អាមេរិករឹបអូសប្រាក់គ្រីបតូតម្លៃ ១៥ពាន់លានដុល្លារពីមជ្ឈមណ្ឌលឆបោកអនឡាញដ៏ធំមួយ

0

ក្រសួងយុត្តិធម៌អាមេរិកបានរឹបអូសកាក់ Bitcoin តម្លៃ ១៥ពាន់លានដុល្លារពីថ្នាក់ដឹកនាំក្រុមហ៊ុន Prince ដែលជាស្ថាប័នឧក្រិដ្ឋកម្មមួយ បានលួចប្រាប់រាប់ពាន់លានដុល្លារពីជនរងគ្រោះនៅអាមេរិកតាមរយៈការវិនិយោគឆបោកប្រាក់គ្រីបតូ ហើយត្រូវបានគេស្គាល់ថាជា ការឆបោកបែបមនោសញ្ចេតនា និងការឆបោកតាមអ៊ីនធឺណិតក្នុងទម្រង់ជាប្រាក់គ្រីបតូ (Pig-butchering)។

ឧក្រិដ្ឋកម្មនៅពីក្រោយការឆបោកជាទូទៅទាក់ទងទៅនឹងគោលដៅរបស់ពួកគេតាមរយៈបណ្តាញសង្គម គេហទំព័រណាត់ជួប (Dating Sites) និងកម្មវិធីផ្ញើសារ បង្កើតទំនុកចិត្ត បន្ទាប់មកលួងលោមជនរងគ្រោះឱ្យចូលទៅក្នុងផែនការវិនិយោគឆបោក។ ផ្ទុយពីការវិនិយោគ ជនខិលខូចលួចប្រាក់ដោយផ្ទេរប្រាក់ចេញទៅកាន់គណនីដែលស្ថិតក្រោមការគ្រប់គ្រងរបស់ពួកគេ។ យោងតាមឯកសារតុលាការបានឱ្យដឹងថា ក្រុមហ៊ុនព្រីនកម្ពុជាប្រតិបត្តិការជាង ១០០ Shell និងដំណើរការនៅទូទាំង ៣០ប្រទេស ដោយបង្ខំឱ្យមនុស្សរាប់ពាន់នាក់សមគំនិត និងកំណត់គោលដៅលើជនរងគ្រោះរាប់មិនអស់នៅជុំវិញពិភពលោកតាំងពីឆ្នាំ២០១៥ ហើយព្យាយាមគេចពីការអនុវត្តច្បាប់។

ឧក្រិដ្ឋជនក៏បានប្រតិបត្តិការមជ្ឈមណ្ឌល Call Centers ដែលបានប្រើលេខទូរស័ព្ទរាប់លានដើម្បីសម្របសម្រួលដល់ផែនការឆបោករបស់ពួកគេ។ ក្រុមហ៊ុន Prince បានរៀបចំផែនការឆបោក ដោយជួញដូរបុគ្គលិករាប់រយនាក់ និងបង្ខំពួកគេឱ្យធ្វើការនៅប្រទេសកម្ពុជា និងប្រតិបត្តិការឆបោក ហើយតែងតែស្ថិតនៅក្រោមការគំរាមកំហែងធ្វើទារុណកម្ម បើយោងតាមក្រសួងយុត្តិធម៌អាមេរិក។

នៅទីតាំងប្រព្រឹត្តបទល្មើសមានទំហំធំល្វឹងល្វើយហ៊ុំព័ទ្ធដោយជញ្ជាំងខ្ពស់ និងលួសបន្លា ហើយបានប្រើប្រាស់ជំរុំពលកម្មដោយបង្ខំនិងហិង្សា។ ជនល្មើស Chen Zhi ក៏ត្រូវបានគេស្គាល់ថាជា Vincent ជាប្រធានក្រុមហ៊ុនព្រីន និងបានរៀបចំផែនការវិនិយោគឆបោកប្រាក់គ្រីបតូដ៏ធំ។ ជនល្មើសពាក់ព័ន្ធដោយផ្ទាល់ក្នុងការសូកប៉ាន់មន្ត្រីសាធារណៈ ដើម្បីគេចពីការបង្រ្កាបការអនុវត្តច្បាប់ ការគ្រប់គ្រងឧបករណ៍ឆបោក និងការប្រើប្រាស់អំពើហិង្សាលើបុគ្គលនៅក្នុងទីតាំងការងារដោយបង្ខំ។

ជនល្មើស ក៏បានណែនាំអ្នកសមគំនិតឱ្យប្រើបច្ចេកទេសលាងលុយកម្រិតខ្ពស់ រួមទាំង ផ្ញើសារឆបោក (Spraying) និងណែនាំជនរងគ្រោះដើម្បីស្រួលបោកបញ្ឆោត (Funneling) រួចផ្ញើប្រាក់គ្រីបតូជាច្រើនទៅកាន់អាសយដ្ឋានចម្រុះ ដើម្បីលាក់ប្រភពខុសច្បាប់ ក្រោយមកផ្ញើទៅកាបូបប្រាក់គ្រីបតូ Exchange ឬដាក់ចូលគណនីធនាគារ បន្ទាប់ពីបំលែងទៅជារូបិយប័ណ្ណ។ ឧក្រិដ្ឋជនបានចំណាយប្រាក់លើការធ្វើដំណើរការដ៏ថ្លៃ ទិញរបស់ទំនើប និងវត្ថុមានតម្លៃជាច្រើនទៀតដូចជា ទូក យន្តហោះឯកជន និងផ្ទះលំហែ ក៏ដូចជាគំនូរ Picasso ដែលបានទិញនៅក្នុងការដេញថ្លៃនៅទីក្រុងញូយ៉ក។ ដោយមានការសម្របសម្រួលពីការិយាល័យ Foreign, Commonwealth, ព្រមទាំង Development Office (FCDO) របស់កម្ពុជា ការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេស (OFAC) នៃក្រសួងរតនាគារអាមេរិកក៏បានដាក់ទណ្ឌកម្មលើជនល្មើស និងគោលដៅចំនួន ១៤៦ផ្សេងទៀតនៅក្នុងក្រុមហ៊ុនព្រីន។ ការិយាល័យ OFAC បានថ្លែងថា ការខាតបង់របស់អាមេរិកដោយសារការវិនិយោគឆបោកនេះមានការកើនឡើងនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សរុបប្រមាណជា ១៦,៦ពាន់លានដុល្លារ។ រដ្ឋាភិបាលអាមេរិកបានវាយតម្លៃថា ជនជាតិអាមេរិកបានបាត់បង់ប្រាក់យ៉ាងហោចណាស់ ១០ពាន់លានដុល្លារនៅក្នុងប្រតិបត្តិការឆបោកក្នុងតំបន់អាស៊ីនៅឆ្នាំ២០២៤ ដែលមានការកើនឡើងដល់ទៅ ៦៦%បើប្រៀបទៅនឹងឆ្នាំមុន ជាក់ស្តែងដូចនៅក្នុងករណីឆបោករបស់ក្រុមហ៊ុនព្រីនជាដើម។

https://www.bleepingcomputer.com/news/security/us-seizes-15-billion-in-crypto-from-pig-butchering-kingpin/

ប្រភពព័ត៌មាន៖ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥

LEAVE A REPLY

Please enter your comment!
Please enter your name here