ក្មេងជំទង់ជនជាតិហូឡង់ត្រូវបានចាប់ខ្លួនពីបទព្យាយាមស៊ើបការណ៍ភ្នាក់ងារ Europol ឱ្យរុស្ស៊ី

0

យុវជនពីររូបអាយុ ១៧ឆ្នាំ ត្រូវបានរាយការណ៍ថា បានប្រើប្រាស់ឧបករណ៍ហេគ ដើម្បីស៊ើបការណ៍ឱ្យរុស្ស៊ី ត្រូវបានឃាត់ខ្លួនដោយប៉ូលីសកាលពីថ្ងៃច័ន្ទ។យោងតាមសារព័ត៌មាន De Telegraaf យុវជនទាំងពីររូបបានប្រើប្រាស់ឧបករណ៍ WiFi Sniffer នៅជិតភ្នាក់ងារ Europol និងការិយាល័យ Eurojust ក៏ដូចជាស្ថានទូតកាណាដានៅទីក្រុង Hague។ សារព័ត៌មាន BleepingComputer បានទាក់ទងទៅភ្នាក់ងារ Europol ដើម្បីបញ្ជាក់ពីរបាយការណ៍ ហើយអ្នកនាំពាក្យបានដឹងពីឧប្បត្តិហេតុ ដោយបានបញ្ជាក់ថា ពុំមានសញ្ញានៃការគ្រប់គ្រង (Compromise) លើប្រព័ន្ធរបស់ភ្នាក់ងារទេ។

អ្នកនាំពាក្យ Europol បានថ្លែងថា ភ្នាក់ងារបានទាក់ទងទៅអាជ្ញាធរ Dutch អំពីករណីនេះ។ ភ្នាក់ងារ Europol មានហេដ្ឋារចនាសម្ព័ន្ធសន្តិសុខរឹងមាំនៅកន្លែង ហើយមិនមានការបង្ហាញថា ប្រព័ន្ធរបស់ភ្នាក់ងារ ត្រូវបានគ្រប់គ្រងនោះទេ។ ភ្នាក់ងារយកចិត្តទុកដាក់លើសុវត្ថិភាពនៃប្រតិបត្តិការ និងបុគ្គលិករបស់ភ្នាក់ងារយ៉ាងខ្លាំង ហើយបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូ ដើម្បីដោះស្រាយហានិភ័យដែលអាចកើតមានណាមួយ។ យុវជនទាំងពីររូបត្រូវបានមើលឃើញតាម Telegram ហើយត្រូវបានចាប់ខ្លួន បន្ទាប់ពីទទួលបានព័ត៌មានជំនួយពីសេវាស៊ើបការណ៍សម្ងាត់របស់ប្រទេស សេវាស៊ើបការណ៍និងសន្តិសុខទូទៅ (AIVD)។

សារព័ត៌មាន De Telegraaf បានរាយការណ៍ថា យុវជនម្នាក់នៅក្នុងចំណោមនោះត្រូវបានចាប់ខ្លួន នៅពេលដែលគាត់កំពុងតែបញ្ចប់កិច្ចការសាលានៅផ្ទះ ដោយឪពុកម្តាយមិនបានដឹងអំពីសកម្មភាពចារកម្មរបស់កូនប្រុសខ្លួនសោះ។ ឪពុកម្តាយរបស់យុវជនម្នាក់អាយុ ១៧ឆ្នាំដែលត្រូវបានចាប់ខ្លួនបានរៀបរាប់ថា ពួកគេចិញ្ចឹមកូនឱ្យត្រៀមខ្លួនចំពោះគ្រោះថ្នាក់ផ្សេងៗក្នុងជីវិតដូចជា ការជក់បារី គ្រឿងស្រវឹង និងគ្រឿងញៀន ប៉ុន្តែមិនមែនសម្រាប់អ្វីមួយដូច្នេះទេ។ តើនរណានឹងចាត់ទុកថានេះជាហានិភ័យនោះ? ដោយសារតែភាពធ្ងន់ធ្ងរនៃការចោទប្រកាន់ ក្មេងប្រុសទាំងពីរត្រូវបានជាប់ឃុំយ៉ាងហោចណាស់ ២សប្តាហ៍ ខណៈដែលការស៊ើបអង្កេតនៅតែបន្ត។ ករណីនេះបង្ហាញពីការកើនឡើងចំពោះករណីជ្រើសរើសបុគ្គលិកកម្រិតទាបដែលឃើញនៅកន្លែងផ្សេងទៀតក្នុងទ្វីបអឺរ៉ុបដូចជា ប្រទេសអាលឺម៉ង់ ដែលក្មេងៗត្រូវបានភ្នាក់ងាររុស្ស៊ីបង់ប្រាក់ឱ្យធ្វើសកម្មភាពបំផ្លាញដល់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។

WiFi Sniffers គឺជាឧបករណ៍ដែលអាចកំណត់ Wireless Networks ដោយការស្តាប់ Radio Signals នៅលើ WiFi Channels និងស្ទាក់ចាប់ Traffic។ ឧបករណ៍នេះត្រូវបានប្រើនៅក្នុងដំណាក់កាលស៊ើបការណ៍នៃការវាយប្រហារ។ ហេគឃ័ររុស្ស៊ីបានបង្ហាញពីសមត្ថភាពរបស់ពួកគេ ក្នុងការកេងចំណេញលើ WiFi Networks ពីចម្ងាយ បើយោងតាមរបាយការណ៍ Volexity 2024។ នៅក្នុងករណីនោះ ក្រុមហេគឃ័ររដ្ឋ APT28 បានប្រើប្រាស់ “ការវាយប្រហារអ្នកដែលនៅជិតបំផុត (Nearest Neighbor Attack)” ដើម្បីបំពានលើក្រុមហ៊ុនអាមេរិក តាមរយៈ WiFi Network សហគ្រាសរបស់ខ្លួន ដោយប្រើប្រាស់គ្រប់គ្រងលើ​ WiFi Range របស់អង្គការក្បែរនោះ។

https://www.bleepingcomputer.com/news/security/dutch-teens-arrested-for-trying-to-spy-on-europol-for-russia/

ប្រភពព័ត៌មាន៖ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥

LEAVE A REPLY

Please enter your comment!
Please enter your name here