ក្រុមហ៊ុនផលិតស្រាបៀរធំបំផុតរបស់ជប៉ុនផ្អាកដំណើរការដោយសារការវាយប្រហារសាយប័រ

0

ក្រុមហ៊ុន Asahi Group Holding, Ltd (Asahi) ជាក្រុមហ៊ុនផលិតស្រាបៀរដែលលក់ដាច់បំផុតរបស់ប្រទេសជប៉ុន បានបង្ហាញពីការវាយប្រហារសាយប័រ ដែលបានរំខានដល់ប្រតិបត្តិការមួយចំនួនរបស់ក្រុមហ៊ុន។

យោងតាមក្រុមហ៊ុន ឧប្បត្តិហេតុបានប៉ះពាល់ដល់សណ្តាប់ធ្នាប់ និងសកម្មភាពដឹកជញ្ជូនរបស់ខ្លួនដែលត្រូវបានផ្អាកទាំងស្រុង។ មជ្ឈមណ្ឌលប្រតិបត្តិការហៅទូរស័ព្ទ (Call Center) និងសេវាអតិថិជនបច្ចុប្បន្នមិនអាចប្រើបានជាសាធារណៈទេ ដោយសារការវាយប្រហារសាយប័រ។ Asahi ជារោងចក្រផលិតស្រាដ៏ធំបំផុតរបស់ប្រទេសជប៉ុន ដែលកាន់កាប់ប្រហែលមួយភាគបីនៃចំណែកទីផ្សារក្នុងស្រុក។ ក្រុមហ៊ុនមានបុគ្គលិក ៣០,០០០នាក់ ទំហំ ១០០លានហិកតា នៅឆ្នាំ២០២៤ ក្រុមហ៊ុនបានរាយការណ៍ពីប្រាក់ចំណូលប្រចាំឆ្នាំ ២០ពាន់លានដុល្លារអាមេរិក។

ក្រុមហ៊ុនមានសាខាក្នុងតំបន់ចំនួន៤ (ជប៉ុន អឺរ៉ុប អូសេអានី និងអាស៊ីអាគ្នេយ៍) ការរក្សាវត្តមានដ៏រឹងមាំតាមរយៈការទិញដ៏ច្រើន ហើយក្រុមហ៊ុនបានធ្វើប្រតិបត្តិការអស់រយៈពេលជាច្រើនឆ្នាំដោយកាន់កាប់ម៉ាកដូចជា Peroni, Pilsner Urquell, Groslsch និង Fullers។ នៅព្រឹកថ្ងៃនេះ ទីស្នាក់ការកណ្តាលរបស់ Asahi ជប៉ុន បានរាយការណ៍ថា ការវាយប្រហារសាយប័របានប៉ះពាល់ដល់ប្រតិបត្តិការដែលមានមូលដ្ឋាន នៅប្រទេសជប៉ុនប៉ុណ្ណោះ។ វាមិនច្បាស់ថា តើទិន្នន័យត្រូវបានលាតត្រដាង ឬលួច ដោយសារការស៊ើបអង្កេតកំពុងតែបន្ត។

ក្រុមហ៊ុន Asahi Group បានសុំទោសដល់អតិថិជន និងដៃគូអាជីវកម្មដោយសារបញ្ហានេះ។ ក្រុមហ៊ុនបានបន្តថា ពួកគេកំពុងតែស៊ើបអង្កេតប្រភពនៃការរំខាន ហើយវាកំពុងតែស្តារប្រតិបត្តិការដែលរងផលប៉ះពាល់ឡើងវិញ។ ការវាយប្រហារ ចាប់ផ្តើមនៅម៉ោង ៧ព្រឹក បើយោងតាមប្រភពខ្លះ ប៉ុន្តែពុំមានព័ត៌មានលម្អិតអំពីអ្នកវាយប្រហារ ឬវ៉ិចទ័រដំណើរការទេ។

https://www.bleepingcomputer.com/news/security/japans-largest-brewer-suspends-operations-due-to-cyberattack/

ប្រភពព័ត៌មាន៖ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥

LEAVE A REPLY

Please enter your comment!
Please enter your name here