Google Drive សម្រាប់ Desktop ទទួលបានការការពារមេរោគដោយថាមពល AI

0

ក្រុមហ៊ុន Google បានចាប់ផ្តើមដាក់ចេញនូវមុខងារសុវត្ថិភាពដែលផ្តល់កម្លាំងដោយ AI សម្រាប់ Google Drive Desktop ដែលនឹងបញ្ឈប់ File Sync ដោយស្វ័យប្រវត្តិនៅពេលវារកឃើញការវាយប្រហារដោយមេរោគ ដើម្បីកាត់បន្ថយផលប៉ះពាល់។

នៅពេលវារារាំងមេរោគពីការអ៊ីនគ្រីបឯកសារនៅលើកុំព្យូទ័រដែលឆ្លងមេរោគ ឯកសាររបស់អ្នកប្រើប្រាស់ដែលបានរក្សាទុកនៅក្នុង Google Drive នឹងត្រូវបានការពារ ហើយនិងត្រូវបានស្តារ (Restored) យ៉ាងងាយស្រួលនៅលើឧបករណ៍ផ្សេងទៀត ឬនៅលើកុំព្យូទ័រដែលត្រូវបានគ្រប់គ្រង (Compromise) បន្ទាប់ពីការឆ្លងមេរោគត្រូវបានដោះស្រាយ។ ក្រុមហ៊ុនបានថ្លែងថា មុខងារនេះប្រើ “គម្រូ AI ពិសេស (Specialized AI Model)” ដែលបានបង្ហាត់បង្រៀនពីគម្រូមេរោគពិតរាប់លាន ដើម្បីរកមេរោគបានលឿន និងឆ្លើយតបចំពោះសញ្ញាដែលឯកសារត្រូវបានកែប្រែដោយការព្យាបាទ។

Google Drive ransomware notification

មុខងារ (Engine) ប្រឆាំងមេរោគក៏មានសមត្ថភាពសម្របខ្លួនទៅនឹងមេរោគថ្មី ដោយបញ្ជូនការស៊ើបការណ៍អំពីការគំរាមកំហែងថ្មីពីសេវាកម្មស្គេនមេរោគតាមអនឡាញ VirusTotal និងបន្តវិភាគការកែប្រែឯកសារ។ នៅពេល Drive រកឃើញសកម្មភាពមិនប្រក្រតី ដែលប្រាប់ពីការវាយប្រហារដោយមេរោគ វានឹងផ្អាក Sync ឯកសារដែលរងគ្រោះដោយស្វ័យប្រវត្តិ ដោយជួយការពារការរីកសាយភាយនៃការខូចខាតទិន្នន័យនៅទូទាំង Drive របស់អង្គភាព និងការរំខានដល់ការងារ បើយោងតាមក្រុមហ៊ុន។ បន្ទាប់មក អ្នកប្រើប្រាស់ទទួលបានការដាស់តឿនមួយនៅលើ Desktop របស់ពួកគេ និងតាមរយៈអ៊ីម៉ែលដែលណែនាំពួកគេឱ្យស្តារ (Restore) ឯកសាររបស់ពួកគេឡើងវិញ។ មិនដូចដំណោះស្រាយបែបបុរាណ ដែលតម្រូវឱ្យមាន Re-imaging ឬ Third-party Tools ដែលមានតម្លៃថ្លៃហើយស្មុគស្មាញនោះទេ Intuitive Web Interface នៅក្នុង Drive អនុញ្ញាតឱ្យអ្នកប្រើប្រាស់ស្តារឯកសារចម្រុះបានងាយ។

សមត្ថភាពថ្មីនេះត្រូវបានបិទបើកដោយ Default សម្រាប់អ្នកប្រើប្រាស់ Google Drive ទាំងអស់នៅលើ Windows និង MacOS Systems ប៉ុន្តែ IT Admin អាចបិទលទ្ធភាពស្វែងរកមេរោគបាន (ពី Admin Console> Apps> Google Workspace> Setting for Drive and Docs> Malware and Ransomware) រួចស្តារឯកសារឡើងវិញ (ពី Admin Console> Apps > Google Workspace> Setting for Drive and Docs> Drive File Restoration) ប្រសិនបើត្រូវការ។ ខណៈពេល Sync ត្រូវបានផ្អាកដំណើរការដោយស្វ័យប្រវត្តិនៅលើជំនាន់ចាស់ អ្នកដែលចង់បើកការរំលឹកការស្វែងរកមេរោគត្រូវដំឡើង Google Drive Version 114 ឬជំនាន់ក្រោយនៅលើកុំព្យូទ័ររបស់ពួកគេ។ មុខងារស្វែងរកមេរោគថ្មីមានផ្តល់ជូនសម្រាប់អ្នកប្រើប្រាស់ Google Workspace ជាមួយនឹង Business Standard/Plus, Enterprise Starter/Standard/Plus, ស្តង់ដារអប់រំ/Plus និង Frontline Standard/Plus Subscription។ ការស្តារឯកសារឡើងវិញមានផ្តល់ជូនសម្រាប់អតិថិជន Google Workspace, Workspace Individual Subscribers និងអ្នកប្រើប្រាស់ជាមួយគណនី Google ផ្ទាល់ខ្លួនទាំងអស់គ្នា។ ក្រុមហ៊ុន Google បានបន្ថែមថា ក្រុមហ៊ុនមិនប្រើទិន្នន័យរបស់អតិថិជនដូចជាជំរុញ និងបង្កើនលទ្ធភាព សម្រាប់បង្រៀននិងកែសម្រួលម៉ូឌែលជំនាន់ AI របស់ខ្លួនសម្រាប់គោលបំណងផ្សាយពាណិជ្ជកម្មដោយគ្មានការអនុញ្ញាតនោះទេ។ ក្រុមហ៊ុន Microsoft ក៏បានផ្តល់នូវការការស្វែងរកមេរោគ និងការស្តារសម្រាប់អ្នកប្រើប្រាស់ Microsoft 365 Subscribers ដែលមាន OneDrive សម្រាប់រក្សាទុក និង Sync ឯកសាររបស់ពួកគេនៅក្នុងក្លោដផងដែរ។ Dropbox ដែលជាសេវារក្សាក្លោដដ៏ពេញនិយម មានមុខងារមួយស្រដៀងគ្នានេះដែរ ដែលមានផ្តល់ជូនសម្រាប់ក្រុម Subscriptions ស្តង់ដារ, អាជីវកម្ម, ឈានមុខ ឬសហគ្រាសជាដើម។

https://www.bleepingcomputer.com/news/security/google-drive-for-desktop-gets-ai-powered-ransomware-detection/

ប្រភពព័ត៌មាន៖ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥

LEAVE A REPLY

Please enter your comment!
Please enter your name here