ក្រុមជនល្មើស ‘Chairmen’ ឆបោកប្រាក់ ១០០លានដុល្លារត្រូវបានធ្វើបត្យាប័នទៅអាមេរិក

0

ក្រសួងយុត្តិធម៌អាមេរិកបានចោទប្រកាន់ជនជាតិហ្គាណា (អាព្រិកខាងលិច) ៤នាក់ពីបទឆបោក ហើយបានលួចប្រាក់មិនតិចជាង ១០០លានដុល្លារនៅក្នុងទំនាក់ទំនងស្នេហា និងការវាយប្រហារគ្រប់គ្រងលើអ៊ីម៉ែលអាជីវកម្ម។

ជនល្មើសត្រូវបានជឿជាក់ថា ជាសមាជិកជាន់ខ្ពស់នៃក្រុមឆបោកអន្តរជាតិដ៏ធំ នៅសាធារណរដ្ឋហ្គាណា ដែលមានគោលដៅលើក្រុមហ៊ុន និងបុគ្គលនៅទូទាំងសហរដ្ឋអាមេរិកនៅចន្លោះឆ្នាំ២០១៦ និងខែឧសភា ឆ្នាំ២០២៣។ ជនល្មើស Isaac Oduro Boateng (ឬជា “Kofi Boat”), Inusah Ahmed (“Pascal”), Derrick Van Yeboah (“Van”) និង Patrick Kwame Asare (“Borgar”) ត្រូវបានបញ្ជូនពីសាធារណរដ្ឋហ្គាណា ទៅសហរដ្ឋអាមេរិកនៅថ្ងៃទី០៧ ខែសីហា។

ភ្នាក់ងារ FBI បានរៀបរាប់ថា ជនល្មើសត្រូវបានបញ្ជូនទៅសហរដ្ឋអាមេរិកដើម្បីទទួលខុសត្រូវលើបទល្មើសឆបោកក្រុមហ៊ុន និងបុគ្គលជនជាតិអាមេរិកដែលងាយរងគ្រោះ សរុបទឹកប្រាក់ប្រមាណជា ១០០លានដុល្លារ។ យោងតាមឯកសារនៅតុលាការ ជនល្មើសដែលមានឈ្មោះថា Sakawa Boys ឬ Game Boys បានកំណត់គោលដៅលើបុរស និងស្រ្តីវ័យចំណាស់ដែលរស់នៅម្នាក់ឯង ហើយបានបោកបញ្ឆោតពួកគេឱ្យជឿតាមរយៈការបង្កើតទំនាក់ទំនងស្នេហាតាមអ៊ីនធឺណីត បន្ទាប់ពីទទួលបានការទុកចិត្តពីពួកគេ ហើយបានបញ្ឆោតឱ្យពួកគេដាក់ប្រាក់ចូលទៅក្នុងគណនីរបស់ឈ្មួញកណ្តាលនៅសហរដ្ឋអាមេរិក។ បន្ទាប់មក ឈ្មួញកណ្តាលទាំងនេះបានលាងលុយ កាត់យកប្រាក់ដែលគេបានលួចមួយផ្នែក រួចផ្ញើប្រាក់ដែលនៅសល់ទៅសមាជិកឆបោកដទៃទៀតនៅអាព្រិកខាងលិចដែលបានសហការធ្វើសកម្មភាពនៅក្នុងឧក្រិដ្ឋកម្មនេះ ដែលគេស្គាល់ថាជាក្រុម Chairmen។

ជនល្មើសក៏បានបញ្ឆោតអាជីវកម្មឱ្យផ្ទេរប្រាក់តាមអនឡាញ (Wire) បន្ទាប់ពីការវាយប្រហារគ្រប់គ្រងលើអ៊ីម៉ែលអាជីវកម្ម ដោយប្រើអាសយដ្ឋានអ៊ីម៉ែលដែលបានបង្កើតឡើងដើម្បីបន្លំគណនីរបស់អតិថិជន ឬបុគ្គលិកផ្សេងទៀត។ គណនីអ៊ីម៉ែលក្លែងក្លាយទាំងនេះត្រូវបានបង្កើតឡើង ដើម្បីបន្លំបុគ្គលិកផ្សេងទៀតរបស់ក្រុមហ៊ុនជាមួយនឹងការចូលទៅកាន់ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនដោយគិតថា គណនីក្លែងក្លាយគឺជាគណនីពិតប្រាកដ បើយោងតាមការចោទប្រកាន់។ បន្ទាប់មក គណនីអ៊ីម៉ែលក្លែងក្លាយត្រូវបានប្រើសម្រាប់ការណែនាំឱ្យផ្ទេរប្រាក់ទៅកាន់គណនីធនាគារជាក់លាក់ និងរួមមានសំបុត្រផ្ទៀងផ្ទាត់ក្លែងក្លាយសម្រាប់ការផ្ទេរប្រាក់ ដែលមានផ្ទុកហត្ថលេខាក្លែងក្លាយរបស់បុគ្គលិកក្រុមហ៊ុនផងដែរ។

ជនល្មើស Boateng និង Ahmed ទាំងពីរនាក់គឺជាប្រធាននៅក្នុងប្រតិបត្តិការ ខណៈជនល្មើស Asare និង Van Teboah ក៏ជាសមាជិកជាន់ខ្ពស់នៅក្នុងករណីឆបោកនេះដែរ ហើយក៏ពាក់ព័ន្ធនឹងការឆបោកផ្នែកទំនាក់ទំនងស្នេហាផងដែរ។ ជនល្មើសជនជាតិហ្គាណាទាំងបួននាក់ ត្រូវប្រឈមនឹងទោសឆបោកតាមអនឡាញ (Fire Fraud) ដែលមា្នក់ៗមានទោសអតិបរមាជាប់ពន្ធនាគារ ២០ឆ្នាំ។ ពួកគេក៏ជាប់ចោទពីបទសមគំនិតក្នុងការលាងលុយកខ្វក់ (២០ឆ្នាំ) ឃុបឃិតទទួលប្រាក់ដែលបានលួច (ជាប់ពន្ធនាគារ ៥ឆ្នាំ) និងបង្កាន់ដៃប្រាក់ដែលបានលួច (អតិបរមា ១០ឆ្នាំ)។

https://www.bleepingcomputer.com/news/security/us-charges-ghanaians-linked-to-theft-of-100-million-in-romance-scams-bec-attacks/

ប្រភពព័ត៌មាន៖ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥

LEAVE A REPLY

Please enter your comment!
Please enter your name here