មុខងារ Store កម្មវិធី F-Droid កំពុងតែព្រមានថា គម្រោងរបស់ខ្លួនអាចឈានដល់ទីបញ្ចប់ ដោយសារតែមានតម្រូវការថ្មីរបស់ Google ចំពោះ Android Developers ទាំងអស់ឱ្យបញ្ជាក់អត្តសញ្ញាណរបស់ពួកគេ។ហាងកម្មវិធី (App Store) ភាគីទី៣ ដែលក្រុមហ៊ុន Google ទាមទារនាពេលថ្មីៗនេះជាវិធានការសុវត្ថិភាពប្រឆាំងនឹងមេរោគ និងមានគោលបំណងរឹតបន្តឹងការគ្រប់គ្រងលើប្រព័ន្ធអេកូដែលបើកចំហពីមុន (Formerly Open Ecosystem)។ F-Droid គឺជាហាងកម្មវិធីភាគីទី៣ សម្រាប់ឧបករណ៍ Android ដែលចែកចាយដោយឥតគិតថ្លៃ និង Open-source Software តាមរយៈកាតាឡុកនៃ Apps ដែលបានបង្កើតឡើងដោយផ្ទាល់ពី Source Code សាធារណៈ។
មុខចេញផ្សាយ App ជាសាធារណៈ Platform ត្រូវត្រួតពិនិត្យពួកវាអំពីកម្មវិធីតាមដាន ឬផ្សាយពាណិជ្ជកម្ម (Trackers ឬក៏ Adware) ដែលបានលាក់ ហើយចែកចាយការបង្កើតដែលអាចផលិតឡើងវិញបានដល់អ្នកប្រើប្រាស់អនាមិក ដែលមិនត្រូវការគណនី ដើម្បីចូលប្រើពួកវានោះទេ។ កាលពីខែសីហា ក្រុមហ៊ុន Google បានប្រកាសផែនការណែនាំពីតម្រូវការផ្ទៀងផ្ទាត់អ្នកអភិវឌ្ឍថ្មី (Developer Verification) នៅឆ្នាំ២០២៦ ដើម្បីរារាំងដល់ការដំឡើងមេរោគពីកម្មវិធី Sideloaded ខាងក្រៅហាងកម្មវិធី (App Store) Google Play ផ្លូវការ។
ក្រឹត្យថ្មីតម្រូវឱ្យកម្មវិធីទាំងអស់ (Apps) ដែលបានដំឡើងនៅលើ Android Devices ដែលមានការបញ្ជាក់ត្រូវមានប្រភពចេញពីអ្នកអភិវឌ្ឍដែលបានបញ្ជាក់ (Verified) អត្តសញ្ញាណរបស់ពួកគេជាមួយក្រុមហ៊ុន Google។ បើមិនដូច្នោះទេ ការដំឡើងរបស់ពួកគេនឹងត្រូវរារាំង ហើយអ្នកប្រើប្រាស់នឹងទទួលបានសារព្រមាន។ ខណៈដែលប្រព័ន្ធដែលបានស្នើឡើងដូចជាជំហានឆ្ពោះទៅរកសុវត្ថិភាពល្អប្រសើរក្តី F-Droid ថ្លែងថា អ្នកអភិវឌ្ឍ Open-source នឹងមិនផ្តល់ព័ត៌មានលម្អិតអំពីអត្តសញ្ញាណរបស់ពួកគេទៅឱ្យក្រុមហ៊ុន Google នោះទេ។ F-Droid បានពន្យល់ថា ក្រុមហ៊ុនមិនអាចបង្ខំអ្នកចេញផ្សាយទាំងនោះឱ្យចុះឈ្មោះជាមួយ Google រួចបង់សេវាដែលពាក់ព័ន្ធ ឬចាប់យកឧបករណ៍កំណត់អត្តសញ្ញាណកម្មវិធីជំនួសឱ្យពួកគេបានទេ។ សមាជិកក្រុមប្រឹក្សាគម្រោងនេះបានថ្លែងថា ក្រឹត្យស្តីពីការចុះឈ្មោះរបស់ក្រុមហ៊ុន Google នឹងបញ្ចប់គម្រោង F-Droid និងប្រភពចែកចាយកម្មវិធី Free/Open-source ផ្សេងទៀត ដូចដែលយើងបានដឹងនៅថ្ងៃនេះ។ ដូច្នេះ ការអនុវត្តប្រព័ន្ធថ្មីនេះអាចផ្អាកដំណើរការកម្មវិធីជាច្រើនដែលអាចទុកចិត្តបាន ខណៈដែលការពារអ្នកប្រើប្រាស់ពីការដំឡើងការអាប់ដែតដែលមានស្រាប់។ F-Droid បានបញ្ជាក់ថា តម្រូវការអត្តសញ្ញាណមិនទាក់ទងនឹងសុវត្ថិភាពទេ ដោយសារ Android មានប្រព័ន្ធ Play Protection នៅនឹងកន្លែងរួចហើយ ដែលគួរតែបង្ហាញពីគ្រោះថ្នាក់ទាំងអស់ចំពោះ Developer Verification មានបំណងអាក្រក់។
F-Droid បានថ្លែងថា ខ្លួនមិនជឿថា ការចុះឈ្មោះអ្នកអភិវឌ្ឍត្រូវបានលើកទឹកចិត្តដើម្បីសុវត្ថិភាពនោះទេ។ F-Droid ជឿថា វាគ្រាន់តែការបង្រួមកម្លាំង និងការរឹងបន្តឹងការគ្រប់គ្រងលើប្រព័ន្ធអេកូដែលបើកចំហពីមុនច្រើនជាង។ F-Droid បញ្ចុះបញ្ចូលនិយតករឱ្យពិនិត្យមើលការអភិវឌ្ឍនេះដោយប្រុងប្រយ័ត្នក្នុងក្របខណ្ឌនៃការប្រកួតប្រជែង និងសិទ្ធិឌីជីថល។ គម្រោងនេះក៏លើកទឹកចិត្តអ្នកអភិវឌ្ឍ និងអ្នកប្រើប្រាស់ឱ្យតស៊ូមតិដើម្បីសេរីភាពកម្មវិធី ដោយចូលរួមជាមួយសមាជិកសភា។ ក្រុមហ៊ុន Google ក៏បានបញ្ជាក់ដែរថា ក្រឹត្យថ្មីនេះនឹងមិនប៉ះពាល់ដល់ដំណើរការការងាររបស់ Android Studio ទេ ដោយសារដំណាក់កាលនៃការអភិវឌ្ឍ និងបង្កើតការសាកល្បងមិនស្ថិតនៅក្រោមការរឹតបន្តឹងថ្មីនេះទេ។
ប្រភពព័ត៌មាន៖ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦









