Data Protection Commission (DPC) នៃប្រទេស Ireland បានពិន័យ 403លានអឺរ៉ូ (ប្រហែល 463លានដុល្លារ) ដោយសាររំលោភច្បាប់ការពារទិន្នន័យ GDPR ពាក់ព័ន្ធនឹងការប្រមូល និងការប្រើប្រាស់ទិន្នន័យទីតាំង (location data) របស់អ្នកប្រើប្រាស់។
DPC ចាប់ផ្តើមស៊ើបអង្កេតនៅខែកុម្ភៈ ឆ្នាំ2020 បន្ទាប់ពីមានបណ្តឹងពីស្ថាប័នការពារអ្នកប្រើប្រាស់ ហើយមានរយៈពេលចាប់ពី 25 ឧសភា 2018 ដល់ថ្ងៃទី 04 កុម្ភៈ 2020 លើមុខងារចំនួន3 របស់ Google រួមមាន៖
- Web & App Activity – កត់ត្រាសកម្មភាពលើ Google និងសេវាផ្សេងៗ។
- Location History – រក្សាទុកប្រវត្តិទីតាំងដែលអ្នកបានទៅ។
- Location Accuracy – ប្រើទិន្នន័យដើម្បីកំណត់ទីតាំងឱ្យបានត្រឹមត្រូវជាងមុន។
Deputy Commissioner Graham Doyle និយាយថា អ្នកប្រើប្រាស់មួយចំនួនមិនបានដឹងថា Google កំពុងប្រើ location data របស់ពួកគេដើម្បី៖
- កំណត់ ការផ្សាយពាណិជ្ជកម្ម (ads) ដែលពួកគេឃើញ
- សន្និដ្ឋានអំពីចំណាប់អារម្មណ៍ (interests) របស់ពួកគេ
- ធ្វើឱ្យអ្នកប្រើប្រាស់បាត់បង់ការគ្រប់គ្រងលើ personal data របស់ខ្លួន
- ហើយរក្សាទុក location data យូរជាងការចាំបាច់ បានធ្វើឱ្យមានបញ្ហា “បាត់បង់ការគ្រប់គ្រង” កាន់តែធ្ងន់ធ្ងរ។
ដូច្នេះ DPC បានពិន័យ Google រហូតដល់ €403 លាន ហើយបង្គាប់ឱ្យ Google កែសម្រួលការអនុវត្តរបស់ខ្លួនឱ្យស្រប GDPR ក្នុងរយៈពេល 6 ខែ។
DPC និយាយថា Google មិនបានធ្វើឱ្យអ្នកប្រើប្រាស់យល់ច្បាស់ថា location data របស់ពួកគេត្រូវបានប្រើយ៉ាងដូចម្តេច ហើយការរក្សាទុកយូរពេកបានធ្វើឱ្យអ្នកប្រើប្រាស់បាត់បង់ការគ្រប់គ្រងលើទិន្នន័យ។ Google វិញនិយាយថា ការអនុវត្តទាំងនេះជាបញ្ហាពីគោលការណ៍ចាស់ ហើយបានកែប្រែរួចហើយ។
ប្រភព BleepingComputer ចុះផ្សាយថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦









