Wednesday, August 5, 2026

សមាជិកក្រុមហេគឃ័រ Scattered Spider ត្រូវបានធ្វើបត្យាប័នទៅអាមេរិក

0

យុវជនម្នាក់សញ្ជាតិអាមេរិក និង Estonian ត្រូវបានធ្វើបត្យាប័នទៅអាមេរិកដោយសារជាប់ចោទពីបទចូលរួមក្នុងក្រុមហេគ Scattered Spider។យុវជនអាយុ ១៩ឆ្នាំ ឈ្មោះ Peter Stokes (បានប្រើឈ្មោះនៅលើអនឡាញជា Bouquet, Spencer និង Jordan) ត្រូវបានចាប់ខ្លួននៅប្រទេសបារាំងកាលពីខែមេសា ខណៈប៉ុនប៉ងឡើងយន្តហោះទៅប្រទេសជប៉ុន នៅព្រលានយន្តហោះ Helsinki ព្រោះជាប់ចោទពីបទចូលរួមក្នុងសកម្មភាពចាប់ជម្រិតប្រាក់រាប់លានដុល្លារពីក្រុមហ៊ុនល្បីៗជាច្រើននៅទូទាំងពិភពលោក។ យោងតាមឯកសារតុលាការបានឱ្យដឹងថា ជនល្មើស Stokes មានពាក់ព័ន្ធនឹងសកម្មភាពចាប់ជម្រិតចំនួន៤ដងជាមួយក្រុម Scattered Spider (កាលពីខែមីនា ឆ្នាំ២០២៣ ហេគលើ Platform ទំនាក់ទំនងអនឡាញ នៅពេលជនល្មើសមានអាយុ ១៦ឆ្នាំ) ដែលបានបណ្តាលឱ្យក្រុមហ៊ុនរងគ្រោះត្រូវបង់ប្រាក់លោះរាប់លានដុល្លារ។

Peter Stokes

នៅក្នុងបញ្ជីឈ្មោះជនរងគ្រោះដែលជនល្មើសបានពាក់ព័ន្ធនោះក៏មានទ្រព្យសម្បត្តិរាប់ពាន់លានដុល្លារដែលមិនស្គាល់ឈ្មោះ “អ្នកលក់ទំនិញប្រណីតៗ” នៅខែឧសភា ឆ្នាំ២០២៥ នៅពេលដែលពួកហេគឃ័រ ត្រូវបានចោទប្រកាន់ថា បានទូរស័ព្ទទៅកាន់ផ្នែកជំនួយ IT របស់ក្រុមហ៊ុន ដោយបន្លំជាបុគ្គលិក ដើម្បីកំណត់អត្តសញ្ញាណឡើងវិញ (Credentials) និងទទួលបានសិទ្ធិចូលប្រើគណនីអ្នកគ្រប់គ្រង (Admin)។ ខណៈជនល្មើសទាមទារប្រាក់លោះ ៨លានដុល្លារ ដោយលើកឡើងថា ជនល្មើសបានលួចទិន្នន័យទំហំ 100GB ប៉ុន្តែក្រុមហ៊ុនបានបដិសេធមិនព្រមបង់ប្រាក់លោះទេ។ ទោះជាយ៉ាងណា ក្រុមហ៊ុននៅតែត្រូវចំណាយប្រាក់ប្រហែល ២លានដុល្លារដើម្បីដោះស្រាយបញ្ហានៃការរំខាន និងការចំណាយលើការជួសជុល។ បច្ចុប្បន្ន ជនល្មើស Stokes ប្រឈមនឹងទោសឆបោក ឃុបឃិត និងឈ្លានពានចូលកុំព្យូទ័រ ហើយនៅតែស្ថិតក្នុងការឃុំឃាំង បន្ទាប់ពីបានបង្ហាញខ្លួននៅតុលាការសហព័ន្ធ នៅទីក្រុង Chicago ក្នុងសប្តាហ៍នេះ។

បើយោងតាមជំនួយការអគ្គរដ្ឋអាជ្ញាបានឱ្យដឹងថា នៅក្នុងពាក្យបណ្តឹងបានចោទប្រកាន់ជនល្មើស Stokes ពីបទចូលរួមជាសមាជិកនៅក្នុងក្រុម Scattered Spider ដែលជាក្រុមលួចចូលក្នុងប្រព័ន្ធកុំព្យូទ័រ ព្រមទាំងពាក់ព័ន្ធនឹងការឈ្លានពានបណ្តាញណិតវើកប្រហែល ១០០ករណី ដែលទាមទារប្រាក់លោះ និងបណ្តាលឱ្យជនរងគ្រោះខាតបង់ប្រាក់រាប់លានដោយសារការខូចខាត។ គួររំលឹកផងដែរថា ក្រុម Scattered Spider មានគោលដៅទៅលើក្រុមហ៊ុនអាមេរិក ចាប់ជម្រិតបុគ្គលិក បង្កការខូចខាតរាប់លានដុល្លារ និងរំខានដល់ប្រតិបត្តិការសំខាន់ៗ បើយោងតាមនាយករងផ្នែក IT របស់ FBI។ ក្រុម Scattered Spider (ក៏បានប្រើឈ្មោះថា Oktapus, Octo Tempest, Scatter Swine, UNC3944 និង Muddled Libra) កើតឡើងនៅឆ្នាំ២០២២ ដែលជាក្រុមហេគឃ័រ មានសមាជិកសុទ្ធសឹងជាក្មេងជំទង់ និងយុវវ័យមកពីសហរដ្ឋអាមេរិក រួមទាំងចក្រភពអង់គ្លេស។ ពួកគេល្បីខាងប្រើជំនាញឆបោកបែប Social Engineering និងមានគោលដៅបន្លំលើ MFA (aka MFA Fatigue) ព្រមទាំងអាចវាយប្រហារតាមសារ SMS ដើម្បីចង់បានព័ត៌មានសម្ងាត់ សម្រាប់ជម្រិតទារប្រាក់ បន្ទាប់ពីលួចចូលក្នុងបណ្តាញណិតវើករបស់គោលដៅ។

យោងតាមព្រះរាជអាជ្ញា ពួកគេតែងតែប្រើកម្មវិធីត្រាប់តាមប្រព័ន្ធប្រតិបត្តិការ Genymobile Android ក្នុងអំឡុងការវាយប្រហារ MFA របស់ពួកគេ ហើយក៏បានដាក់ពង្រាយកម្មវិធីអ៊ីនគ្រីប DragonForce ក្នុងការវាយប្រហារដោយមេរោគចាប់ជម្រិតប្រឆាំងនឹងក្រុមហ៊ុនលក់រាយនៅអង់គ្លេសផងដែរ។ ជនរងគ្រោះរបស់ក្រុម Scattered Spider រួមមានស្ថាប័នល្បីៗជាច្រើនដូចជា៖ CaesarsMGM ResortsRiot GamesDoorDashRedditMailChimpTwilioAllianz LifeTransport for London (TfL) ក្រុមហ៊ុនអង់គ្លេសលក់រាយចម្រុះរួមមាន Co-opMarks & Spencer (M&S), Harrods ហើយថ្មីៗនេះក៏មាន WestJet និង Jaguar Land Rover (JLR)

ត្រង់នេះសង្ខេប សម្រាប់ដាក់ចូលរបាយការណ៍ប្រចាំខែទេបង មិនមែនជាព័ត៌មានទេ

  1. វាយប្រហារលើក្រុមហ៊ុនអាមេរិកល្បីៗដូចជា៖ (CaesarsMGM ResortsRiot GamesDoorDashRedditMailChimpTwilioAllianz LifeTransport for London (TfL) ក្រុមហ៊ុនអង់គ្លេសលក់រាយចម្រុះរួមមានCo-opMarks & Spencer (M&S), and Harrods ហើយថ្មីៗនេះមាន WestJet និង Jaguar Land Rover (JLR)) ចាប់ជម្រិតបុគ្គលិក និងរំខានដល់ប្រតិបត្តិការសំខាន់ៗផ្នែក IT
  2. ប៉ះពាល់ដល់ប្រទេស៖ អាមេរិក Estonian និង អង់គ្លេស
  3. ខូចខាតអស់ប្រាក់ ២លានដុល្លារ

https://www.bleepingcomputer.com/news/security/alleged-scattered-spider-hacker-extradited-to-the-united-states/

ប្រភព BleepingComputer ចុះផ្សាយថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៦

LEAVE A REPLY

Please enter your comment!
Please enter your name here