Mazda បង្ហើបប្រាប់ពីការបំពាន ដែលលាតត្រដាងទិន្នន័យបុគ្គលិក និងដៃគូអាជីវកម្ម

0

ក្រុមហ៊ុន Mazda Motor Corporation (Mazda) បានប្រកាសថា ព័ត៌មានដែលជាកម្មសិទ្ធិរបស់បុគ្គលិក និងដៃគូអាជីវកម្មរបស់ខ្លួនត្រូវបានបំពាននៅក្នុងឧប្បត្តិហេតុសន្តិសុខដែលត្រូវបានរកឃើញកាលពីខែធ្នូ។ក្រុមហ៊ុន Mazda គឺជាក្រុមហ៊ុនផលិតរថយន្តធំជាងគេ ដែលមានផលិតផលប្រហែល ១.២លានគ្រឿង និងមានប្រាក់ចំណូលប្រហែល ២៤លានដុល្លារ។ ក្រុមហ៊ុនបានថ្លែងថា អ្នកវាយប្រហារបានបំពានលើភាពងាយរងគ្រោះនៅក្នុងប្រព័ន្ធដែលទាក់ទងនឹងការគ្រប់គ្រងឃ្លាំងគ្រឿងបន្លាស់ពីប្រទេសថៃ។ ប្រព័ន្ធនេះមិនមានទិន្នន័យអតិថិជនទេ ហើយការបំពាននេះក៏មានកម្រិតត្រឹមតែ ៦៩២កំណត់ត្រាផងដែរ។

ក្រុមហ៊ុនបានប្រកាសថា ក្រុមហ៊ុន Mazda Motor Corporation បានរកឃើញដាននៃការលួចចូលដំណើរការពីខាងក្រៅដែលគ្មានសិទ្ធិទៅក្នុងប្រព័ន្ធគ្រប់គ្រងមួយដែលប្រើសម្រាប់ប្រតិបត្តិការឃ្លាំងគ្រឿងបន្លាស់មកពីប្រទេសថៃ។ បន្ទាប់ពីរកឃើញបញ្ហានេះ ក្រុមហ៊ុនបានរាយការណ៍អំពីបញ្ហានេះទៅកាន់គណៈកម្មការការពារព័ត៌មានឯកជន ដែលជាការិយាល័យក្រៅមួយនៃការិយាល័យខុទ្ធកាល័យជប៉ុន និងបានអនុវត្តវិធានការសុវត្ថិភាពសមស្រប ថែមទាំងធ្វើការស៊ើបអង្កេតជាមួយអង្គភាពជំនាញខាងក្រៅ។

ការស៊ើបអង្កេតបានរកឃើញថា ព័ត៌មានដែលត្រូវបានលាតត្រដាងរួមមាន៖ អត្តសញ្ញាណអ្នកប្រើប្រាស់ ឈ្មោះ អាសយដ្ឋានអ៊ីម៉ែល ឈ្មោះក្រុមហ៊ុន និងអត្តសញ្ញាណដៃគូអាជីវកម្ម។ ទោះជា ក្រុមហ៊ុនបានថ្លែងថា ខ្លួនពុំបានរកឃើញករណីប្រើប្រាស់ព័ត៌មានឯកជនខុសក្តី ក៏ក្រុមហ៊ុនបានណែនាំ បុគ្គលដែលរងផលប៉ះពាល់ត្រូវប្រុងប្រយ័ត្នដោយសារតែអាចមានគ្រោះថ្នាក់ករណីវាយប្រហារបែបឆបោក និងក្លាយជាគោលដៅនៃការឆបោកគឺជាកត្តាដ៏សំខាន់។ ក្រៅពីជូនដំណឹងទៅកាន់អាជ្ញាធរ ក្រុមហ៊ុនក៏បានអនុវត្តវិធានការសន្តិសុខបន្ថែមនៅលើប្រព័ន្ធ IT របស់ខ្លួន រួមមាន ការកាត់បន្ថយការលាតត្រដាងលើអ៊ីនធឺណិត ដំឡើង Patch សុវត្ថិភាព និងបង្កើនការត្រួតពិនិត្យលើសកម្មភាពដែលគួរឱ្យសង្ស័យ ថែមទាំងណែនាំអំពីគោលការណ៍នៃការចូលប្រើប្រាស់តឹងរឹង។ នៅពេលនេះ ពុំទាន់មានក្រុមមេរោគចាប់ជម្រិតណាមួយទទួលខុសត្រូវទៅលើការវាយប្រហារនេះនៅឡើយទេ។

បើទោះជា ការបំពានទិន្នន័យមួយមិនធ្លាប់ទទួលបានការបញ្ជាក់ពីក្រុមហ៊ុន Mazda ក្តី ក៏ក្រុមមេរោគចាប់ជម្រិត Clop Ransomware កាលពីខែវិច្ឆិកា ឆ្នាំ២០២៥ បានបង្ហោះទិន្នន័យ Mazda.com និង MazdaUSA.com នៅលើគេហទំព័រទីផ្សារងងឹតរបស់ខ្លួន ដោយរៀបរាប់ថា ក្រុមមេរោគនេះបានគ្រប់គ្រងលើក្រុមហ៊ុនផលិតរថយន្តជប៉ុន និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់អាមេរិក។

https://www.bleepingcomputer.com/news/security/mazda-discloses-security-breach-exposing-employee-and-partner-data/

ប្រភពព័ត៌មាន៖ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦

LEAVE A REPLY

Please enter your comment!
Please enter your name here