បុរសម្នាក់នៅរដ្ឋ Ohio សហរដ្ឋអាមេរិក ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ 15 ឆ្នាំ ពាក់ព័ន្ធនឹងបទល្មើសតាមអ៊ីនធឺណិតជាច្រើនរួមមាន៖
- Sextortion គំរាមកំហែងជនរងគ្រោះដោយប្រើសម្ភារៈផ្លូវភេទ ដើម្បីបង្ខំ ឬគ្រប់គ្រងពួកគេ។
- Cyberstalking តាមដាន និងរំខានជនរងគ្រោះតាមប្រព័ន្ធអ៊ីនធឺណិត។
- គាត់បានប្រើ ការហៅទូរស័ព្ទ, Voicemail, សារ Text និងការបង្ហោះតាមអ៊ីនធឺណិត ដើម្បីរំខានជនរងគ្រោះជាច្រើននាក់។
នៅពេលត្រូវបានចាប់ខ្លួននៅថ្ងៃទី 23 មិថុនា 2025 លោក James Strahler II អាយុ 37 ឆ្នាំ ក៏ប្រឈមនឹងបទចោទផ្សេងទៀត រួមមានការរំខានតាមទូរគមនាគមន៍ដោយអនាមិក និងបទល្មើសពាក់ព័ន្ធនឹងការផលិត/ចែកចាយសម្ភារៈផ្លូវភេទដែលពាក់ព័ន្ធនឹងកុមារ។
បើយោងតាមឯកសារតុលាការបានឱ្យដឹងថា គាត់បានប្រើ AI ជាង 100 ម៉ូដែលតាម Web និង AI Platforms ជាង 24 ដើម្បីបង្កើតរូបភាព និងវីដេអូផ្លូវភេទក្លែងក្លាយដែលពាក់ព័ន្ធនឹងជនរងគ្រោះ។
ករណីនេះបង្ហាញថា AI អាចត្រូវបានយកទៅប្រើជាឧបករណ៍សម្រាប់ Cybercrime ដូចជា បង្កើតមាតិកាក្លែងក្លាយ និងប្រើវាដើម្បីរំខាន ឬគំរាមកំហែងជនរងគ្រោះ។ ទោះបីជារូបភាពមួយចំនួនត្រូវបានបង្កើតដោយ AI ក៏ដោយ ការប្រើប្រាស់វាដើម្បីបៀតបៀន គំរាមកំហែង ឬបង្កគ្រោះថ្នាក់ដល់មនុស្សពិត អាចនាំឱ្យមាន ទោសព្រហ្មទណ្ឌធ្ងន់ធ្ងរ។
គួររំលឹកដែរថា ក៏ធ្លាប់មានករណីនេះកើតឡើងដែរ៖
- Jamarcus Mosley អាយុ 22 ឆ្នាំ — សារភាពកំហុសក្នុងការលួចចូលគណនី Social Media របស់ស្ត្រីវ័យក្មេងរាប់រយនាក់ ដើម្បីធ្វើ Cyberstalking និង Extortion។
- Kyle Svara អាយុ 26 ឆ្នាំ — ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ 76 ខែ (ប្រហែល 6 ឆ្នាំ 4 ខែ) បន្ទាប់ពីលួចចូលគណនី Snapchat ជិត 600 គណនី ដើម្បីលួចរូបភាពឯកជន។
ប្រភព BleepingComputer ចុះផ្សាយថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៦










