ក្រុមហេគឃ័រលួចទិន្នន័យ 900GB ពីក្រុមហ៊ុនកោសល្យវិច័យឌីជីថល

0

ក្រុមហ៊ុនដែលលក់ផលិតផលសម្រាប់ធ្វើកោសល្យវិច័យឌីជីថល និងកម្មវិធីហេគចូលឧបករណ៍ចល័តត្រូវបានទទួលរងការវាយប្រហារ (hacked) ។

ក្រុមហ៊ុនអ៊ីស្រាអែលមានឈ្មោះថា Cellebrite គឺជាក្រុមហ៊ុនដែលមានឈ្មោះល្បីល្បាញក្នុងការផ្តល់កម្មវិធីកោលសលវិច័យឌីជីថល ⁣(digital forensics) និងសូហ្វវែរសម្រាប់ជួយដល់អាជ្ញាធរមានសមត្ថកិច្ចអាក់សេសចូលទៅកាន់ទូរស័ព្ទចល័តក្នុងការស៊ើបអង្កេតយកទិន្នន័យ ត្រូវបានទទួលរងការវាយប្រហារពីសំណាក់ហេគឃ័រមិនស្គាល់ប្រភព ហើយទិន្នន័យប្រមាណជា 900GB ត្រូវបានលួច។

មកដល់ពេលនេះ ហេគឃ័រនៅមិនទាន់បញ្ចេញទិន្នន័យដែលលួចបាននោះទាំងនោះជាសាធារណៈនៅឡើយទេ ដែលក្នុងនោះរួមមានព័ត៌មានអតិថិជន ដាតាបេសអ្នកប្រើប្រាស់ និងទិន្នន័យបច្ចេកទេសដ៏ច្រើនសំបើមទាក់ទងទៅនឹងកម្មវិធីហេគនិងផលិតផលមួយចំនួន។

ប៉ុន្តែហេគឃ័របាននឹងកំពុងស្វែងរកឧិកាសក្នុងការលក់ទិន្នន័យទាំងនោះនៅក្នុង IRC chat rooms មួយចំនួន នេះបើតាមអ្វីដែលហេគឃ័របានប្រាប់ទៅដល់លោក Joseph Cox (អ្នកព័ត៌មានរបស់ Motherboard) ដែលលោកត្រូវបានទាក់ទងដោយហេគឃ័រនោះ។

ស្របពេលជាមួយគ្នានេះផងដែរ ក្រុមហ៊ុន Cellebrite ក៏បានទទួលស្គាល់ថា នាពេលថ្មីៗនេះមានការអាក់សេសដោយគ្មានសិទ្ធិទៅកាន់ external web server របស់ខ្លួន ហើយខ្លួនបាននឹងកំពុងធ្វើការស៊ើបអង្កេតអំពីទំហំនៃការខូចខាតផងដែរ។ ម៉ាស៊ីនមេដែលទទួលរងគ្រោះនោះរួមមាន legacy database backup នៃ my.Cellebriate (ប្រព័ន្ធគ្រប់គ្រងអាជ្ញាប័ណ្ណរបស់អ្នកប្រើប្រាស់ចុងក្រោយ) ។

នៅក្នុងទិន្នន័យទំហំ 900GB នោះរួមមាន login data (usernames and passwords) នៃអតិថិជនរបស់ក្រុមហ៊ុន Cellebrite ដែលត្រូវបានទាញយកពីម៉ាស៊ីន web servers ដែលទាក់ទងជាមួយនឹងវេបសាយ Cellebrite ។ នៅក្នុងផងដែរក៏មាននូវព័ត៌មានអំពី evidence files ដែលទាញយកចេញពីក្នុងទូរស័ព្ទចល័ត និងកំណត់ត្រា (logs) មកពីឧបករណ៍របស់ Cellebrite បូកផ្សំជាមួយនឹងព័ត៌មានស្តីអំពីការលក់ផលិតផលសម្រាប់ហេគទៅឲ្យរបបមួយចំនួនដូចជា Turkey, the United Arab Emirates និង Russia ៕

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here