Saturday, September 19, 2026

សមាជិកក្រុមមេរោគចាប់ជម្រិត Conti ម្នាក់ត្រូវកាត់ទោសជាប់ពន្ធនាគារ 4ឆ្នាំ

0

បុរសជនជាតិអ៊ុយក្រែនម្នាក់ឈ្មោះ Oleksii Oleksiyovych Lytvynenko អាយុ 44 ឆ្នាំ ត្រូវបានតុលាការផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ 4ឆ្នាំ ដោយសារគាត់បានដើរតួនាទីយ៉ាងសំខាន់ក្នុងការវាយប្រហារ Conti Ransomware នៅចន្លោះឆ្នាំ 2021–2022។

ជនល្មើស Lytvynenko ត្រូវបានប៉ូលិសអៀរឡង់ (An Garda Síochána) ចាប់ខ្លួននៅខែ​កក្កដា ឆ្នាំ 2023 តាមសំណើរបស់សហរដ្ឋអាមេរិក។ បន្ទាប់មក គាត់ត្រូវបានបញ្ជូនខ្លួនទៅសហរដ្ឋអាមេរិក កាលពីឆ្នាំមុន ដើម្បីទទួលទោសពាក់ព័ន្ធនឹង Conti Ransomware។ គាត់ជាសមាជិកម្នាក់ដែលជួយក្រុម Conti វាយប្រហារកុំព្យូទ័រ លួចទិន្នន័យ និងចាក់សោទិន្នន័យរបស់ជនរងគ្រោះ ដើម្បីទាមទារ Bitcoin ហើយត្រូវបានកាត់ទោសជាប់ពន្ធនាគារ 4ឆ្នាំ។

ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក (DOJ) បានបញ្ជាក់ថា៖ ចាប់ពី ឆ្នាំ 2020 ដល់ 2022 មេរោគ Conti ransomware ត្រូវបានប្រើសម្រាប់វាយប្រហារកុំព្យូទ័រ និងបណ្តាញនៅក្នុងរដ្ឋចំនួន 47 របស់អាមេរិក និង 31ប្រទេសផ្សេងទៀតរួមទាំង Washington, D.C. រួមទាំង Puerto Rico។ ត្រឹមខែមករា ឆ្នាំ 2022 ជនរងគ្រោះបានបង់ប្រាក់លោះដែលពាក់ព័ន្ធនឹង Conti លើសពី $150 លានដុល្លារ នេះបើយោងតាមការប៉ាន់ស្មានរបស់ FBI។

ដូច្នេះ ជនល្មើស Lytvynenko មិនត្រឹមតែជួយចូលវាយប្រហារប្រព័ន្ធទេ ប៉ុន្តែថែមទាំងជួយ គ្រប់គ្រងទិន្នន័យដែលលួចបានផ្ញើសារទាមទារប្រាក់ និងអភិវឌ្ឍឧបករណ៍ Malware សម្រាប់ប្រតិបត្តិការ Conti ផងដែរ។

នេះបង្ហាញថា Conti មិនមែនជាក្រុម Ransomware តូចទេ ប៉ុន្តែជាប្រតិបត្តិការឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតដែលមានទំហំធំ និងរកប្រាក់បានយ៉ាងច្រើន។

https://www.bleepingcomputer.com/news/security/conti-ransomware-gang-member-sentenced-to-four-years-in-prison/

ប្រភព Bleepingcomputer ចុះផ្សាយថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦

LEAVE A REPLY

Please enter your comment!
Please enter your name here