ការយល់ដឹងអំពីសន្តិសុខសុវត្ថិភាពព័ត៌មានវិទ្យា

0

អង្គភាពភាគច្រើន មើលឃើញសន្តិសុខព័ត៌មានគឺជាមុខងារមួយដែលត្រូវបានបំពេញដោយបុគ្គលពីរបីនាក់ ឬក៏នាយកដ្ឋានមួយ។ ប៉ុន្តែជាមួយនឹងកំហុសឆ្គងដែលបង្កើតឡើងដោយមនុស្សនៅតែបន្តជាកត្តាមួយដែលបណ្តាលឲ្យមានការលួចទិន្នន័យ (data breaches) វាបានក្លាយជាការសំខាន់ណាស់ក្នុងការបង្កើតវប្បធម៌សហគ្រាសមួយដែលត្រូវមើលថា សន្តិសុខព័ត៌មានគឺជាគឺការទទួលខុសត្រូវរួមគ្នា (share responsibility) នៅក្នុងចំណោមបុគ្គលិកទាំងអស់។

ការលួចទិន្នន័យអាចបណ្តាលឲ្យមានការបាត់បង់ផ្នែកហិរញ្ញវត្ថុ ផ្លូវច្បាប់ និងខូចខាតទៅដល់កេរ្តឈ្មោះអាជីវកម្ម។ នៅពេលដែលការការពារទិន្នន័យគឺជាអាទិភាព និងធ្វើបានល្អនោះ វានឹងផ្តល់ឲ្យនូវប្រតិបត្តិការមួយដែលត្រឹមត្រូវ បង្កើនអតិថិជន និងបង្កើតទំនុកចិត្តពីម្ចាស់ភាគហ៊ុន ព្រមជាមួយនឹងហានិភ័យទាបបំផុតនៃការក្លែងបន្លំ និងការលួចទិន្នន័យ។ យន្តការមួយនៃការកាត់បន្ថយនូវហានិភ័យគឺការបង្កើតនូវកម្មវិធីបណ្តុះបណ្តាលជាប្រចាំទៅដល់បុគ្គលិកទាំងអស់។

បើតាមការស្ទាបស្ទង់មតិសន្តិសុខព័ត៌មាន Shred-it’s 2016 Security Tracker UK បានឲ្យដឹងថាក្រុមហ៊ុននានារបស់ UK មិនបានដាក់ការបណ្តុះបណ្តាលធ្វើជាអាទិភាពឡើយនៅក្នុងការប្រយុទ្ធប្រឆាំងការក្លែងបន្លំ និងការលួចទិន្នន័យ ។ ៨៧ភាគរយនៃម្ចាស់អាជីវកម្មខ្នាតតូច និងច្រើនជាង ៥៨ភាគរយ នៃថ្នាក់ដឹកនាំ C-Suites បាននិយាយថា ខ្លួនគ្រាន់តែបានធ្វើការបណ្តុះបណ្តាលបុគ្គលិករបស់ខ្លួនពាក់ព័ន្ធទៅលើគោលនយោបាយសន្តិសុខព័ត៌មានរបស់ក្រុមហ៊ុនតែប៉ុណ្ណោះហើយក្នុងមួយឆ្នាំម្តង ឬតិចជាងនេះ។ បន្ថែមទៅលើនេះផងដែរ ៦៦ភាគរយនៃអាជីវកម្មខ្នាតតូចរបស់ UK និង១៣ភាគរយនៃថ្នាក់ដឹកនាំ C-Suite បានផ្តល់ការបណ្តុះបណ្តាលនេះតាមការរៀបចំភ្លាមៗ (adhoc) ឬមិនតែម្តង។

អ្នកជំនាញការបានស្នើដែលថា បុគ្គលិកប្រហែលជាភ្លេចអស់ ៥០ភាគរយ នៃមេរៀនដែលបានរៀនក្នុងរយៈពេល ១ម៉ោង, ៧០ភាគរយក្នុងរយៈពេល ២៤ម៉ោង និងជាមធ្យមភាគ ៩០ភាគរយក្នុងរយៈពេល ១សប្តាហ៍។ នៅពេលដែលអ្នកគិតត្រង់ចំនុចនេះ វាកាន់តែបង្ហាញយើងច្បាស់ថា ការបណ្តុះបណ្តាលក្នុងរយៈពេលមួយឆ្នាំម្តង ឬតាមលក្ខណៈចាំបាច់ភា្លមៗ (adhoc) គឺមិនគ្រប់គ្រាន់ឡើយដើម្បីប្រាកដថាបុគ្គលិកយល់បានច្បាស់អំពីការទទួលខុសត្រូវរបស់ខ្លួន។

ការបណ្តុះបណ្តាលដ៏ត្រឹមត្រូវនឹងផ្តល់ឲ្យបុគ្គលិកនូវចំណេះដឹង និងជំនាញដើម្បីការពារអង្គភាពរបស់អ្នកចេញពីហានិភ័យធ្ងន់ធ្ងរ ដូចជា theft, fraud, data loss និង reputation damage ។ បើសិនជាយើងអាចធ្វើបានដូច្នេះ វានឹងផ្តល់ឲ្យយើងឈរនៅក្នុងទីតាំងមួយដ៏ប្រសើរក្នុងការការពារអតិថិជន, បុគ្គលិក, និងទិន្នន័យអាជីវកម្ម។ បន្ថែមជាមួយគ្នានោះ ជាមួយនឹងការបំពេញតាមអនុលោមភាពដែលដាក់ចេញដោយរដ្ឋាភិបាល វានឹងធ្វើការបណ្តុះបណ្តាលនេះ រឹតតែមានសារៈសំខាន់ ។

ខាងក្រោមនេះគឺជាយន្តការមួយចំនួនដែលអាចជួយធ្វើឲ្យប្រសើរឡើងនូវការយល់ដឹងរបស់បុគ្គលិកស្តីអំពីគោលនយោបាយសន្តិសុខព័ត៌មាននិងការអនុវត្តល្អៗ។

១. ការតាំងចិត្តឲ្យមានវប្បធម៌សន្តិសុខព័ត៌មាន (Commit to a Culture of Information Security)
នៅពេលដែលថ្នាក់ដឹកនាំបង្ហាញឲ្យឃើញនូវការតាំងចិត្តខ្ពស់ទៅលើសន្តិសុខព័ត៌មាន នោះបុគ្គលិកទាំងអស់នឹងទៅតាម។ បើសិនជាថ្នាក់គ្រប់គ្រងមិនបានយកចិត្ត ទុកដាក់ទៅលើគោលនយោបាយនោះទេ បុគ្គលិកគឺមិនយកចិត្តទុកដាក់ផងដែរ។ ដើម្បីជម្រុញការចូលរួមពីគ្រប់ផ្នែកនៅក្នុងអាជីវកម្ម សូមពិចារណាក្នុងការចាត់តាំងបុគ្គលិកដែលយកចេញពីនាយកដ្ឋាននានាទៅចូលរួមក្នុងគណៈកម្មការដែលផ្តោតទៅលើការធ្វើឲ្យប្រសើរឡើងផ្នែកសន្តិសុខព័ត៌មាន។

២. ការធ្វើសារចុះសារឡើងគឺជាកូនសោរ ​(Repetition and Frequency is Key)
ការបណ្តុះបណ្តាលសារចុះសារឡើងឲ្យបានញឹកញាប់គឺជាកូនសោរនៃភាពជោគជ័យរបស់កម្មវិធីបណ្តុះបណ្តាលនោះ ដែលវានឹងជួយឲ្យអាជីវកម្មរបស់អ្នកស្ថិតក្នុង សភាពមួយអាចគ្រប់គ្រងបាន, ការរក្សាទុកព័ត៌មានច្បាស់លាស់ និងកំទេចចោលនូវទិន្នន័យ។ ការបណ្តុះបណ្តាលគួរតែធ្វើឲ្យពេញមួយឆ្នាំ ហើយរួមមានប្រធានបទផ្សេងៗគ្នា។

៣. បិទផ្ទាំងយល់ដឹងអំពីសន្តិសុខព័ត៌មាន (Out of Sight, Out of Mind)
សូមបិទផ្ទាំងយល់ដឹងសំខាន់ៗអំពីសន្តិសុខព័ត៌មាននៅក្នុងការិយាល័យរបស់អ្នក ដើម្បីរំលឹកដល់បុគ្គលិកអំពីការទទួលខុសត្រូវរបស់ខ្លួននៅក្នុងការការពារព័ត៌មានសំខាន់ៗ​ (confidential) ។

៤.​​ ទៅដល់ទីណាដែលបុគ្គលិកអ្នកទៅ ​(Go Where Your Employees Are)
មានបុគ្គលិកជាច្រើនគឺកំពុងធ្វើការនៅខាងក្រៅការិយាល័យរបស់ខ្លួន ។ ការបណ្តុះបណ្តាលគួរតែផ្តោតទៅលើការទ្រទ្រង់ព័ត៌មានសំខាន់ៗទាំងក្នុងការិយាល័យ និងពីចម្ងាយ ។ សូមប្រាកដដែរថា internal newsletters, intranet news feeds, employee និង corporate social media accounts ផ្តល់នូវការរំលឹកដល់បុគ្គលិកអំពីទម្រង់ផ្សេងៗគ្នានៃសន្តិសុខព័ត៌មាន។

៤. បង្កប់វា ​(Embed It)
សូមបង្កប់នូវការអនុវត្តល្អអំពីសន្តិសុខព័ត៌មានទៅក្នុងសកម្មភាពសាមញ្ញធម្មតារាល់ថ្ងៃ ដូចជាការអនុវត្តនូវគោលការណ៍ “កាត់ឯកសារចោលទាំងអស់ (Shred-it all)” សម្រាប់រាល់ឯកសារទាំងឡាយណាក៏ដោយ ត្រូវតែកិនចោលនៅពេលដែលមិនត្រូវការ និងគោលនយោបាយ “តុស្អាត (Clean Desk)” ដែលជម្រុញឲ្យបុគ្គលិកទាំងអស់សំអាតតុធ្វើការរបស់ខ្លួន និងចាក់សោរទូរផងដែរនៅពេលបញ្ចប់ការងារ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here