ្តល់ថាមពលដល់មុខងារសុវត្ថិភាពនៅលើទូរស័ព្ទ និងធ្វើឱ្យហេគឃ័រមានជំនាញកាន់តែលំបាកក្នុងការហេគចូល។
ប្រភពព័ត៌មាន៖ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥









