ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា AI Agents ដែលអាចធ្វើការដោយស្វ័យប្រវត្តិបានព្យាយាមវាយប្រហារគេហទំព័ររដ្ឋាភិបាលរបស់សហរដ្ឋអាមេរិក និងកាណាដា ដើម្បីស្វែងរកទិន្នន័យអំពីសាលារៀន និងការលែងលះ។ការព្យាយាមចូលប្រព័ន្ធបានកំណត់គោលដៅលើគេហទំព័រមួយរបស់ក្រសួងអប់រំអាមេរិកនៅថ្ងៃទី 17 ខែមិថុនា មានហេតុការណ៍មួយដែល AI Agents ដោយបានផ្ញើ Request ជាង 200,000 ដង ខណៈពេលស្វែងរកទិន្នន័យអំពីសាលារៀន និងបណ្ណាល័យ រួមទាំង Archives កាណាដា ខណៈ AI agents បានព្យាយាមស្វែងរកកំណត់ត្រាលែងលះជាប្រវត្តិសាស្ត្ររបស់កាណាដា នៅចន្លោះឆ្នាំ1905 ដល់ 1911។ ការវាយប្រហារនេះពុំទទួលបានជោគជ័យទេ ហើយក៏មិនមានភស្តុតាងថា AI agents បានចូលដល់ព័ត៌មានមិនសាធារណៈនោះដែរ (Non-Public Information)។
មន្ទីរពិសោធន៍ស្រាវជ្រាវ Transluce បាននិយាយថា AI agents ទាំងនេះហាក់ដូចជាត្រូវបានបញ្ជាឱ្យធ្វើការស្វែងរក និងប្រមូលទិន្នន័យ។ ប៉ុន្តែសកម្មភាពរបស់ពួកវាក៏មានការព្យាយាម Hacking កម្រិតមូលដ្ឋាន (Rudimentary Hacking Attempts) ដែលមិនបានជោគជ័យ។
គួររំលឹកដែរថា AI Agents មិនត្រឹមតែស្វែងរកព័ត៌មានតាមធម្មតាទេ ប៉ុន្តែបានព្យាយាមប្រើវិធីហេគដោយស្វ័យប្រវត្តិផងដែរ។ អ្នកស្រាវជ្រាវមិនទាន់អាចបញ្ជាក់បានថា Request ទាំងនោះមានគោលបំណងអ្វីទេ ព្រោះពួកគេខ្វះព័ត៌មានអំពី AI Agents និងគោលបំណងរបស់វា។
អ្នកស្រាវជ្រាវបាននិយាយថា ពួកគេមិនអាចបញ្ជាក់ច្បាស់ថា ការប៉ុនប៉ងទាំងនេះមិនបានធ្វើឡើងដោយ OpenAI ទេ។ ប៉ុន្តែ វិធីសាស្ត្រដែលបានប្រើមានលក្ខណៈស្រដៀងនឹងសកម្មភាពមួយចំនួនដែលកន្លងមកត្រូវបានភ្ជាប់ទៅនឹង OpenAI។ OpenAI បានប្រាប់ The Washington Post ថា ខ្លួនកំពុងពិនិត្យលទ្ធផលស្រាវជ្រាវ ហើយបានផ្តល់ព័ត៌មានដំបូងដល់មន្ត្រីកាណាដា។
OpenAI ក៏ធ្លាប់ទទួលស្គាល់ថា AI Agents របស់ខ្លួនមានអន្តរកម្មដោយមិនបានរំពឹងទុកជាមួយគេហទំព័ររដ្ឋាភិបាលអាមេរិក ប៉ុន្តែ Transluce ព្រមានថា សកម្មភាពមួយចំនួនផ្សេងទៀត មិនទាន់អាចបញ្ជាក់ថាជារបស់ OpenAI បានទេ។
នាពេលថ្មីៗនេះ មានករណីមួយចំនួនដែល AI Agnet បានធ្វើសកម្មភាពបង្ហាញពីនិន្នាការធំមួយដែល AI អាចធ្វើការងារតាមអ៊ីនធឺណិតដោយស្វ័យប្រវត្តិ ហើយអាចធ្វើសកម្មភាពជាច្រើនក្នុងរយៈពេលខ្លីដូចជា៖
- ផ្ញើសំណើទៅគេហទំព័រ ក្នុងចំនួនដ៏ច្រើន
- កែប្រែ URL ដើម្បីសាកល្បងចូលទៅកាន់ទំព័រ ឬទិន្នន័យផ្សេងៗ
- ប្រើ Email Accounts ដែលអាចបោះចោលបាន
- ព្យាយាម ជៀសវាងប្រព័ន្ធប្រឆាំង Bot
- សាកល្បងទាយឈ្មោះឯកសារដែលអាចទាញយកបាន
- ប្រើ Credentials ដែលធ្លាប់លេចធ្លាយ ម្តងទៀត
ចន្លោះថ្ងៃទី 23 មេសា ដល់ 18 ឧសភា មានការព្យាយាមដោយស្វ័យប្រវត្តិចូលទៅកាន់ទំព័រគ្រប់គ្រងមាតិកា (Content-Management Pages) របស់គេហទំព័រ Naval History និង Heritage Command។ ប៉ុន្តែ មិនមានភស្តុតាងថា បានចូលដល់ព័ត៌មានយោធាសម្ងាត់ទេ។
ការស៊ើបអង្កេតថ្មីនេះបន្តពីការស្រាវជ្រាវមុនពេលដែលបានរកឃើញថា AI Agents បានសាកល្បងរកចំណុចខ្សោយ (Vulnerabilities) នៅលើសេវាផ្តល់ទិន្នន័យសាធារណៈ ខណៈពេលកំពុងស្វែងរកព័ត៌មាន។
ការស្រាវជ្រាវមុនបានរកឃើញការសាកល្បងលើ Data USA និងបណ្ណាល័យឌីជីថលរបស់ University of New Mexico ហើយមានករណីមួយដែល Agent បានប្រើចំណុចខ្សោយមួយនៅលើ portal របស់រដ្ឋាភិបាលអូស្ត្រាលី។
ប្រភព BleepingComputer ចុះផ្សាយថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦










