ក្រុមហ៊ុន Burger King ជប៉ុន ដែលជាក្រុមហ៊ុន Burger King យក្សបុត្រសម្ព័ន្ធជប៉ុនបានបង្ហាញពីការបំពានទិន្នន័យដ៏ធំមួយ បន្ទាប់ពីហេគឃ័របានលួចចូលទៅក្នុងម៉ាស៊ីនមេដែលមានផ្ទុកកំណត់ត្រាអតិថិជនចំនួន ១១,១៨លានាក់។Burger King ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៥៣ នៅរដ្ឋ Florida មានទីតាំងនៅជុំវិញពិភពលោកចំនួន ២០,០០០ទីតាំង រួមទាំងនៅជប៉ុនមាន ៣៥០ទីតាំង។ កាលពីថ្ងៃព្រហស្បតិ៍ Burger King ប្រទេសជប៊ុនបានថ្លែងថា ខ្លួនបានសន្និដ្ឋានបន្ទាប់ពីការស៊ើបអង្កេតកាលពីថ្ងៃទី១៣ ខែតុលា និងបានសុំទោសដល់អតិថិជន ដោយសារតែទិន្នន័យរបស់ពួកគេត្រូវបានលួចនៅដើមខែតុលា ហើយត្រូវបានបង្ហាញនៅលើអនឡាញ។
ម៉ាស៊ីនមេដែលត្រូវបានលួចចូលនោះមានរក្សាទុកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ដូចជា ឈ្មោះ ថ្ងៃខែឆ្នាំកំណើត ភេទ អាសយដ្ឋាន អ៊ីម៉ែល លេខទូរស័ព្ទ និងប្រវត្តិការបញ្ជាទិញ ប៉ុន្តែមិនមានរក្សាទុកលេខកាតឥណទានរបស់អតិថិជនទេ។ ក្រុមហ៊ុនបានបិទការចូលប្រើប្រាស់ពីប្រភពដែលពាក់ព័ន្ធ រាយការណ៍ទៅគណៈកម្មការការពារព័ត៌មានផ្ទាល់ខ្លួនរបស់ជប៉ុន (PPC) និងកំពុងតែស៊ើបអង្កេតដោយមានជំនួយពីអ្នកជំនាញសន្តិសុខសាយប័រ។ ក្រុមហ៊ុនបានណែនាំអតិថិជនឱ្យប្រុងប្រយ័ត្នចំពោះ៖
- អ៊ីម៉ែល និងសារ SMS ក្លែងក្លាយដែលអះអាងថាមកពី Burger King
- ការហៅទូរស័ព្ទដែលស្នើសុំព័ត៌មានផ្ទាល់ខ្លួន។
- តំណភ្ជាប់ (URLs) និងឯកសារភ្ជាប់ដែលគួរឱ្យសង្ស័យ។
- ការស្នើឱ្យបញ្ចូលពាក្យសម្ងាត់ ឬព័ត៌មានសមាជិកនៅលើគេហទំព័រមិនគួរឱ្យទុកចិត្ត។
យោងតាមអ្នកស្រាវជ្រាវ Yutaka Sejiyama មកពី Macnica បានកត់ត្រាឧប្បត្តិហេតុសន្តិសុខសាយប័រចំនួន ១១៩ ករណី ដែលពាក់ព័ន្ធនឹងការលួច ឬការបង្ហាញព័ត៌មានផ្ទាល់ខ្លួនក្នុងឆ្នាំនេះ។ហេតុការណ៍នេះបង្ហាញថា ទោះបីក្រុមហ៊ុនមិនបានរក្សាទុកលេខកាតឥណទាននៅលើ Server ដែលរងការវាយប្រហារក៏ដោយ ក៏ព័ត៌មានសមាជិកអតិថិជនអាចនៅតែមានហានិភ័យដែរ។ចំណុចគួរឱ្យចាប់អារម្មណ៍បំផុត គឺការវាយប្រហារជាច្រើនកំពុងផ្តោតលើចំណុចខ្សោយក្នុងការគ្រប់គ្រងសិទ្ធិចូលប្រើ និងការផ្ទៀងផ្ទាត់អត្តសញ្ញាណ។ ដូច្នេះ អង្គភាពនានាគួរធ្វើបច្ចុប្បន្នភាពប្រព័ន្ធ ជួសជុលចំណុចខ្សោយ និងពង្រឹងការការពារទិន្នន័យជាប្រចាំ។
ប្រភព BleepingComputer ចុះផ្សាយថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦










