OpenAI បានបញ្ជាក់ថា GPT-6 Astra គឺជាម៉ូឌែលដំបូងរបស់ខ្លួនដែលត្រូវបានដាក់ឱ្យប្រើប្រាស់យ៉ាងទូលំទូលាយ ហើយមានសមត្ថភាពការពារសន្តិសុខសាយប័រ (Cybersecurity) រហូតដល់កម្រិតគ្រោះថ្នាក់ “Critical”។
OpenAI ប្រើប្រាស់ Preparedness Framework ដើម្បីវាយតម្លៃហានិភ័យ និងសមត្ថភាពរបស់ម៉ូដែល AI នៅពេលម៉ូដែលកាន់តែមានសមត្ថភាពខ្លាំង។ អាចនិយាយបានថា GPT-6 Astra ត្រូវបានចាត់ទុកថាមានសមត្ថភាព Cybersecurity ខ្ពស់ខ្លាំង រហូតដល់កម្រិតដែល OpenAI ចាត់ទុកថា អាចបង្កើតហានិភ័យសន្តិសុខសាយប័រដ៏ធ្ងន់ធ្ងរ ប្រសិនបើសមត្ថភាពនេះត្រូវបានប្រើប្រាស់ខុសគោលបំណង។ OpenAI កំពុងព្រមានថា GPT-6 Astra មិនមែនគ្រាន់តែអាចជួយអ្នកជំនាញ Cybersecurity ទេ ប៉ុន្តែវាមានសមត្ថភាពខ្ពស់គ្រប់គ្រាន់ក្នុងការរកចំណុចខ្សោយថ្មីៗ និងបង្កើតវិធីវាយប្រហារប្រព័ន្ធដែលមានការការពារខ្លាំងពីដើមដល់ចប់ដោយខ្លួនឯង។

Astra មានសមត្ថភាព Cybersecurity ខ្លាំងជាងមុនយ៉ាងច្រើន ប៉ុន្តែជាមួយគ្នានោះ OpenAI ក៏អះអាងថា វាគោរពព្រំដែនសុវត្ថិភាពបានល្អជាង GPT-5.6 Sol។ ទោះជាយ៉ាងណា វានៅតែអាចមានកំហុស ដូច្នេះមិនអាចធានាសុវត្ថិភាព 100% បានទេ។Top of Form
Bottom of Form
ចំណុចដែលគួរចាប់អារម្មណ៍គឺថា Astra មានសុវត្ថិភាពខ្ពស់ជាង និងអាចការពារការវាយប្រហារល្អជាង ប៉ុន្តែពិបាកត្រួតពិនិត្យជាង និងយល់ពីអ្វីដែលវាកំពុងធ្វើការខាងក្នុងជាងមុន។
នេះជាចំណុចសំខាន់ ព្រោះនៅពេល AI មានសមត្ថភាព Cybersecurity ខ្ពស់ ជាការដែលមនុស្សអាចត្រួតពិនិត្យ និងយល់ពីអាកប្បកិរិយារបស់វា ក៏ចាំបាច់ខ្លាំងក្នុងការធ្វើឱ្យវាមានសុវត្ថិភាពផងដែរ។
ប្រភព BleepingComputer ចុះផ្សាយថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៦










