WestJet បញ្ជាក់ពីការបំពាននាពេលថ្មីៗ ដែលលាតត្រដាងលិខិតឆ្លងដែនរបស់អតិថិជន

0

ក្រុមហ៊ុនអាកាសចរណ៍កាណាដា WestJet កំពុងតែព្រមានដល់អតិថិជនអំពី ការវាយប្រហារឧក្រិដ្ឋកម្មសាយប័រក្នុងខែមិថុនា ដែលបណ្តាលឱ្យមានការលាតត្រដាងព័ត៌មានសម្ងាត់របស់ពួកគេ រួមមានឯកសារលិខិតឆ្លងដែន និងអត្តសញ្ញាណ (ID)។

WestJet គឺជាក្រុមហ៊ុនអាកាសចរណ៍មួយដ៏ធំ នៅអាមេរិកខាងជើង ដែលប្រតិបត្តិការយន្តហោះ ១៥៣គ្រឿង និងសេវាកម្ម ១០៤គោលដៅ ថែមទាំងដឹកអ្នកដំណើរ ២៥លាននាក់ក្នុងមួយឆ្នាំ។ កាលពីថ្ងៃទី១៣ ខែមិថុនា ក្រុមហ៊ុនបានជួបឧប្បត្តិហេតុសន្តិសុខសាយប័រ ដែលបានរំខានដល់ប្រព័ន្ធផ្ទៃក្នុង និងបានធ្វើឱ្យកម្មវិធី WestJet App មិនអាចដំណើរការបាន។

នៅពេលនោះដែរ ក្រុមគំរាមកំហែង Scattered Spider បានកំពុងតែផ្តោតគោលដៅវាយប្រហារលើស្ថាប័នអាកាសចរណ៍។ ទោះជាយ៉ាងណា ពុំមានប្រភពផ្លូវការណាមួយផ្តល់ព័ត៌មានអំពីក្រុមហេគឃ័រនៅពីក្រោយការវាយប្រហារលើ WestJet នោះទេ។ ជាច្រើនថ្ងៃបន្ទាប់ពីការលាតត្រដាង ក្រុមហ៊ុន WestJet បានប្រកាសធានាដល់អតិថិជន និងចាត់វិធានការដើម្បីការពារទិន្នន័យរបស់ពួកគេ ប៉ុន្តែពុំមានព័ត៌មានលម្អិតអំពីហេគឃ័រថាបានគ្រប់គ្រងចូលប្រើប្រាស់ព័ត៌មានសម្ងាត់ណាមួយនោះឡើយ។ ការជូនដំណឹងទៅអតិថិជនក៏បានចែករំលែកទៅកាន់អាជ្ញាធរអាមេរិក និងបញ្ជាក់ពីផលប៉ះពាល់ ដោយផ្អែកលើលទ្ធផលនៃការស៊ើបអង្កេត ដែលក្រុមហ៊ុនបានបញ្ចប់នៅពាក់កណ្តាលខែកញ្ញាផងដែរ។ យោងតាមលទ្ធផល ទិន្នន័យមួយចំនួនត្រូវបានលាតត្រដាងដោយសារការវាយប្រហាររួមមាន៖ ឈ្មោះពេញ ថ្ងៃខែឆ្នាំកំណើត អាសយដ្ឋានអ៊ីម៉ែល ឯកសារធ្វើដំណើរការដូចជាលិខិតឆ្លងដែននិងលេខសម្គាល់រដ្ឋាភិបាល (Government ID) កន្លែងស្នាក់នៅដែលបានស្នើសុំ ពាក្យបណ្តឹងដែលបានដាក់ លេខសម្គាល់សមាជិក WestJet Rewards ពិន្ទុនិងព័ត៌មានផ្សេងៗ ថែមទាំង WestJet RBC Mastercard, WestJet RBC World Elite Mastercard ឬព័ត៌មាន WestJet RBC World Elite Mastercard។

WestJet បានបញ្ជាក់ថា ពុំមានកាតក្រេឌីត ឬលេខកាត Debit ថ្ងៃខែផុតសុពលភាព លេខ CVV ឬលេខសម្ងាត់អ្នកប្រើប្រាស់ណាមួយត្រូវបានគ្រប់គ្រងនោះទេ។ ក្រុមហ៊ុនបានបន្តថា អ្នកទទួលការជូនដំណឹងនេះគួរតែជូនដំណឹងដល់អ្នកដទៃទៀតដែលប្រហែលជាបានហោះហើរជាមួយនឹងពួកគេ ដោយសារព័ត៌មានរបស់ពួកគេប្រហែលជាត្រូវបានលាតត្រដាង។ ក្រុមហ៊ុនបានបន្ថែមថា ក្រុមហ៊ុនកំពុងតែព្យាយាមកំណត់ពីទំហំនៃឧប្បត្តិហេតុនេះ ដូច្នេះការជូនដំណឹងដំបូងនេះគ្រាន់តែជាការបញ្ជាក់ពីផលប៉ះពាល់ប៉ុណ្ណោះ។ ទោះជាយ៉ាងណា វាមិនបង្ហាញថាក្រុមហ៊ុនទាំងមូលត្រូវបានគ្រប់គ្រងដោយហេគឃ័រនោះទេ។ ក្រុមហ៊ុនបានរៀបរាប់ថា ភ្នាក់ងារ FBI ក៏ចូលរួមក្នុងការស៊ើបអង្កេតនេះដែរ ហើយថា ក្រុមហ៊ុនបានចាត់វិធានការដើម្បីការពារឧប្បត្តិហេតុនាពេលខាងមុខ។ ការជូនដំណឹងនេះក៏ភ្ជាប់ជាមួយនូវការណែនាំអំពីរបៀបចុះឈ្មោះក្នុងសេវាកម្មត្រួតពិនិត្យ និងការពារការលួចអត្តសញ្ញាណរយៈពេល ២ឆ្នាំដោយឥតគិតថ្លៃ។

https://www.bleepingcomputer.com/news/security/westjet-confirms-recent-breach-exposed-customers-passports/

ប្រភពព័ត៌មាន៖ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥

LEAVE A REPLY

Please enter your comment!
Please enter your name here