Monday, August 3, 2026

អាជ្ញាធរវៀតណាមចាប់ខ្លួនជនសង្ស័យនៅពីក្រោយសេវាកម្មលួចចម្លងភាពយន្ត HiAnime Anime

0

អាជ្ញាធរវៀតណាមបានចាប់ខ្លួន និងចោទប្រកាន់ជនសង្ស័យចំនួន ៧រូបពីបទបើកដំណើរការ HiAnime ដែលជាសេវាកម្ម Streaming តាមអ៊ីនធឺណិតទាក់ទងនឹងការលួចចម្លងភាពយន្ត Anime ដ៏ធំបំផុត មុននឹងត្រូវបានបង្រ្កាបកាលពីខែមិថុនា។HiAnime បានផ្តល់នូវដំណើរការចូលទៅកាន់បណ្ណាល័យដ៏ធំរបស់ភាពយន្ត Anime ដែលមាន អក្សររត់ពីក្រោម (Subtitle) និងបញ្ចូលសំឡេងជាភាសាអង់គ្លេស ដោយមិនចាំបាច់បង់ប្រាក់ជាវ (Subscription) ហើយទាក់ទាញអ្នកទស្សនារាប់រយលាននាក់ជារៀងរាល់ខែ និងវ៉ាដាច់ Platforms Streaming ស្របច្បាប់មួយចំនួនដូចជា Disney+ និង Crunchyroll ទាក់ទងនឹងចរាចរណ៍ Web (Traffic) រវាងចុងឆ្នាំ២០២៤ និង២០២៥។ វាត្រូវបានដាក់ចេញនៅលើ Zoro.to Domain ដែលបានប្តូរឈ្មោះទៅជា Aniwatch (និងប្តូរទៅប្រើ Aniwatch.to Domain) នៅខែកក្កដា ឆ្នាំ២០២៣ ហើយបានប្តូរម្តងទៀតនៅខែមីនា ឆ្នាំ២០២៤ ទៅជា HiAnime/ H!Anime (ដោយប្រើ HiAnime.to Domain)។

HiAnime defendants

បន្ទាប់ពីល្បីឈ្មោះ HiAnime ក៏ត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីព្រមានស្តីពីការក្លែងបន្លំនិងតាមដានការលួចរបស់គណៈកម្មការអឺរ៉ុប និងបញ្ជីទីផ្សារតំណាងពាណិជ្ជកម្មអាមេរិក (USTR) ព្យាបាទផងដែរ។ ជនល្មើស ៧រូបត្រូវបានចោទប្រកាន់ពីបទរំលោភលើកម្មសិទ្ធិបញ្ញា ព្រមទាំងលាងលុយកខ្វក់ ដែលក្នុងនោះមាន ៤រូបត្រូវបានឃុំឃាំងនៅពន្ធនាគារ និង៣រូបទៀតត្រូវបានឃុំខ្លួននៅក្នុងផ្ទះ។

ពួកគេត្រូវបានចោទប្រកាន់ពីបទបង្កើតគេហទំព័រប្រហែល ១០០ និង Upload ភាពយន្ត Anime ដែលបានលួចចម្លងប្រមាណ ២៦,០០០រឿង ដែលរកប្រាក់ចំណូលបានចំនួន ១២,៨៥លានដុល្លារពីការផ្សាយពាណិជ្ជកម្មខុសច្បាប់នៅចន្លោះឆ្នាំ២០២០ និងខែមេសា ឆ្នាំ២០២៦។ សម្ព័ន្ធភាពច្នៃប្រឌិត និងការកំសាន្ត The Alliance for Creativity and Entertainment (ACE) ដែលជាសម្ព័ន្ធភាពនៃក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ និងកំសាន្តជាង ៥០ រួមទាំងស្ទូឌីយោភាពយន្ត និងបណ្តាញទូរទស្សន៍ធំជាងគេលើពិភពលោក ដែលផ្តោតលើការបិទសេវាកម្មផ្សាយពាណិជ្ជកម្មតាមអ៊ីនធឺណិតខុសច្បាប់ បានបញ្ជក់ពីសកម្មភាពអនុវត្តច្បាប់ និងបានថ្លែងអំណរគុណដល់អាមេរិកចំពោះការគាំទ្ររបស់ពួកគេក្នុងការស៊ើបអង្កេតអស់រយៈពេលច្រើនឆ្នាំ ដែលឈានដល់ការចាប់ខ្លួនជនសង្ស័យ។

សម្ព័ន្ធភាពច្នៃប្រឌិត និងការកំសាន្តបានបន្ថែមថា ACE អមអរសាទរចំពោះសកម្មភាពរបស់ក្រសួងសន្តិសុខសាធារណៈវៀតណាម (MPS) ជាពិសេស C03 នាយកដ្ឋានស៊ើបអង្កេតឧក្រិដ្ឋកម្មសេដ្ឋកិច្ច និង A05 នាយកដ្ឋានសន្តិសុខតាមអ៊ីនធឺណិត និងបង្ការឧក្រិដ្ឋកម្មបច្ចេកវិទ្យាក្នុងការចាប់ខ្លួន ព្រមទាំងចោទប្រកាន់ប្រតិបត្តិករចំនួន ៧រូប ដែលនៅពីក្រោយ Hianime និងសេវាកម្មលួចចម្លងដែលពាក់ព័ន្ធ។ ACE ក៏ថ្លៃងអំណរគុណដល់ដៃគូរបស់ខ្លួន ដែលជាស្ថាប័នស៊ើបអង្កេតសន្តិសុខមាតុភូមិ និងក្រសួងយុត្តិធម៌អាមេរិក ចំពោះការគាំទ្រជាបន្តបន្ទាប់របស់ពួកគេក្នុងការស៊ើបអង្កត អស់រយៈពេលជាច្រើនឆ្នាំមកនេះ។ ACE ទទ្ទឹងរង់ចាំបន្តគាំទ្រ MPS និងភ្នាក់ងារពាក់ព័ន្ធរបស់ខ្លួន ព្រមទាំងធ្វើការយ៉ាងជិតស្និទ្ធជាមួយពួកគេលើសកម្មភាពនាពេលអនាគតប្រឆាំងនឹងសេវាកម្មលួចចម្លង។

គួររំលឹកដែរថា កាលពីខែមីនា ដើមឆ្នាំ ACE ក៏បានប្រកាសបិទ AnimePlay ដែលជា Streaming Platform ភាពយន្ត Anime ដ៏សំខាន់ ដែលបានបង្ហោះភាពយន្តមានទំហំជាង 60 TB អំពី TV Shows និងភាពយន្ត ព្រមទាំងមានអ្នកប្រើប្រាស់បានចុះឈ្មោះមិនតិចជាង ៥លាននាក់ទេ។ សម្ព័ន្ធភាពប្រឆាំងនឹងការលួចចម្លងបានចុះបង្រ្កាប AnimePlay ដោយបានបិទហេដ្ឋារចនាសម្ព័ន្ធទាំងអស់ចោលរួមមានម៉ាស៊ីនមេសម្រាប់ Hosting និង Web Domains ផងដែរ។

https://www.bleepingcomputer.com/news/security/vietnam-arrests-suspects-behind-hianime-anime-piracy-service/

ប្រភព BleepingComputer ចុះផ្សាយថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦

LEAVE A REPLY

Please enter your comment!
Please enter your name here