ជនជាតិវេណេស៊ុយអេឡា 5 នាក់ បានសារភាពកំហុសចំពោះការចូលរួមក្នុងផែនការវាយប្រហារ ATM Jackpotting ដោយប្រើ Malware ដើម្បីព្យាយាមដកប្រាក់ចេញពីទូ ATM។ជនជាប់ចោទទាំង 5 នាក់រួមមាន៖ Luis Alberto Velasquez-Artigas អាយុ 27 ឆ្នាំ, Royder Adrian Figuera-Perez អាយុ 29 ឆ្នាំ, Javier Mejia Jr. អាយុ 27 ឆ្នាំ, Gabriel Alexjandro Corales-Garcia អាយុ 33 ឆ្នាំ និង Italo Lizandro Corrales-Carrillo អាយុ 26 ឆ្នាំ។
ពួកគេទាំងអស់បានសារភាពកំហុសចំពោះបទឃុបឃិតប្រព្រឹត្តបទល្មើសលួចប្រាក់ពីធនាគារ (Conspiracy to Commit Bank Larceny)។ Velasquez-Artigas ត្រូវបានកាត់ទោសរួចហើយឱ្យជាប់ពន្ធនាគាររយៈពេល 9 ខែ រីឯជនជាប់ចោទ 4 នាក់ទៀត កំពុងរង់ចាំការកាត់ទោស។
សរុប៖ ក្រុមនេះបានព្យាយាមប្រើប្រាស់ Malware ដើម្បីវាយប្រហារ ATM និងដក ប្រាក់ចេញដោយមិនមានការអនុញ្ញាត ដែលគេហៅថា ATM Jackpotting។ ATM Jackpotting គឺជាការវាយប្រហារដែលមិនចាំបាច់លួចកាត ឬ PIN របស់អតិថិជនទេ។ អ្នកវាយប្រហារផ្តោតលើប្រព័ន្ធកុំព្យូទ័រខាងក្នុងរបស់ទូ ATM ហើយប្រើ Malware ដើម្បីបញ្ជាម៉ាស៊ីនឲ្យផ្ទេរសាច់ប្រាក់ចេញ។ ដំបូង Malware ចូលក្នុងកុំព្យូទ័រ ATM → អ្នកវាយប្រហារគ្រប់គ្រង ATM → បញ្ជា Cash Dispenser → ATM ដកសាច់ប្រាក់ចេញ។
FBI បានព្រមានថា ក្នុងឆ្នាំ 2025 ឧក្រិដ្ឋជនបានលួចប្រាក់ពី ATM តាមរយៈ Malware Jackpotting ជាង 20លានដុល្លារអាមេរិក។ ករណីនេះក៏បង្ហាញពីការកើនឡើងយ៉ាងខ្លាំងនៃវាយប្រហារ ATM Jackpotting នៅអាមេរិកក្នុងឆ្នាំ 2025។
ប្រភព BleepingComputer ចុះផ្សាយថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦










